tag:blogger.com,1999:blog-46276102136292577422024-03-04T05:56:41.481+05:30លោកវិទូទស្សនទាន & ព័ត៌មានពុទ្ធសាសនាlokavidunewshttp://www.blogger.com/profile/16538007788429017639noreply@blogger.comBlogger510125tag:blogger.com,1999:blog-4627610213629257742.post-58419294555902685412024-02-05T16:54:00.003+05:302024-02-05T16:54:39.765+05:30វត្តអសោក ទីក្រុងញូវដេលី កសាងដោយព្រះសង្ឃខ្មែរ

លោកវិទូ | ថ្ងៃ ២᧻១ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ៥ កុម្ភៈ ២០២៤

© រក្សាសិទ្ធិដោយលោកវិទូ
Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-54176630817596098412023-12-03T14:00:00.051+05:302023-12-03T22:07:05.290+05:30កម្ពុជាធ្វើជាប្រធានរៀបចំបុណ្យសូធ្យព្រះត្រៃបិដកអន្តរជាតិនៅពុទ្ធគយា ឆ្នាំ២០២៣

ក្បួនដង្ហែបុណ្យសូធ្យព្រះត្រៃបិដកអន្តរជាតិលើកទី១៨ ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ១᧶១៣ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ៣ ធ្នូ ២០២៣

ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរទាំងក្នុងនិងក្រៅប្រទេស បានសាមគ្គីមូលមតិគ្នាធ្វើជាម្ចាស់រៀបចំកម្មវិធីបុណ្យសូធ្យព្រះត្រៃបិដកអន្តរជាតិ ប្រចាំឆ្នាំលើកទី១៨ ដ៏មហោឡារិកអធិកអធម នៅក្រោមព្រះមហាពោធិព្រឹក្ស ក្នុងបរិវេណព្រះមហាពោធិចេតិយ (ព្រះមហាពោធិមហាវិហារ) ពុទ្ធគយា រដ្ឋពិហារ ដែនដីពុទ្ធភូមិ ប្រទេសឥណ្ឌា ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី១២ ខែធ្នូ ឆ្នាំ២០២៣/២៥៦៧ ។

នៅវេលាព្រឹក ថ្ងៃសៅរ៍ ៥ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ កម្មវិធីបុណ្យនេះបានចាប់ផ្ដើមដោយមានក្បួនហែដ៏អធិកអធម ចេញពីវត្តខ្មែរពុទ្ធគយា ឆ្ពោះទៅកាន់ទីលានកាលចក្រ ដែលជាទីមហារោងទទួលភ្លៀវជាតិនិងអន្តរជាតិ មានចម្ងាយប្រមាណ ១,៧ គីឡូម៉ែត្រ ហើយនៅមិនឆ្ងាយប៉ុន្មានពីព្រះមហាពោធិព្រឹក្ស ជាទីស្ថានប្រារព្ធពិធី និងជាទីកន្លែងប្រវត្តិសាស្ត្រដែលព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់បានត្រាស់ដឹង ។

ក្បួនដង្ហែនេះមានបង្កប់ដោយមោទនភាពយ៉ាងក្រៃលែង ដែលបង្ហាញពីអត្តសញ្ញាណជាតិ និងប្រពៃណីព្រះពុទ្ធសាសនាខ្មែរលើឆាកអន្តរជាតិ ។ ទង់ជាតិខ្មែរ ព្រះសង្ឃខ្មែរ ពុទ្ធបរិស័ទខ្មែរមានសំលៀកបំពាក់ប្រពៃណីខ្មែរ និងក្រុមបវរអប្សរាខ្មែរ អមដោយភ្លេងពិណពាទ្យបុរាណខ្មែរ គឺជាឧទាហរណ៍មួយចំនួន ដែលឆ្លុះបញ្ចាំងពីមោទនភាពជាតិនេះ ។

រូបភាពក្រុមអប្សរាខ្មែរក្នុងក្បួនដង្ហែបុណ្យសូធ្យព្រះត្រៃបិដកអន្តរជាតិលើកទី១៨ ដែលចុះផ្សាយលើគេហទំព័រសារព័ត៌មានឥណ្ឌា Outlookindia ។

លុះដល់ពេលរសៀល ព្រះមហាសង្ឃ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទជាតិនិងអន្តរជាតិ បានជួបជុំគ្នានៅមណ្ឌលព្រះមហាពោធិព្រឹក្ស នៅនាព្រះមហាពោធិចេតិយដែលបានតាក់តែងលម្អដោយផ្កាភ្ញីយ៉ាងប្រណិត ដើម្បីប្រារព្ធពិធីបើកកម្មវិធីបុណ្យសូធ្យព្រះត្រៃបិដកអន្តរជាតិជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អភិបាលរដ្ឋពិហារ លោក រជេន្ទ្រ វិស្វនាថ អាលេករ ។

ឆ្នាំនេះ ប្រទេសកម្ពុជាគឺជាអ្នកឧបត្ថម្ភធំនៃពិធីបុណ្យនេះ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសូធ្យព្រះត្រៃបិដកអន្តរជាតិ (ITCC) និងអង្គការមូលនិធិពន្លឺពុទ្ធធម៌អន្តរជាតិ (LBDFI) ។ នាយិកា LBDFI អ្នកស្រី វ៉ាងម៉ូ ឌិស្ស៊ី បានមានប្រសាសន៍និយាយថា ពុទ្ធបរិស័ទចំនួនប្រហែល ១០០០០ នាក់ មកពីក្នុងប្រទេស និងក្រៅប្រទេស រួមមាន បង់ក្លាដែស ឥណ្ឌូនេស៊ី កម្ពុជា ស្រីលង្កា ឡាវ មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី ថៃ និងនេប៉ាល់ បានមកដល់ពុទ្ធគយា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ ។

អ្នកស្រីបានមានប្រសាសន៍បន្ថែមថា «ការសូធ្យព្រះត្រៃបិដកនេះ គឺជាឱកាសបូជាព្រះធម៌ដ៏ធំបំផុត សម្រាប់ពុទ្ធសាសនិកនៃព្រះពុទ្ធសាសនាថេរវាទ ដែលពុទ្ធសាសនិកទាំងនោះសូធ្យនូវព្រះសូត្រដែលដកស្រង់ចេញពីគម្ពីរព្រះត្រៃបិដក» ។ នៅថ្ងៃទី ១៣ ខែធ្នូ ដែលជាថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍នេះ សាសនិកទាំងព្រះសង្ឃនិងគ្រហស្ថនឹងចូលរួមក្នុងដំណើរធម្មយាត្រាពីជ្រលងជេធាន ទៅកាន់វត្តវេឡុវ័ន នាទីក្រុងរាជគ្រឹះបុរាណ ។

គណៈមហាសង្ឃខ្មែរពីស្ដាំ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះគ្រូឥន្ធិមុនី ម៉ឹង សាង សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ង សេង យៀត សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈាវនាថ ។ រូបភាព៖ ហ្វេសប៊ុក

យោងតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក ស្ថិតិព្រះសង្ឃខ្មែរចូលរួមក្នុងកម្មវិធីបុណ្យសូធ្យព្រះត្រៃបិដកអន្តរជាតិ ដែលដឹកនាំរៀបចំដោយមហាសង្ឃខ្មែរ (ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក) មានចំនួនសរុប ២៤៦៥ រូប រួមទាំងព្រះសង្ឃ និងសមណនិស្សិតខ្មែរ ដែលគង់នៅប្រទេសឥណ្ឌានោះស្រាប់ផង ។ គណៈមហាសង្ឃខ្មែរ ដែលមានព្រះសង្ឃជាន់ខ្ពស់ជាច្រើនអង្គ ព្រមទាំងធម្មាចារ្យល្បីឈ្មោះជាច្រើនរូប បាននិមន្តនិងអញ្ជើញចូលរួមកម្មវិធីនេះ រួមមាន៖

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាច

សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈាវនាថ ព្រះបាឡាត់គណរាជធានីភ្នំពេញ

សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ង សេង យៀត ព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

ព្រះគ្រូឥន្ធិមុនី ម៉ឹង សាង ព្រះអធិបតីពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក

ព្រះមេធានុរក្ខ វជិរប្បញ្ញោ បណ្ឌិត គូ សុភាព រាជាគណៈថ្នាក់កិត្តិយស

ព្រះវិបុលវេទី បណ្ឌិត ពេញ វិបុល ព្រះធម្មធរគណរាជធានីភ្នំពេញ និងជាអនុប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

ព្រះបាលិលោវិទ បណ្ឌិត ឌិត វីរៈ

ព្រះបាលិកោសល បណ្ឌិត សែម ឈុនលី

ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា

ព្រះភិក្ខុ ធម្មសិរី សែម ចន្ទធីរ៍ អគ្គលេខាធិការ នៃពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក និងជាព្រះចៅអធិការវត្តខ្មែរ អារីហ្សូណា

ព្រះភិក្ខុ មុនិបុត្តោ សុខ ធាវី ប្រធានវិទ្យាស្ថានធម្មិកៈអន្តរជាតិ

លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស

លោកគ្រូ វ៉ាន់ ចាន់សារ៉ែន ។ល។

ពីស្ដាំ៖ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ និងលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ។ រូបភាព៖ ហ្វេសប៊ុក

ក្នុងកម្មវិធីនេះ ក្រៅពីការសូធ្យព្រះត្រៃបិដក ពុទ្ធបរិស័ទមានឱកាសបានស្ដាប់ព្រះធម្មវិសេសទេសនា ដោយព្រះធម្មកថិកចាស់វស្សាល្បីៗដែលជាពហុស្សូតខាងព្រះពុទ្ធសាសនា នៅក្រោមម្លប់ព្រះពោធិព្រឹក្ស ជារៀងរាល់ល្ងាច និងបូជាមហាសង្ឃទាន នៅទីលានកាលចក្រជារៀងរាល់ថ្ងៃ ក្នុងរយៈពេលពេល ១០ ថ្ងៃនេះ ។

ម្យ៉ាងទៀត ប្រទេសនីមួយៗដែលចូលរួម បានធ្វើរោងប្រចាំប្រទេសរបស់ខ្លួន ហើយរៀបចំសូធ្យព្រះត្រៃបិដកក្នុងពេលតែមួយ ទៅសំនៀងភាសាបាលីរៀងៗខ្លួន ។ ហើយវេទិកាធំផ្លូវការនៅក្រោមដើមពោធិព្រឹក្ស គឺបើកឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទអន្តរជាតិដទៃទៀតចូលរួមដោយសេរី ។ ដូច្នេះ ព្រះសទ្ធម្មបានឮកងរំពង នៅទូទាំងមណ្ឌលព្រះមហាពោធិចេតិយ គួរជាទីជ្រះថ្លាក្រៃលែង សម្រាប់ពុទ្ធមាមកជនទាំងឡាយ ។

ការរៀបចំពិធីបុណ្យសូធ្យព្រៃបិដកអន្តរជាតិប្រចាំឆ្នាំ បានប្រព្រឹត្តទៅអស់រយៈពេល ១៨ ឆ្នាំមកហើយ ។ ហើយព្រឹត្តិការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនាឲ្យមានពន្លឺកាន់តែខ្លាំងឡើងវិញ នៅលើទឹកដីកំណើតរបស់ពុទ្ធសាសនា ជាពិសេសនៅតំបន់ពុទ្ធគយានេះ ។ ជារៀងរាល់ឆ្នាំ អ្នកធម្មយាត្រាខ្មែរតែងតែលៃលកពេលវេលា ធ្វើធម្មយាត្រាទៅកាន់ដែនដីពុទ្ធភូមិនានានៅប្រទេសឥណ្ឌា ឲ្យត្រូវចំថ្ងៃសូធ្យព្រះត្រៃបិដកអន្តរជាតិនេះ ដែលអាចបង្កើនសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាកាន់តែមុតមាំថែមទៀត ៕

© រក្សាសិទ្ធិដោយលោកវិទូ

Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-77404204161544927672023-11-05T20:24:00.011+05:302023-11-06T20:38:04.750+05:30ចលនាសំខាន់ៗដែលរួមចំណែកក្នុងការស្ដារព្រះពុទ្ធសាសនាឡើងវិញនៅជម្ពូទ្វីប

ព្រះពុទ្ធបដិមានៅក្នុងព្រះមហាពោធិវិហារ ពុទ្ធគយា កន្លែងព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹង ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ១᧷១២ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ៥ វិច្ឆិកា ២០២៣

ប្រទេសឥណ្ឌាជាជម្ពូទ្វីប ជាដែនដីពុទ្ធភូមិដ៏ពិសិដ្ឋ គួរជាទីជ្រះថ្លា នៃពុទ្ធបរិស័ទទាំងឡាយទូទាំងពិភពលោក ។ ការស្ដារឡើងវិញនៃព្រះពុទ្ធសាសនា ដែលបានសាបសូន្យចាកទីកំណើត បានចាប់ផ្ដើមឡើងដោយពលីកម្មរបស់ព្រះសង្ឃធម្មទូតព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទជាពហុស្សូតជាច្រើនរូប ទើបពន្លឺព្រះពុទ្ធសាសនា បានចែងចាំងឡើងវិញជាថ្មីម្ដងទៀត រីឯសកម្មភាពព្រះពុទ្ធសាសនា ក៏បានអភិវឌ្ឍកើតឡើងវិញ នៅលើដែនដីពុទ្ធភូមិ ប្រទេសឥណ្ឌានេះ ។ ពុទ្ធស្ថានទាំងឡាយដែលក្រុមអ្នកបុរាណវិទ្យាបានរកឃើញឡើងវិញ បានទាក់ទាញអ្នកធម្មយាត្រាមកពីទិសទាំងបួន ឲ្យមកធ្វើកិរិយានមស្ការថ្វាយបង្គំ បង្អោនចិត្តគោរពបូជា ចំពោះទីពុទ្ធស្ថានទាំងឡាយនោះ តាមគន្លងស្នាមព្រះបាទនៃព្រះពុទ្ធបរមគ្រូនៃយើង ប្រកបដោយចិត្តជ្រះថ្លាក្រៃលែង ។

ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើង ទ្រង់បានត្រាស់ដឹងនៅប្រទេសឥណ្ឌាជាង ៥០០ ឆ្នាំមុនគ.ស. បន្ទាប់មកព្រះអង្គទ្រង់សម្ដែងធម៌ ប្រោសសត្វលោកទាំងឡាយដ៏ច្រើននៅជម្ពូទ្វីប ។ ព្រះអង្គទ្រង់ប្រកាសផ្សាយព្រះធម៌របស់ព្រះអង្គ ដើម្បីជាប្រយោជន៍ដល់សាធុជនទាំងឡាយ អស់រយៈពេល ៤៥ ព្រះវស្សា ។ ក្រោយពីព្រះអង្គទ្រង់ចូលបរិនិព្វានទៅ ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយចេញពីជម្ពូទ្វីបទៅកាន់ទីដទៃទៀត ។ ក្នុងសតវត្សរ៍ទី ៣ មុនគ.ស. ព្រះបាទធម្មាសោក ឬអសោកមហារាជ ដែលជាពុទ្ធសាសនូបត្ថម្ភក ជ្រះថ្លាក្នុងព្រះពុទ្ធសាសនាក្រៃលែង ទ្រង់បានផ្សាព្វផ្សាយពុទ្ធសាសនាទៅកាន់ទីទាំងពួង មិនត្រឹមតែនៅក្នុងជម្ពូទ្វីប ថែមទាំងបានផ្សាយទៅកាន់ទ្វីបអាស៊ីអាគ្នេយ៍ទាំងមូលទៀតផង តាមរយៈព្រះថេរៈពីរអង្គគឺ សោណត្ថេរ និង ឧត្តរត្ថេរ ។ ព្រះអង្គបានកសាងព្រះវិហារ ស្តូប ឬ ចេតិយជាច្រើន នៅតាមតំបន់ពុទ្ធស្ថានសំខាន់ៗ នៅប្រទេសឥណ្ឌា (និងនេប៉ាល់ បច្ចុប្បន្ន) ជាពិសេស ព្រះអង្គបានកសាងសសរស្ដម្ភ ដែលមានរូបតោមុខបួនបែរទៅកាន់ទិសទាំងបួន ដែលបច្ចុប្បន្នគេហៅថា «អសោកស្តម្ភ» ជាគ្រឿងសម្គាល់ទីតាំងពុទ្ធស្ថាននានាក្នុងពុទ្ធប្បវត្តិ ។ ព្រះពុទ្ធសាសនាបានចម្រើនរុងរឿងណាស់ ក្នុងសម័យកាលព្រះធម្មាសោកនេះ នៅក្នុងចក្រភពមោរ្យៈ ។ ព្រះបាទធម្មាសោកបានក្លាយជាក្សត្រ ប្រកបដោយទសពិធរាជធម៌ ជាគំរូសម្រាប់ប្រទេសកាន់ព្រះពុទ្ធសាសនា ជាពិសេសព្រះរាជាទាំងឡាយ នៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ចាប់ពីសតវត្សរ៍ទី ១២ គ.ស. ក្រោយពីសាកលវិទ្យាល័យនាលន្ទា ដែលជាមជ្ឈមណ្ឌលសិក្សាព្រះពុទ្ធសាសនា ដ៏សំខាន់បំផុតមួយ ក្នុងសម័យ ក្រោយព្រះពុទ្ធបរិនិព្វាន ត្រូវបានដុតបំផ្លាញដោយពួកមូស្លីម ដែលគ្រប់គ្រងប្រទេសឥណ្ឌារហូតដល់សតវត្សរ៍ទី ១៦ គ.ស. ព្រះពុទ្ធសាសនាបានចុះឥទ្ធិពលជាលំដាប់ ។ នៅក្នុងសម័យអន្ធការនេះ ព្រះពុទ្ធសាសនាបានផុតរលត់ស្ទើរសូន្យឈឹងពីមាតុភូមិកំណើត រហូតដល់សម័យអាណានិគមអង់គ្លេស ។

នៅក្នុងចុងសតវត្សរ៍ទី ១៩ គ.ស. ពោលគឺសម័យអាណានិគមអង់គ្លេស ចលនាស្ដារព្រះពុទ្ធសាសនាឡើងវិញ ក៏បានចាប់ផ្ដើមឡើង ។ ចលនាសំខាន់ និងដំបូងគេគឺ មហាពោធិសមាគម ឬសមាគមមហាពោធិ (Maha Bodhi Society) ដែលជាស្ថាប័នពុទ្ធសាសនាសម័យទំនើប ដែលត្រូវបានបង្កើតឡើងដោយ ឧបាសកជាតិស្រីលង្កាឈ្មោះ អនាគារិក ធម្មបាល (Anagarika Dharmapala, ១៨៦៤–១៩៣៣) ក្នុងឆ្នាំ ១៨៩១ ។ ចំណុចអាទិភាពនៃសកម្មភាពរបស់ មហាពោធិសមាគម នៅប្រទេសឥណ្ឌាគឺ ការរុករក ការអភិរក្ស និងការស្ដារឡើងវិញនូវពុទ្ធស្ថានសំខាន់ៗ ដូចជាតំបន់ពុទ្ធគយា និងព្រះមហាពោធិវិហារ (កសាងសតវត្សរ៍ទី ៣ គ.ស.) ដែលនៅទីនោះ ។ នៅសម័យនោះ ពុទ្ធស្ថាននិងព្រះវិហារពុទ្ធសាសនាជាច្រើន ស្ថិតនៅក្រោមការកាន់កាប់របស់ពួកព្រាហ្មណ៍នៃសាសនាហិណ្ឌូ ។ ចលនាស្ដារពុទ្ធសាសនាឡើងវិញ របស់ឧបាសក ធម្មបាល បានតតាំងគ្នាជាមួយពួកព្រាហ្មណ៍ រហូតដល់មានរឿងក្តីក្ដាំឡើងតុលាការយ៉ាងជូរចត់ទៀតផង ។ ដោយសារពលីកម្ម របស់ឧបាសក ធម្មបាល ពុទ្ធស្ថានសំខាន់ៗបានមកជារបស់ពុទ្ធបរិស័ទវិញ ។ គាត់ត្រូវបានគេប្រសិទ្ធនាមថា ជាបិតាស្ថាបនិកព្រះពុទ្ធសាសនាឡើងវិញ នៅប្រទេសឥណ្ឌា ។ គាត់មានសេចក្តីប្រាថ្នាមុនស្លាប់ថា «សូមឲ្យខ្ញុំកើតវិញទៀត ។ ខ្ញុំសូមប្រាថ្នាកើត ២៥ ជាតិទៀត ដើម្បីផ្សព្វផ្សាយព្រះធម៌ របស់ព្រះពុទ្ធជាម្ចាស់ ។»

នៅសម័យក្រោយឯករាជ្យ មរតកពុទ្ធសាសនាបុរាណរបស់ឥណ្ឌា បានក្លាយជាធាតុផ្សំមួយដ៏សំខាន់ក្នុងការកសាងជាតិ ហើយនាយករដ្ឋមន្ត្រីទី ១ របស់ឥណ្ឌា គឺលោកបណ្ឌិត ហ្សាវ៉ាហាឡាល នេហ៍រូ (Jawaharlal Nehru, ១៨៨៩–១៨៦៤) បានក្រឡេកមើល នៅក្នុងសម័យចក្រភពមោរ្យៈ ដែលកាន់ព្រះពុទ្ធសាសនា ដើម្បីស្វែងរកនូវនិមិត្តសញ្ញាជាតិមួយ ដែលបង្ហាញពីសាមគ្គីភាព ដែលមិនមែនជារបស់ហិណ្ឌូ ឬមូស្លីម ។ គាត់ក៏ឃើញ អសោកស្ដម្ភ និងធម្មចក្រ នៅតំបន់សាន៌ាថ (ពារាណសី) ។ គួរជាទីមោទនភាព សម្រាប់ពុទ្ធសាសនិក ផ្នែកខាងលើនៃអសោកស្តម្ភគឺក្បាលតោ បានក្លាយជារូបនិមិត្តសញ្ញាជាតិរបស់ឥណ្ឌា ដែលយកមកធ្វើជាត្រាផ្លូវការរបស់រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា និងធម្មចក្រនៅនឹងកអសោកស្តម្ភនេះ ក៏បានក្លាយជារូបកងចក្រនៅចំកណ្ដាលទង់ជាតិឥណ្ឌា នាពេលបច្ចុប្បន្ន ។ រដ្ឋាភិបាលឥណ្ឌាបានផ្ដល់ថវិកាឧបត្ថម្ភដល់ពុទ្ធស្ថាននានា ក្នុងការរៀបចំ ពិធីបុណ្យពុទ្ធជយន្តិ ឬបុណ្យគម្រប់ខួប ២៥០០ ឆ្នាំនៃព្រះពុទ្ធសាសនា ក្នុងឆ្នាំ ១៩៥៦ ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលឥណ្ឌាបានចេញថ្លៃជួលដី នៅតាមមជ្ឈមណ្ឌលធម្មយាត្រាអាស៊ី ដើម្បីកសាងវត្តអារាម និងកន្លែងស្នាក់នៅទៀតផង ។

ចលនាសំខាន់ទី ២ ក្នុងការស្ដារព្រះពុទ្ធសាសនាឡើងវិញនៅប្រទេសឥណ្ឌាគឺ ចលនាពុទ្ធសាសនារបស់ពួកទលិត ។ នៅក្នុងសង្គមហិណ្ឌូ ពួកប្រជាជនទលិត (Dalits) គឺមិនមានសិទ្ធិដូចពួកព្រាហ្មណ៍ និងវណ្ណៈដទៃទៀតទេ ដែលគេខ្ពើមរអើមមិនចង់ប៉ះពាល (Untouchable) ។ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យ ប្រើប្រាស់សម្ភារៈផ្សេងៗ ឬហូបចុករួមគ្នា ជាមួយពួកហិណ្ឌូវណ្ណៈខ្ពស់ទេ ដូចជា អណ្ដូងទឹកសាធារណៈ នៅក្នុងភូមិជាដើម មិនត្រូវបានអនុញ្ញាត ឡើយ ។ ជាងនេះទៅទៀត ពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងវិហារហិណ្ឌូឡើយ ទាំងមិនអាចរៀនគម្ពីរត្រៃវេទទៀតផង ព្រោះគេចាត់ទុកពួកនេះថា ក្រុមមនុស្សមិនបរិសុទ្ធ ។ នៅក្នុងសម័យឥណ្ឌាក្រោយឯករាជ្យ លោកបណ្ឌិត ប៊ី.អ័រ. អម្ពេឌករ (Dr. B.R. Ambedkar, ១៨៩១–១៩៥៦) ដែលជាបិតាស្ថាបនិករដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋឥណ្ឌា បានធ្វើបដិវត្តន៍វណ្ណៈ តាមរយៈការបកស្រាយទ្រឹស្តីពុទ្ធសាសនាឡើងវិញ ដើម្បីលើកកម្ពស់ និងទាមទារសិទ្ធិសេរីភាពសមភាពឲ្យប្រជាជនឥណ្ឌា ក្នុងវណ្ណៈទលិតនេះ ដែលត្រូវបានគេរើសអើង ក្នុងសង្គមហិណ្ឌូ ។ ដូច្នេះហើយ ចលនារបស់បណ្ឌិត អម្ពេឌករ បានបង្កើតជាលទ្ធិពុទ្ធសាសនាថ្មីមួយ ដែលអ្នកប្រតិបត្តិតាមគាត់និយមហៅថា «នវយាន» (Navayana, យានថ្មី) ។ នវយានជាចលនាពុទ្ធសាសនាមួយ ដែលប្រឆាំងយ៉ាងខ្លាំងនូវទ្រឹស្តីហិណ្ឌូ ក្នុងការបែក ចែកវណ្ណៈសង្គម និងការចាត់ទុកព្រះពុទ្ធថាជាអវតាររបស់ព្រះវិស្ណុ និងថាជាផ្នែកមួយនៃសាសនាហិណ្ឌូ ។ លោកបណ្ឌិត ប៊ី.អ័រ. អម្ពេឌករ បានអំពាវនាវឲ្យប្រជាជនទលិត ចូលកាន់ព្រះពុទ្ធសាសនារាប់សែននាក់ ដើម្បីរួចចាកពីច្រវ៉ាក់វណ្ណៈ ដែលពួកព្រាហ្មណ៍បានចងពួកគេ អស់ជាច្រើនសតវត្សរ៍មកហើយ ។ ចលនានេះបានទទួលជោគជ័យធំជាងគេ នៅរដ្ឋ មហារាស្ត្រ ជាទីដែលលោកបណ្ឌិត អម្ពេឌករ បានប្រកាសចូលកាន់ ព្រះពុទ្ធសាសនាជាផ្លូវការ នៅខែតុលា ឆ្នាំ ១៩៥៦ ។ ពាក្យប្ដេជ្ញារបស់លោក បណ្ឌិត អម្ពេឌករ ដែលល្បីល្បាញក្នុងចំណោមអ្នកនិយម ទ្រឹស្តីរបស់គាត់ គឺ «ថ្វីដ្បិតតែខ្ញុំបានកើតមកជាហិណ្ឌូ ខ្ញុំសូមអះអាងចំពោះ លោកអ្នកជាឱឡារិកថា ខ្ញុំនឹងមិនស្លាប់ទៅវិញជាហិណ្ឌូទេ ។» អង្គការសំខាន់ពីរ នៃចលនានេះគឺ សមាគមពុទ្ធសាសនាឥណ្ឌា (Buddhist Society of India) និង សហគមន៍ពុទ្ធសាសនាព្រះត្រៃរត្ន (Triratna Buddhist Community) ។

ចលនាសំខាន់ទី ៣ គឺពុទ្ធសាសនាទីបេត៍ ។ ការនិមន្តមកកាន់ប្រទេសឥណ្ឌារបស់សម្តេចសង្ឃដាឡៃឡាម៉ាទី ១៤ មានព្រះនាមថា តេនហ្ស៊ីន គ្យសូ (Tenzin Gyatso, ១៩៣៥–បច្ចុប្បន្ន) អមដោយជនភៀសខ្លួនទីបេត៍ជាង ៨៥០០០ នាក់ ក្នុងឆ្នាំ ១៩៥៩ បានរួមចំណែកយ៉ាងសំខាន់មួយដែរ ក្នុងការស្ដារព្រះពុទ្ធសាសនាឡើងវិញនៅប្រទេសឥណ្ឌា ។ សម្តេច សង្ឃដាឡៃឡាម៉ាទី ១៤ គង់និរទេសខ្លួននៅធម្មសាលា (ដារ៉ាមសាលា) ប្រទេសឥណ្ឌា ចម្ងាយ ៤៧៤ គ.ម. ពីរដ្ឋធានីញូវដែល្លី ជាទីដែលជនភៀសខ្លួនទីបេត៍ភាគច្រើនជ្រកកោន ។ ក្រៅពីសម្ដេចសង្ឃដាឡៃឡាម៉ា ក៏មានមេដឹកនាំនិកាយផ្សេងៗនៃពុទ្ធសាសនាទីបេត៍ បានភៀសខ្លួនមកជ្រកកោន នៅប្រទេសឥណ្ឌាដែរ ។ ចលនាពុទ្ធសាសនាទីបេត៍ នៅប្រទេសឥណ្ឌា បានរួមចំណែកក្នុងស្ថាបនាពុទ្ធសាសនាឡើងវិញ តាមរយៈការកសាងវត្តអារាម និងព្រះវិហារ នៅតាមពុទ្ធស្ថានដែលមានសំណង់បែកបាក់នានា និងការបង្កើតគ្រឹះស្ថានអប់រំពុទ្ធសាសនា ។

ចលនាវិបស្សនាជាចលនាសំខាន់ទី ៤ នៃការស្ដារព្រះពុទ្ធសាសនាឡើងវិញ ក្នុងសម័យក្រោយឯករាជ្យ ។ នៅប្រទេសឥណ្ឌាអង្គការដែលមានឥទ្ធិពលជាងគេផ្នែកវិបស្សនាគឺ វិទ្យាស្ថានស្រាវជ្រាវវិបស្សនា ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៨៥ ដោយឧបាសក អេស.អិន. ហ្គោឥនកា (S.N. Goenka, ១៩២៤–២០១៣) ជាគ្រូវិបស្សនាពុទ្ធសាសនាបែបទំនើបនិងមិនប្រកាន់ សាសនា ។ វិទ្យាស្ថាននេះមានគោលបំណងចម្បង ក្នុងការស្រាវជ្រាវ លក្ខណៈវិទ្យសាសនា អំពីប្រភាពនិងអនុវត្តន៍ នៃវិធីសាស្ត្រក្នុងការចម្រើន វិបស្សនា ។ បណ្ដាញមជ្ឈមណ្ឌលវិបស្សនាទាំងឡាយរបស់លោកគ្រូ ហ្គោឥនកា ផ្ដល់នូវវគ្គសិក្សាវិបស្សនា មានរយៈពេល ១០ ថ្ងៃ និងវគ្គសិក្សាខ្លីឬវែងផ្សេងទៀតដោយឥតគិតថ្លៃ ។ ចលនានេះផ្សព្វផ្សាយទៅកាន់ប្រទេសជាច្រើននៅអឺរ៉ុប អាម៉េរិក និងអាស៊ី ។ នៅក្នុងឆ្នាំ ២០០៨ ការសាងសង់ព្រះវិហារវិបស្សនាអន្តរជាតិ (Global Vipassana Pagoda) បានបញ្ចប់ជាស្ថាពរ នៅតំបន់ជាយក្រុងនៃទីក្រុងមុមបៃ ។ លោកគ្រូ ហ្គោឥនកា បានហ្វឹកហ្វឹនគ្រូវិបស្សនា ជំនួយជាង ៨០០ នាក់ និងមានអ្នកចូលរួមវគ្គសិក្សាវិបស្សនាជាង ១០០០០០ (ដប់ម៉ឺន) នាក់ក្នុងមួយឆ្នាំៗ ។ វិធីសាស្ត្រវិបស្សនាតាមលំនាំលោកគ្រូហ្គោឥនកានេះ ក៏បានផ្សព្វផ្សាយទៅកាន់ប្រទេសកម្ពុជាផងដែរគឺ មជ្ឈមណ្ឌលធម្មលដ្ឋិកា ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានលោក កួច សុងហាក់ ជាគ្រូជំនួយរបស់លោកគ្រូហ្គោឥនកា និងជាអាចារ្យប្រចាំមជ្ឈមណ្ឌល ។

ចលនាសំខាន់ៗទាំងបួនបានស្ដារព្រះពុទ្ធសាសនាឡើងវិញ នៅប្រទេសឥណ្ឌា និងបានញ៉ាំងសកម្មភាពព្រះពុទ្ធសាសនាឲ្យកើតឡើងវិញបាន នៅតាមពុទ្ធស្ថាននានា ។ បន្ទាប់មក ពុទ្ធស្ថានទាំងឡាយបានក្លាយពីទីស្ថានស្ងាត់ដែលគេបោះចោល អស់កាលជាច្រើនសតវត្សរ៍ ទៅជាទីអ៊ូអរជាប់មិនដាច់ ជាទីដែលព្រះសទ្ធម្មលាន់ឮឡើងវិញសព្វៗកាលជាថ្មីឡើងវិញ ។ ដុំថ្មដុំឥដ្ឋបែកបាក់រប៉ាត់របាយរាត់រាយលើដី សំណង់បែកបាក់បាត់រូបរាងដើម បានត្រលប់លេចធ្លោឡើងវិញ នៅតាមពុទ្ធស្ថាននានា ដែលបង្ហាញឲ្យពិភពលោកដឹងថា ព្រះពុទ្ធសាសនាបានរស់ឡើងវិញហើយ ។ វត្តអារាមនិងព្រះវិហារពុទ្ធសាសនាគ្រប់និកាយ ដែលបានកសាងឡើង ដោយពុទ្ធបរិស័ទជាតិនិងអន្តរជាតិ ដើម្បីបង្ហាញពីជំនឿនិងវប្បធម៌របស់ខ្លួន បានរីកដុះដាលឡើងព្រោងព្រាត់ពេញទីពុទ្ធស្ថានប្រវត្តិសាស្ត្រ ជាការង្ហាញឲ្យឃើញ ថាដែនដីពុទ្ធភូមិបានកើតឡើងវិញ ។ នៅក្នុងសម័យទំនើបនេះពិភពលោកទាំង មូលបានក្រឡេកមើលប្រទេសឥណ្ឌាជាទីដ៏ពិសិដ្ឋ សម្រាប់ពុទ្ធបរិស័ទអ្នកធម្មយាត្រា ភ្លៀវទេសចរ និងអ្នកសិក្សា ស្រាវជ្រាវអំពីព្រះពុទ្ធសាសនា និងពាក្យប្រៀនប្រដៅរបស់ព្រះអង្គ ។ សកម្មភាពពុទ្ធសាសនាទាំងនេះជាចលនាពុទ្ធសាសនាសាកលមួយនៅដែនដីពុទ្ធភូមិ ដែលអ្នកសិក្សាខ្លះហៅថា បណ្ដាញព្រះពុទ្ធសាសនាអន្តរជាតិ ៕

© រក្សាសិទ្ធិដោយលោកវិទូ
Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-57292287751313306982023-10-17T14:12:00.027+05:302023-11-04T07:59:18.046+05:30រំឭកពីទស្សនកិច្ចសិក្សារបស់ព្រះមហាវីរិយបណ្ឌិតោ ប៉ាង ខាត់ ទៅកាន់ជម្ពូទ្វីប

លោកវិទូ | ថ្ងៃ ៣᧣១២ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ១៧ តុលា ២០២៣

តាំងពីបុរាណកាលមក ប្រទេសឥណ្ឌាជាជម្ពូទ្វីប ជាប្រភពនៃទស្សនវិជ្ជាពុទ្ធសាសនា និងចំណេះដឹងវប្បធម៌អារ្យធម៌អាស៊ីបុរាណ ។ ព្រោះហេតុនេះ អ្នកប្រាជ្ញពុទ្ធសាសនា និងអ្នកធម្មយាត្រាមកពីបណ្ដាប្រទេសនានា បានធ្វើដំណើរឆ្លង់កាត់សមុទ្រសាគរ ទៅកាន់ជម្ពូទ្វីបដើម្បីចម្លងធម៌ ។ ក្នុងន័យនេះ ព្រះភិក្ខុវីរិយបណ្ឌិតោ ប៉ាង ខាត់ បានធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវបុរាណដ្ឋានពុទ្ធសាសនានៅជម្ពូទ្វីបនេះ អស់រយៈពេល ២ ឆ្នាំ (១៩៦៣-១៩៦៥) ក្នុងសម័យសង្គមរាស្ត្រនិយមដ៏រុងរឿង ។

សឹងតែមិនចាំបាច់ណែនាំឲ្យស្គាល់ ក៏លោកអ្នកសិក្សាខ្មែរភាគច្រើនបានដឹងដែរថា ព្រះភិក្ខុវិរិយបណ្ឌិតោ ប៉ាង ខាត់ ឬ ព្រះមហាវិរិយបណ្ឌិតោ ប៉ាង ខាត់ (១៩១០-១៩៧៥) ជាបញ្ញវន្តសង្ឃខ្មែរ និងជាអ្នកស្នេហាជាតិ ដ៏ល្បីឈ្មោះមួយរូប ក្នុងប្រវត្តិសាស្ត្រខ្មែរ ក្នុងនិងក្រោយសម័យអាណានិគមបារាំង រហូតដល់សម័យសាធារណរដ្ឋខ្មែរ ។ ជាងនេះទៅទៀត ព្រះមហាវិរិយបណ្ឌិតោជាក្រុមជំនុំព្រះត្រៃបិដក និងជាសាស្ត្រាចារ្យ នៅពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ និងមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ ។ ព្រះអង្គគ្មានតំណែងឬតួនាទី ក្នុងជួរមន្ត្រីសង្ឃជាន់ខ្ពស់ទេ ព្រោះលោកមិនមានប្រាថ្នាបុណ្យស័ក្តិអ្វីឡើយ តែលោកបំពេញកិច្ចការងារយ៉ាងសកម្ម ដើម្បីជាតិនិងសាសនាជាមួយព្រះសង្ឃដែលមានតួនាទីធំ ៗ ក្នុងស្ថាប័នសាសនា ។ ហើយល្បីមកថាលោកជា «សង្ឃជឿនលឿននិយម, មានចិត្តទូលំទូលាយ» ហើយជាអ្នកប្រាជ្ញខ្មែរខាងសិលាចារឹក និងប្រវត្តិសាស្ត្រពុទ្ធសាសនានៅសុវណ្ណភូមិ ។

ព្រះមហាវិរិយបណ្ឌិតោធ្លាប់បាននិមន្តធ្វើធម្មយាត្រា ទៅកាន់ជម្ពូទ្វីប កាលពីសម័យសង្គមរាស្ត្រនិយម ។ ការនិមន្តទៅនេះគឺនៅដើមខែមេសា ឆ្នាំ ១៩៦៣ តាមរយៈការបញ្ជូនរបស់ក្រសួងធម្មការ ឲ្យទៅសិក្សាស្រាវជ្រាវព្រះពុទ្ធសាសនា ដោយមានលោក ឌឹក គាម ជាជំនួយការឬវេយ្យាវច្ចករទៅជាមួយផង ក្រោមការធានាឧបត្ថម្ភថវិកាទាំងស្រុងដោយអង្គការមូលនិធិអាស៊ី ដែលមានលោក ឡេអូណា សេ. អ៊ូវ័រតុន ជាតំណាង ។ លោក ឌឹក គាម បានសរសេររៀបរាប់អំពីដំណើរទស្សនកិច្ចសិក្សាទៅកាន់ជម្ពូទ្វីបនេះ នៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយា ដែលមានសម្រង់សេចក្តីខ្លះៗយ៉ាងនេះថា៖

ការធ្វើដំណើរទៅប្រទេសឥណ្ឌៀ មិនមែនជាការប្លែកប៉ុន្មានទេ ដូចលោកអ្នកខ្លះធ្លាប់បានធ្វើដំណើរទៅកាន់បរទេសដែរ ។ ព្រះភិក្ខុប៉ាង ខាត់ នឹងខ្ញុំ បានដល់ភូមា ត្រូវឈប់ដំណើររង់ចាំយន្តហោះផ្សេងទៀត ។ នៅកន្លែងនោះបុគ្គលិកស្ថានឯកអគ្គរាជទូតខ្មែរយើង (លោក ឡឹក-ឆន) ទៅរង់ចាំទទួលដំណើរយើង ហើយនាំយើងមកសំណាក់អាស្រ័យនៅគេហស្ថានឯកអគ្គរាជទូតយើង ។ ឯកឧត្តមឯកអគ្គរាជទូត (ស៊ុំ-ហៀង នឹងលោកជំទាវ) ជាមហាឧបាសក-សិកា បានរៀបចំចង្ហាន់ប្រគេនលោកឆាន់ ហើយដល់ថ្ងៃចេញដំណើរពីភូមាទៅប្រទេសឥណ្ឌៀ ឯកឧត្តមនឹងលោកជំទាវ ហើយនឹងលោកឡឹក-ឆន បានជូនដំណើរយើងទៅកាន់ចំណតអាកាសយាន ហើយទៅសំណេះសំណាលលេង រហូតយន្តហោះចេញ ។

ទៅដល់ប្រទេសឥណ្ឌៀ ក៏មានបុគ្គលិកស្ថានឯកអគ្គរាជទូត (លោក ហាក់-អេង) នឹងលោក (James Geene)(១) បុគ្គលិកខាងមូលនិធិអាស៊ី ប្រចាំប្រទេសឥណ្ឌៀ មកទទួលដំណើរយើងដែរ ។ យើងទៅដល់ប្រទេសឥណ្ឌៀបានប្រកបដោយសេចក្តីសុខគ្រប់យ៉ាង តែគ្រាន់ប្លែកគ្នាបន្តិចពីកំដៅអាកាស ។

ប្រទេសឥណ្ឌៀ ជាកន្លែងដែលយើងត្រូវសំណាក់សិក្សា តែយើងមិនទាន់បានចេញពីក្រុងដែល្ហីភ្លាមទេ យើងត្រូវរង់ចាំនៅក្រុងដែល្ហីរហូតចូលឆ្នាំ ព្រោះឯកឧត្តមឯកអគ្គរាជទូតខ្មែរនឹងបុគ្គលិកនៃស្ថានឯកអគ្គរាជទូត បាននិមន្តព្រះភិក្ខុប៉ាង ខាត់ ឲ្យនៅរង់ចាំធ្វើបុណ្យចូលឆ្នាំខ្មែរ ដើម្បីនឹងថ្វាយព្រះរាជកុសលដល់សម្ដេចព្រះមហាក្សត្រិយានីនឹងសម្ដេចព្រះប្រមុខរដ្ឋ ។ ក្នុងពេលដែលយើងនៅរង់ចាំពេលចូលឆ្នាំនេះ យើងបានទៅទាក់ទងលោកអ្នកប្រាជ្ញជាតិឥណ្ឌៀ សួរនាំឲ្យយោបល់ខ្លះអំពីព្រះពុទ្ធសាសនា ហើយនឹងពុទ្ធស្ថានខ្លះដែលយើងមិនដែលដឹងឮ នៅក្នុងប្រទេសឥណ្ឌៀ ។

លោក ឌឹក គាម បានបន្តទៀតថា លុះចូលឆ្នាំហើយ លោកនិងព្រះមហា ប៉ាង ខាត់ ក៏ចេញដំណើរទីក្រុងដេលីទៅពុទ្ធគាយាតាមរថភ្លើងនៅថ្ងៃទី ១៥ មេសា ឆ្នាំដដែល ។ ពុទ្ធគយាជាកន្លែងដែលព្រះពុទ្ធជាម្ចាស់បានត្រាស់ដឹងនូវសម្មាសម្ពោធិញាណ ។ លោកបានកត់សម្គាល់ថា ពួកពុទ្ធបរិស័ទក្នុងពិភពលោកជាច្រើន បានត្រាចទៅនមស្ការកន្លែងពុទ្ធគយានេះ មានអ្នកខ្លះចំណាយធនធានរបស់ខ្លួនទៅបួសនៅក្រោមដើមពោធិ៍ផង ។ អ្នកខ្លះទៀតទៅគ្រាន់តែថ្វាយសក្ការបូជាដើមពោធិព្រឹក្ស ។

ក្រោយពីបានធ្វើសក្ការបូជានៅពុទ្ធស្ថាននានានៅពុទ្ធគយា ធម្មយាត្រាក៏បានបន្តដំណើរទៅកាន់ទីក្រុងរាជគ្រឹះ នៅក្នុងរដ្ឋពិហារ ជាកន្លែងដែលព្រះពុទ្ធទ្រង់ទូន្មានដំរីនាឡគិរី ហើយជាកន្លែងដែលព្រះមហាកស្សប ប្រជុំធ្វើបឋមសង្គាយនា ។ នៅទីក្រុងរាជគ្រឹះនេះ ព្រះមហាប៉ាង ខាត់ និងលោក ឌឹក គាម បានទៅទស្សនាបុរាណដ្ឋាននាលន្ទា ហើយបានជួបលោក សេន ជាអ្នកគ្រប់គ្រងសារមន្ទីរនៅទីនេះ ។ លោក សេន បាននាំព្រះមហា ប៉ាង ខាត់ លោក ឌឹក គាម និងសមណនិស្សិតខ្មែរ ភិក្ខុមហា វ៉ា យ៉ាវ ទៅទស្សនាមហាវិទ្យាល័យនាលន្ទាបុរាណ ហើយក៏បានទៅទស្សនានមសក្ការនៅវត្តវេឡុវនទៀត ដែលជាអារាមរបស់ព្រះបាទពិម្ពិសារ ឧទ្ទិសថ្វាយព្រះសម្មាសម្ពុទ្ធ ។

ប្រភពសំខាន់មួយទៀតដែលជាភស្តុតាង នៃដំណើរធម្មយាត្រានេះគឺសៀវភៅ «ជីវិតម៉ែ» របស់ព្រះមហាវិរិយបណ្ឌិតោ ដែលត្រូវបានរៀបចំបោះពុម្ពឡើងវិញ ក្នុងឆ្នាំ ១៩៦៤ ដោយលោកមហា ឡាយ គ្រី ដែលជាសិស្សផ្ទាល់របស់លោកផ្ទាល់ ជាសមណនិស្សិតនៃពុទ្ធមហាវិទ្យាល័យព្រះសីហនុរាជ ហើយក្រោយមកក៏បានបន្តវិជ្ជាជាន់ខ្ពស់នៅជម្ពូទ្វីបដែរ ។ សៀវភៅតូចនេះបានទទួលការចាប់អារម្មណ៍ខ្លាំងណាស់ ពីសម្នាក់ប្រិយមិត្តអ្នកអាននាកាលនោះ ។ ម្ល៉ោះហើយទើបមហា ឡាយ គ្រី បានសរសេរសំបុត្រផ្ញើប្រគេនព្រះមហា ប៉ាង ខាត់ ខណៈលោកកំពុងធ្វើធម្មយាត្រា នៅតាមពុទ្ធស្ថាននានានៅជម្ពូទ្វីប ដើម្បីការសុំការអនុញ្ញាតបោះពុម្ពសៀវភៅនេះម្តងទៀត ដើម្បី បំពេញសេចក្តីត្រូវការរបស់ប្រិយមិត្តអ្នកអាន ។ ព្រះមហា ប៉ាង ខាត់ បានឆ្លើយតបតាមរយៈសំបុត្រមួយច្បាប់ ចុះថ្ងៃទី ៣ ខែតុលា ឆ្នាំ ១៩៦៤ ធ្វើនៅក្រុងដែលី ដែលអនុញ្ញាតឲ្យបោះពុម្ពសៀវភៅប្រកបដោយអត្ថរសក្រៃលែងនេះ ដោយរោងពុម្ពឧដុង្គរស្មី ។

ដោយឡែក បើយោងតាមបណ្ឌិត សំ បេ ដែលជាអតីតសមណនិស្សិតទៅចម្លងធម៌ នៅជម្ពូទ្វីបមួយរូបដែរ ហើយក៏ជាមិត្តស្និទ្ធស្នាលរបស់លោកមហា ឡាយ គ្រី ផងនោះ បានឲ្យដឹងថា ព្រះមហា ប៉ាង ខាត់ មិនមែនទៅក្នុងគោលបំណងធ្វើធម្មយាត្រា នៅតាមពុទ្ធស្ថានផ្សេងៗទៅជម្ពូទ្វីបតែប៉ុណ្ណោះទេ លោកបានឆ្លៀតចូលរៀននៅសាលាមួយនៅក្រុងពូណេ រដ្ឋមហារាស្ត្រទៀតផង ។

សេចក្តីនេះត្រូវបានបញ្ជាក់បន្ថែម តាមរយៈការសិក្សាស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ ចន ម៉ារស្តុន ដោយផ្អែកទៅលើឯកសារកាលប្បវត្តិរបស់អង្គការមូលិនិធិអាស៊ី សហរដ្ឋអាមេរិក ក៏ដូចជាការចុះផ្សាយរបស់ទស្សនាវដ្ដីកម្ពុជសុរិយា ។ លោកសាស្ត្រាចារ្យ ចន បានបញ្ជាក់ថា ព្រះមហា ប៉ាង ខាត់ មិនមែននិមន្តទៅបន្តវិជ្ជានៅជម្ពូទ្វីប ក្នុងនាមជាសមណនិស្សិតធម្មតាទេ គឺទៅក្នុងនាមជាអ្នកស្រាវជ្រាវ (ម៉ារស្តុន ២០២០) ។ ក្នុងឆ្នាំ១៩៦៥ ក្នុងដំណើរមាតុភូមិនិវត្តន៍ពីជម្ពូទ្វីបវិញ ព្រះមហា ប៉ាង ខាត់ បាននិមន្តចុះនៅប្រទេសភូមា រួចហើយបានបន្តដំណើរទៅធ្វើទស្សនកិច្ចសិក្សា នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី រហូតដល់ប្រទេសឥណ្ឌូនេស៊ី ៕

លេខយោង៖

(១) យោងតាមប្រភពពីមូលនិធិអាស៊ី ឈ្មោះត្រឹមត្រូវគឺលោក Jim Greene អានថា ជីម ហ្គ្រីន ។

© រក្សាសិទ្ធិដោយលោកវិទូ
Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-72452675451221589122023-08-08T07:23:00.012+05:302023-10-18T18:40:34.387+05:30សមណនិស្សិត-និស្សិតខ្មែរចំនួន ៤០ រូបបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌាឆ្នាំ២០២៣

ឯកអគ្គរដ្ឋទូត មន្ត្រីទូតឥណ្ឌា និងសមណនិស្សិត-និស្សិតខ្មែរ, ភ្នំពេញ ២៧ កក្កដា ២០២៣ ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៣᧷៩ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ៨ សីហា ២០២៣

សមណនិស្សិត-និស្សិតកម្ពុជាចំនួន ៤០ រូប បានទទួលអាហារូបករណ៍ នៃរដ្ឋាភិបាលឥណ្ឌា តាមរយៈក្រុមប្រឹក្សាឥណ្ឌាដើម្បីទំនាក់ទំនងវប្បធម៌ (ICCR) សម្រាប់កម្មវិធីថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ និងបណ្ឌិត នៅសាកលវិទ្យាល័យឥណ្ឌាល្បីៗ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ នៅក្នុងនោះ យ៉ាងហោចណាស់មានព្រះសង្ឃសមណនិស្សិតចំនួន ៥ រូបក៏បានទទួលអាហារូបករណ៍ផងដែរ សម្រាប់ឆ្នាំសិក្សាថ្មីនេះ ។

នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ទេវ្យានី ខូប្រាហ្កាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍សមណនិស្សិត-និស្សតទាំង ៤០ រូប នៅស្ថានទូតឥណ្ឌា ។

យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតឥណ្ឌា បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតនៅក្នុងសុន្ទរកថារបស់ជំទាវបានលើកឡើងថា ការសិក្សានៅប្រទេសឥណ្ឌាគឺជាមធ្យោបាយដ៏ល្អប្រសើរមួយដើម្បីពង្រីកចំណេះដឹង មើលឃើញពិភពលោក កែលម្អសមត្ថភាពអន្តរវប្បធម៌ និងទទួលបានបទពិសោធន៍ដ៏មានតម្លៃ ។

លោកស្រីក៏បានបញ្ជាក់ដែរថា ទំនាក់ទំនងវប្បធម៌ និងប្រវត្តិសាស្ត្រកម្ពុជា-ឥណ្ឌា មានអាយុកាលជាងមួយសហសវត្សមកហើយ នៅពេលវប្បធម៌ សាសនា និងពាណិជ្ជកម្មរបស់ឥណ្ឌាបានសាយភាយចេញពីប្រទេសឥណ្ឌា ហើយបានសាយភាយយ៉ាងឆាប់រហ័ស នៅក្នុងផ្នែកផ្សេងៗនៃអាស៊ីអាគ្នេយ៍ ។ លោកជំទាវឯកអគ្គរដ្ឋទូតបានបន្ថែមថា សិស្សានុសិស្សទាំងអស់នឹងទាក់ទងនឹងភាសា វប្បធម៌ ជាដើម ប្រាកដជាទទួលបានបទពិសោធន៍ស្រដៀងគ្នារវាងប្រទេសទាំងពីរ ។

ក្នុងឱកាសនោះ វគ្គវិធីផ្សាយផ្ទាល់ និងវីដេអូឃ្លីបខ្លីចំនួនបីរបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឥណ្ឌា ត្រូវបានបង្ហាញសម្រាប់ការចែករំលែកបទពិសោធន៍របស់ពួកគេ សម្រាប់អ្នកសិក្សាថ្មី អមដោយវគ្គសំណួរ-ចម្លើយនៅចុងបញ្ចប់ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត ឥណ្ឌាមានរចនាសម្ព័ន្ធទំនើបបំផុតមួយសម្រាប់ការអប់រំឧត្តមសិក្សា ។ សញ្ញាបត្រពីឥណ្ឌាត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោក ហើយអ្នកជំនាញដែលបានសិក្សាកម្រិតខ្ពស់នៅក្នុងប្រទេសឥណ្ឌាបានចូលរួមចំណែកយ៉ាងសំខាន់ ចំពោះការស្រាវជ្រាវកម្រិតខ្ពស់ និងអនុវត្តនៅក្នុងមុខវិជ្ជាផ្សេងៗគ្នាទូទាំងពិភពលោក ។ វិទ្យាស្ថានឥណ្ឌាមួយចំនួនសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សាបានក្លាយជានិមិត្តរូបនៃឧត្តមភាពសិក្សា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។

ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ បន្តខិតខំលើកទឹកចិត្តសិស្សានុសិស្សកាន់តែច្រើនឡើង ដើម្បីស្វែងរកឱកាសសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា ។

បន្ទាប់ពីអនុប្រធានាធិបតីនៃប្រទេសឥណ្ឌាបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ដែលធ្វើឡើងនៅទីក្រុងភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋាភិបាលឥណ្ឌាបានប្រកាសបង្កើនចំនួនអាហារូបករណ៍ ពី ៣០ ទៅ ៥០ អាហារូករណ៍ សម្រាប់សមណនិស្សិត-និស្សិតកម្ពុជា ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ ៕

© រក្សាសិទ្ធិដោយលោកវិទូ

Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-68853654871641493882023-08-06T14:37:00.010+05:302023-08-07T12:39:13.707+05:30ព្រះតេជព្រះគុណ លីវ ពៅ ព្រះសង្ឃាធិបតីនៃសហគមន៍សង្ឃខ្មែរកម្ពុជាក្រោមពិភពលោកទទួលអនិច្ចធម្ម

ព្រះតេជព្រះគុណ ធម្មរក្ខិតោ លីវ ពៅ (១០ តុលា ១៩៤០ - ៥ សីហា ២០២៣)

លោកវិទូ | ថ្ងៃ ១᧵៩ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ៦ សីហា ២០២៣

ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរកម្ពុជាក្រោមជុំវិញពិភពលោក សម្ដែងនូវមរណទុក្ខក្រៀមក្រំ និងសោកស្ដាយ ចំពោះដំណឹងអនិច្ចធម្មរបស់ព្រះតេជព្រះគុណ ធម្មរក្ខិតោ លីវ ពៅ ព្រះសង្ឃាធិបតីនៃសហគមន៍សង្ឃខ្មែរកម្ពុជាក្រោមពិភពលោក ជាព្រះចៅអធិការ វត្តធម្មារាម ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅវេលាម៉ោង ៨ យប់ ម៉ោងនៅប្រទេសអូស្ត្រាលី ថ្ងៃសៅរ៍ ៤ រោច ខែទុតិយាសាធ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ក្នុងព្រះជន្មាយុ ៨៤ វស្សា ។

ព្រះតេជព្រះគុណ លីវ ពៅ ជាព្រះសង្ឃខ្មែរមួយអង្គដ៏ឆ្នើម ជាព្រះឧបជ្ឈាយ៍មានគុណូបការៈជាច្រើនឥតគណនា ចំពោះព្រះពុទ្ធសាសនា សហគមន៍ព្រះសង្ឃនិងបងប្អូនខ្មែរក្រោម និងជាតិមាតុភូមិខ្មែរទាំងមូល ។ លោកធ្លាប់សិក្សានៅស្រុកខ្មែរចប់ឌីប្លូមបាលី រួចត្រឡប់ទៅស្រុកកំណើតវិញជួយបង្រៀនភាសាបាលី នៅសាលាពុទ្ធិកអនុវិទ្យាល័យខេត្តឃ្លាំង កម្ពុជាក្រោម ។ អំឡុងពេលនោះ លោកបានចូលរួមក្នុងសកម្មភាពជាច្រើន ដើម្បីបុព្វហេតុជាតិ និងសិទ្ធិសេរីខ្មែរក្រោម តាមរយៈការចូលរួមបង្កើតសមាគមពុទ្ធសាសនាឯកភាពជាដើម ។

ក្រោយមកទៀត ដោយសារកាលៈទេសៈមិនអំណោយផលដល់សកម្មភាពសង្គមរបស់លោកៗក៏បានិមន្តមកស្រុកខ្មែរ និងបន្តមកដល់ប្រទេសអូស្ត្រាលី ។ នៅក្រៅស្រុក លោកបានចូលរួមខ្វល់ខ្វាយបម្រើសង្គមសង្ឃខ្មែរក្រោមយ៉ាងសកម្ម ក្នុងនាមជា ព្រះសង្ឃាធិបតីនៃសហគមន៍សង្ឃខ្មែរកម្ពុជាក្រោមពិភពលោក រហូតដល់ថ្ងៃលាចាកលោកនេះ ។ ជាពិសេស លោកបានជួយជ្រោមជ្រែងសម្រួលធានាព្រះសង្ឃនិងគ្រហស្ថចំនួនជាង ១០០ រូប ឲ្យទទួលបានសិទ្ធិរស់នៅ នៅប្រទេសទី៣ ។

ព្រះតេជព្រះគុណក៏មានស្ថាដៃកសាងជាតិនៅប្រទេសកម្ពុជាផងដែរ ។ នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០០៣ ព្រះតេជព្រះគុណបានទទួលមេដាយមាសស្ថានបនាជាតិពីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបុណ្យបញ្ចុះសីមាវត្តអង្គប្រិយសេរីមានជ័យ ខេត្តកំពត ប្រទេសកម្ពុជា ។

ការបាត់បង់ព្រះតេជព្រះគុណព្រះសង្ឃាធិបតីនៃសហគមន៍ខ្មែរកម្ពុជាក្រោមពិភពលោក ឬថាជាព្រះបិតាសង្ឃខ្មែរកម្ពុជាក្រោម នៅពេលនេះ ឈ្មោះថាជាការបាត់បង់ធនធានបញ្ញវន្តសង្ឃខ្មែរក្រោម និងអ្នកតស៊ូដើម្បីបុព្វហេតុជាតិនិងមាតុភូមិកំណើតដ៏សំខាន់ដែលកម្ររកបាន ។ ទឹកព្រះទ័យដ៏មុះមុតប្រកបដោយវីរភាពនិងវីរិយភាពរបស់លោកនឹងនៅជាមគ្គទេសន៍ ជាប្រទីបបង្ហាញផ្លូវ សម្រាប់ជំរុញទឹកចិត្តព្រះសង្ឃនិងបងប្អូនខ្មែរក្រោម អស់កាលជាយូរអង្វែង ។

ព្រះសពរបស់ព្រះតេជព្រះគុណត្រូវបានតម្កល់ទុកនៅវត្តធម្មារាម ទីក្រុងម៉ែលប៊ន ដើម្បីធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ និងជាឱកាសសម្រាប់ពុទ្ធបរិស័ទសិស្សគណគ្រប់ទិសទី ទៅគោរពបូជាជាលើកចុងក្រោយ ៕

© រក្សាសិទ្ធិដោយលោកវិទូ

Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-81796191300214918822023-07-07T19:42:00.001+05:302023-07-11T04:40:59.882+05:30ព្រះបណ្ដាំមាសរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដាស់តឿនដល់អ្នកបោះឆ្នោត

លោកវិទូ | ថ្ងៃ ៦᧵៨ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ៧ មិថុនា ២០២៣

នៅក្នុងសង្គមប្រជាធិបតេយ្យ ការបោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោតគឺសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ ហើយច្បាប់ដែលមានចេតនាធ្វើបះពាល់ដល់សិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញនេះឈ្មោះថារំលោភរដ្ឋធម្មនុញ្ញហើយ ។ ក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋត្រូវចូលរួមយ៉ាងសកម្មក្នុងជីវិតនយោបាយ ដើម្បីបញ្ជ្រាបឥទ្ធិពលរបស់ខ្លួន និងការចង់បានរបស់ខ្លួន ចំពោះអ្នកនយោបាយ ក៏ដូចជាអ្នកតាក់តែងគោលនយោបាយ ។

សកម្មភាពសំខាន់មួយនៃការចូលរួមក្នុងសកម្មភាពនយោបាយគឺ ការចូលរួមជ្រើសរើសតំណាងរាស្ត្រ តាមរយៈការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ និងបោះឆ្នោតជាសម្ងាត់ ។ ការណ៍នេះតម្រូវឲ្យពលរដ្ឋអ្នកបោះឆ្នោតត្រូវតាមដានព្រិត្តិការណ៍នយោបាយឲ្យបានជាប្រចាំ ដើម្បីយល់ដឹងពីល្បិចកលនយោបាយ និងអ្នកនយោបាយដែលមានឬគ្មានសមត្ថភាពក្នុងការបម្រើរាស្ត្រ ដែលយកជាតិជាធំ មិនយកគ្រួសារឬបក្ខពួកខ្លួនជាធំ ជាមេដឹកនាំសុចរិតត្រឹមត្រូវ ប្រកបដោយសម្មាទិដ្ឋិ ឬជា «ព្រះបាទធម្មិក» ជាមេដឹកនាំដែលគោរពច្បាប់ គោរពតួនាទី និងគោរពធម៌ ។

រីឯអ្នកនយោបាយវិញក៏តែងតែធ្វើការឃោសនារកសំឡេងឆ្នោត ដោយប្រការផ្សេងៗ នារដូវបោះឆ្នោតម្ដងៗ ។ ពួកគេលូនក្រាបលើកដៃសំពះឱនលំទោន យកចិត្តពលរដ្ឋ និងពោលដោយមធុវាចា មានសភាពសិទ្ធិស្នាលប្លែកទៅកាន់ពលរដ្ឋ ផ្ដល់ជាអំណោយឬលុយកាក់បន្តិបន្តួច ដើម្បីទិញទឹកចិត្តពលរដ្ឋ ។ ពុំនោះទេ ក៏មានការគំរាមកំហែង ឬប៉ងធ្វើឲ្យខូចប្រយោជន៍ដល់ពលរដ្ឋណាដែលមិនគាំទ្របក្សខ្លួនជាដើម ។ ដូច្នេះ ពលរដ្ឋត្រូវមានស្មារតីយល់ដឹងខ្ពស់ អំពីល្បិចកិច្ចកលនយោបាយអស់ទាំងនេះ ហើយត្រូវគិតពីផលប្រយោជន៍ជាតិរយៈពេលវែង ។

សម្តេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានបន្សល់ទុកនូវទស្សនៈជាបណ្ដាំមាស ដែលមានន័យដាស់តឿនក្រើនរំឭកដល់អ្នកបោះឆ្នោត ឲ្យមានសតិក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ដោយសន្លឹកឆ្នោតឆ្លាតវៃ ។ ដោយបានចារទុកនៅសៀវភៅ «ទស្សនៈ សម្តេចព្រះសង្ឃរាជ ជួន ណាត» ដែលរៀបរៀងដោយលោក គង់ សម្ភារ នៅឆ្នាំ១៩៧១ សម្ដេចព្រះសង្ឃរាជទ្រង់មានការសង្កេតឃើញ ២ យ៉ាង ទាក់ទងនឹងសកម្មភាពរបស់អ្នកនយោបាយគឺ៖

ទី១ ការដែលគេមកសុំសន្លឹកឆ្នោតពីយើង គេលុតជង្គង់ដល់ធរណី ព្រោះតែគេចង់ស៊ីថ្លើមយើង ហើយដល់គេបានសន្លឹកឆ្នោតហើយ គេធាក់ធរណីបោលលែងមកក្បែរយើងទៀត តើយើងត្រូវធ្វើដូចម្តេចហ្ន៎ឲ្យបានដូចបំណង?

ទី២ ការជ្រើសរើសតំណាងយើងពិបាកជាងការរើសកូនប្រសាត្រីភាគ មិនដូចអ្នកល្ងង់ពោលថា បោះឲ្យនរណាក៏ដូចនរណានោះទេ ព្រោះថា អាយុជីវិតនៃប្រទេសជាតិ ត្រូវផ្ញើទៅលើអ្នកតំណាងរបស់យើងផងមួយផ្នែកធំ មិនគួរយើងយកសំបកគ្រំមកទះលេងនោះទេ ។

សកម្មភាពផ្ទុយគ្នារវាង«មុន»និង«ក្រោយ»ការបោះឆ្នោតខាងលើនេះ ប្រជាពុទ្ធបរិស័ទតោងតែចាំជាប់ក្នុងខ្លួនជានិច្ច ដើម្បីចៀសវាងការចាញ់បោកការឃោសនាល្អតែមាត់ ឬការសន្យាចោលជាដើម លុះដល់បោះឆ្នោតហើយក៏បាត់មុខឈឹង ពុំបានជួយដោះទុក្ខរាស្ត្រឡើយ មានតែជិះជាន់បន្ថែមទៀតក៏សឹងមាន ។ ទោះនេះជាទស្សនៈទូទៅមិនសំដៅទៅបុគ្គលណាម្នាក់ក៏ដោយ វាជាមេរៀនមួយសម្រាប់ជួយឲ្យប្រជាពុទ្ធបរិស័ទ ទុកជាគោលពិចារណា ក្នុងរដូវបោះឆ្នោតម្តងៗ ៕

© រក្សាសិទ្ធិដោយលោកវិទូ

Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-23841412628634108742023-06-26T17:05:00.010+05:302023-07-03T20:26:21.046+05:30កម្ពុជាត្រូវការបច្ច័យ ៤០ ម៉ឺនដុល្លារដើម្បីរៀបចំកម្មវិធីសូធ្យព្រះត្រៃបិដកអន្តរជាតិនៅជម្ពូទ្វីប

លោកស្រី វ៉ាងម៉ូ ឌីស៊ី នាយិការក្រុមប្រឹក្សាសូត្រព្រះត្រៃបិដកអន្តរជាតិ ព្រះតេជគុណ ឥទ្ធិមុនី ម៉ឹង សាង ព្រះប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ២᧩៨ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ២៦ មិថុនា ២០២៣

ព្រះសង្ឃតំណាងប្រទេសកម្ពុជានឹងទទួលរៀបចំកម្មវិធីសូធ្យព្រះត្រៃបិដកអន្តរជាតិ លើកទី ១៨ និង ១៩ នៅជម្ពូទ្វីប ប្រទេសឥណ្ឌា នៅចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ខាងមុខនេះ ដោយគម្រោងរៀបចំកម្មវិធីបុណ្យនេះនឹងត្រូវចំណាយបច្ច័យប្រមាណ ៤០ ម៉ឺនដុល្លារអាមេរិក ។

យោងតាមខិត្តប័ណ្ណផ្សព្វផ្សាយរបស់ ពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក ដែលជាតំណាងមហាសង្ឃខ្មែរ ក្នុងការរៀបចំកម្មវិធីបុណ្យនេះ បានឲ្យដឹងថា ការចំណាយសំខាន់ៗរួមមាន អាហារសម្រាប់រយៈពេល ១០ ថ្ងៃ ផ្កាស្រស់ថ្វាយព្រះពុទ្ធ និងតុបតែង ការរៀបចំតម្លើងឆាករោងតង់ ការបោះពុម្ពសៀវភៅសូធ្យ និងឯកសារផ្សេងៗ ទូរស័ព្ទ និងនាមបណ្ណពិសេស ទេយ្យទាន និងវត្ថុអនុស្សាវរីយ៍ ការតាំងពីព័ណ៌សិល្បៈវប្បធម៌ខ្មែរ និងការចំណាយផ្សេងៗទៀត ។

មានផ្ដើមតាំងពីឆ្នាំ២០០៦មក កម្មវិធីបុណ្យសូធ្យព្រះត្រៃបិដកអន្តរជាតិ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយរបស់ព្រះពុទ្ធសាសនាអន្តរជាតិទូទាំងសកលលោក ដែលមានពុទ្ធបរិស័ទម្ចាស់កម្មវិធីដោយផ្ទាល់ ដែលតែងតែប្រារព្ធធ្វើឡើងប្រចាំឆ្នាំ នៅមណ្ឌលព្រះមហាពោធិព្រឹក្ស ពុទ្ធគយា ទីស្ថានត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធ នៅរដ្ឋពិហារ នៃប្រទេសឥណ្ឌា ។

មហាសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទអន្តរជាតិ និមន្តនិងអញ្ជើញចូលរួមក្នុងកម្មវិធីដ៏មហោស្ចារ្យនេះ មកពីច្រើនប្រទេសដូចជា កម្ពុជា ថៃ ឡាវ ភូមា វៀតណាម ឥណ្ឌូនេស៊ី ស្រីលង្កា នេប៉ាល់ ឥណ្ឌា បង់ក្លាដែស និងប្រទេសលោកខាងលិច មានសហរដ្ឋអាមេរិកជាដើម ។

ពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក បានបញ្ជាក់ក្នុងខិត្តប័ណ្ណនោះដែរថា «វត្ថុបំណងធំបំផុតរបស់ ITCC គឺការឧបត្ថម្ភកម្មវិធីសូធ្យព្រះត្រៃបិដកអន្តរជាតិ នៅលើទឹកដីកំណើតនៃព្រះធម៌ ដោយប្រមូលផ្ដុំមហាសង្ឃអន្តរជាតិ មកកាន់ដែនដីពុទ្ធភូមិ ដើម្បីបង្កើតឱកាសបំពេញបុណ្យកុសលផង និងដើម្បីញ៉ាំងឲ្យព្រះធម៌ចាប់ផ្ដើមផ្សព្វផ្សាយឡើងវិញ នាមាតុភូមិរបស់ខ្លួន ។ លើសពីនេះ ការសូធ្យព្រះត្រៃបិដក គឺជាវិធីសាស្ត្រដ៏សំខាន់មួយក្នុងការពង្រឹងនូវមូលនៃព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌា» ។

ព្រោះហេតុនេះ ពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកក៏បានអំពាវនាវផងដែរថា «សូមពុទ្ធបរិស័ទទាំងអស់ ចូលរួមចាប់មគ្គផលតាមសទ្ធាជ្រះថ្លា ដើម្បីឧបត្ថម្ភដល់កម្មវិធីសូធ្យព្រះត្រៃបិដក» ៕

© រក្សាសិទ្ធិដោយលោកវិទូ
Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-68574889307228824252023-06-24T09:27:00.028+05:302023-06-25T19:00:14.802+05:30ពីបណ្ឌិតទៅអចិត្តជន

លោកវិទូ | ថ្ងៃ ៧᧧៨ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ២៤ មិថុនា ២០២៣

ពីបណ្ឌិតទៅអចិត្តជន

(បទកាកគតិ)

១. ចាស់គិតសម្គាល់ ឫកគោក្នុងក្រោល រដូវរំហើយ

កញ្ជ្រាំងសល់គុម្ព រៃយំឆ្លងឆ្លើយ គង្វាលលែងហើយ

វាលោតកញ្ឆេង ។

២. បោលកាត់ភូមិស្រុក បោះពួយទៅមុខ ដីហុយបែកផ្សែង

សំដៅវាលស្រែ ញីញ៉ែខែងរ៉ែង បង្អួតសម្ដែង

ប្ដូរឫកពាថ្មី ។

៣. ឯអ្នកអន្ទិត ធ្លាប់រស់រួមរឹត ដោយធម៌វិន័យ

ខ្លះសឹកភ្លាមភ្លែត ពាល់ហេតុលោកីយ៍ ភ្លេចអស់និស្ស័យ

ធ្លាប់ជាបព្វជិត ។

៤. ត្រេកត្រអាលខ្លាំង លោភៈមោហ៍បាំង គប់ពាលទុច្ចរិត

បាត់សច្ចធម៌ លម្អបណ្ឌិត    ធម៌ឲ្យញាតិមិត្ត

អន្ទិតយកលាភ ។
៥. បើប្រែយ៉ាងនេះ ទោះមានចំណេះ   បណ្ឌិតមិនទាប
ក៏គង់អស់លក្ខណ៍ អស់អ្នកយល់ជ្រាប ធ្លាក់ក្នុងសភាព
អចិត្តជន ៕

© រក្សាសិទ្ធិដោយលោកវិទូ

Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-20151912231173780342023-03-11T21:30:00.014+05:302023-03-11T23:00:44.010+05:30សម្ដេចព្រះសង្ឃរាជ ជួន ណាត និងសម្ព័ន្ធ ២ យ៉ាងនឹងជម្ពូទ្វីប

សម្ដេចព្រះសង្ឃរាជ (ឆ្វេង) និងព្រាហ្មណ៍ មហន្ត (ស្ដាំ)

លោកវិទូ | ថ្ងៃ ៧᧵៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១១ មីនា ២០២៣

សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ (១៨៨៣-១៩៦៩) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ បានជួបព្រិត្តិការណ៍យ៉ាងហោចណាស់ពីរសំខាន់ ដែលផ្សារភ្ជាប់បទពិសោធន៍ ឬជាសម្ព័ន្ធរបស់ព្រះអង្គទៅនឹងជម្ពូទ្វីប ។ ទី ១ ព្រះអង្គបានរៀនសូត្រភាសាសំស្ក្រឹតដំបូងពីជនជាតិក្លិង្គនៅភ្នំពេញ និងទី ២ ព្រះអង្គបានយាងធ្វើធម្មយាត្រាទៅជម្ពូទ្វីប ហើយបានជួបនឹងព្រាហ្មណ៍មហន្ត នៅពុទ្ធគយា ។

ប្រវត្តិរឿងរ៉ាវដែលថា សម្ដេចព្រះសង្ឃរាជបានរៀនភាសាសំស្ក្រឹតពីក្លិង្គនោះ មានសរសេរនៅក្នុងសៀវភៅ «កល្យាណមិត្តរបស់ខ្ញុំ» របស់សម្ដេចព្រះមហាសុមេធាធិបតី ហួត តាត (១៨៩២-១៩៧៥) ព្រះសង្ឃរាជគណៈមហានិកាយ ក្នុងឆ្នាំ ១៩៧០ ក្រោយពីសម្តេចព្រះសង្ឃរាជ ជួន ណាត បានសោយទីវង្គតទៅ ក្នុងឆ្នាំ ១៩៦៩ ។ ព្រះអង្គបានតំណាលថា៖

ថ្ងៃមួយ លោកគ្រូ ព្រះគ្រូសង្ឃសត្ថា ជួន ណាត នៅទីកុដិរបស់លោក, បានឃើញជនជិតក្លិង្គម្នាក់ សម្បុរខ្មៅឈ្មោះ ឧទម្ពៃ ស្ពាយធុងសណ្ដែងដី ដើរស្រែកពពាយនាយលក់សណ្ដែកដីក្នុងវត្ត ។ លោកបានស្រែកហៅក្លិង្គនោះឲ្យចូលទៅជួប ហើយលោកបានសួរថា «អ្នកចេះសំស្ក្រឹតទេ?» ក្លិង្គនោះថា «ចេះ» ។ លោកក៏សុំឲ្យក្លិង្គនោះបញ្ចេញសម្លេងសំស្ក្រឹតលមើល ។ ក្លិង្គនោះក៏ចាប់សូត្រគាថាខ្លះដែលគាត់ចេះចាំ ។ គាត់សូត្រយ៉ាងរលាក់រលែក ធ្វើកាយវិការតាមថ្នាក់ដែលរលាក់រលែកនោះ ។ ក្លិង្គនោះចេះទាំងសរសេរអក្សរទេវនាគរី ដែលសម្រាប់សរសេរភាសាសំស្ក្រឹតផងទៀត ។

លោកគ្រូ ព្រះសង្ឃសត្ថា សុំឲ្យក្លិង្គនោះជួយបង្រៀនអក្សរទេវនាគរី និងភាសាសំស្ក្រឹត ។ ក្លិង្គនោះក៏ពេញចិត្តមកជួយបង្រៀន ។ ក្នុងពេលនោះ លោកបានបបួលខ្ញុំឲ្យទៅរៀនអក្សរទេវនាគរីនិងភាសាសំស្ក្រឹតជាមួយនឹងលោកទៀត ។ ខ្លួនខ្ញុំនិងលោកគ្រូ ព្រះសង្ឃសត្ថា ជួន ណាត បានរៀនពីសំណាក់ក្លិង្គឈ្មោះ ឧទម្ពៃ នោះ ដរាបដល់បានចេះអាន ចេះសរសេរអក្សរទេវនាគរីព្រមទាំងបានចេះភាសាសំស្ក្រឹតខ្លះៗ ។

សម្ដេចព្រះពោធិវ័ង្ស ហួត តាត បានបញ្ជាក់ទៀតថា៖

ការចេះខ្លះនូវអក្សរនិងភាសាសំស្ក្រឹតនេះ ជាបុព្វហេតុនាំឲ្យខ្ញុំ និងលោកគ្រូ ព្រះសង្ឃសត្ថា ជួន ណាត បានត្រូវរាជការបញ្ជូនឲ្យទៅសិក្សាភាសាសំស្ក្រឹតបន្តទៅទៀត ក្នុងសំណាក់លោក ល្វី ហ្វីណូត៍ ចាងហ្វាងសាលាបារាំងសែស នៅចុងបូព៌ាប្រទេស ឯក្រុងហាណូយ នៅក្នុងឆ្នាំ ១៩២២ ។

ព្រះអង្គយាងធ្វើធម្មយាត្រាទៅពុទ្ធស្ថានប្រទេសឥណ្ឌា និងជួបព្រាហ្មណ៍ មហន្ត

នៅក្នុងខ្សែអាត់សំឡេង បកស្រាយអក្សរសាស្ត្រខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ព្រះអង្គបានរំឭកអំពីប្រវត្តិនៃការយាងទៅកាន់ប្រទេសឥណ្ឌារបស់ព្រះអង្គ ក្នុងដើមទសវត្សរ៍ឆ្នាំ ១៩៥០ ។ នាកាលនោះ ព្រះអង្គនិងប្រតិភូខ្មែរបាននមស្ការថ្វាយបង្គំ ព្រះមហាពោធិវិហារ និងព្រះមហាពោធិព្រឹក្ស នៅពុទ្ធគយា ជាទីកន្លែងដែលព្រះសម្ពុទ្ធជាម្ចាស់នៃយើងទ្រង់បានត្រាស់ដឹង ។ គួរឲ្យកត់សម្គាល់ ចំណុចនេះពុំឃើញមានដាក់បញ្ចូលនៅព្រះជីវប្រវត្តិរបស់ព្រះអង្គទេ ។

បន្ទាប់មក ព្រះអង្គបានយាងទៅជួបនឹងអ្នកបួសសាសនាព្រាហ្មណ៍ម្នាក់ គេហៅថា «មហន្ត» (អានថា មៈហាន់) នៅវាំងរបស់គាត់ នៅភូមិពុទ្ធគយា ស្រុកគយា រដ្ឋពិហារ ដែលជាមហាគ្រូធំរបស់សាសនាហិណ្ឌូ នៅក្នុងតំបន់នេះ ។ ព្រាហ្មណ៍មហន្តនេះហើយ ដែលបានគ្រប់គ្រងព្រះមហាពោធិវិហារពុទ្ធគយារបស់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់តាំងពីសតវត្សរ៍ទី ១៦ មក និងបច្ចុប្បន្ន នៅតែមានបុព្វសិទ្ធិ ធ្វើជាសមាជិកគណៈកម្មាធិការគ្រប់គ្រង ព្រះមហាពោធិវិហារទៀត ។

ព្រាហ្មណ៍មហន្តមានឫកមហិមា ដែលសម្តេចព្រះសង្ឃរាជ បានយាងទៅជួបនោះគឺឈ្មោះ ហរិហរៈ គិរិ (Harihar Giri, ១៩៣២~១៩៥៨) ។ ព្រះអង្គបានសូត្រធម៌ថ្វាយបង្គំទេពធីតា សរស្វតី (ព្រះអាទិទេពមួយរបស់ហិណ្ឌូ) ជាភាសាសំស្ក្រឹត ធ្វើឲ្យព្រាហ្មណ៍មហន្ត ហរិហរៈ គិរិ លង់ចិត្តហើយថ្វាយស្វាយពីរកញ្ច្រែងដល់ព្រះអង្គទៀតផង ។ អាចនិយាយបានថា នេះជាជំនួបដ៏មហោស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រ រវាងមហាគ្រូទាំងពីរអង្គ ៕

© រក្សាសិទ្ធិដោយលោកវិទូ
Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-90256441728628133332023-03-08T17:44:00.006+05:302023-03-08T17:52:24.558+05:30អត្ថន័យបុណ្យហោលី (Holi) របស់ហិណ្ឌូ

ព្រះទេវីរាធា និង ព្រះក្រឹស្ណៈ កំពុងលេងហោលី ។ រូបភាព៖ វីគីភីឌា

លោកវិទូ | ថ្ងៃ ៤᧲៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ៨ មីនា ២០២៣

ហោលី ឬហូលី (Holi) ត្រូវបានគេស្គាល់ផងដែរថា ជាពិធីបុណ្យនៃពណ៌ ពិធីបុណ្យនិទាឃរដូវ និងពិធីបុណ្យនៃសេចក្តីស្រឡាញ់ គឺជាពិធីបុណ្យដ៏ពេញនិយម និងសំខាន់មួយនៅក្នុងសាសនាហិណ្ឌូ ។ បុណ្យនេះត្រូវបានប្រារព្ធចំពោះសេចក្តីស្នេហាអមតៈរបស់ព្រះទេវីរាធា និង ព្រះក្រឹស្ណៈ ។

ថ្ងៃបុណ្យហោលីក៏ជាសញ្ញានៃជ័យជំនះ នៃអំពើល្អលើអំពើអាក្រក់ផងដែរ ព្រោះវាជាថ្ងៃរំឭកដល់ជ័យជំនះរបស់ព្រះវិស្ណុ ក្នុងរូបភាពជា រនសិង្ហ (អវតាសីហៈ) លើយក្សហិរណ្យកសិបុ ។ បុណ្យនេះមានដើមកំណើត និងត្រូវបានប្រារព្ធដោយមានភាពអឹកអាធឹកក្រៃលែង នៅក្នុងឧបទ្វីបឥណ្ឌា ប៉ុន្តែវាក៏បានរីករាលដាលទៅកាន់តំបន់ផ្សេងទៀតនៃទ្វីបអាស៊ី និងផ្នែកខ្លះនៃពិភពលោកខាងលិចផងដែរ តាមរយៈជនអន្តោប្រវេសន៍ឥណ្ឌា ។

ហោលីប្រារព្ធការមកដល់នៃនិទាឃរដូវ នៅក្នុងប្រទេសឥណ្ឌា ចុងបញ្ចប់នៃរដូវរងារ និងជាទិវាចែករំលែកសេចក្តីស្រឡាញ់ ។ ហើយសម្រាប់មនុស្សភាគច្រើន វាជាថ្ងៃបុណ្យមួយដើម្បីជួបជុំមិត្តភក្តិ លេងសើច បំភ្លេចរឿងអាក្រក់ចាស់ៗ និងអភ័យទោសឲ្យគ្នា ក៏ដូចជាជួសជុលទំនាក់ទំនងដែលប្រេះស្រាំ ។ ពិធីបុណ្យនេះក៏ជាការបួងសួង ឲ្យរដូវប្រមូលផលនានិទាឃរដូវបានផលល្អផងដែរ ។ វាមានរយៈពេលមួយយប់និងមួយថ្ងៃ ដោយចាប់ផ្តើមនៅពេលល្ងាចនៃពេញបូណ៌មី (ថ្ងៃព្រះច័ន្ទពេញវង់) ត្រូវនឹងខែផល្គុនតាមប្រតិទិនហិណ្ឌូ ដែលត្រូវនឹងពាក់កណ្តាលខែមីនា នៅក្នុងប្រតិទិនសកល ។

នាពេលព្រឹកឡើងនៃបុណ្យហោលី មនុស្សម្នានិយមលេងលាបពណ៌ និងជ្រលក់ពណ៌គ្នាទៅវិញទៅមក ។ កាំភ្លើងបាញ់ទឹក និងប៉េងប៉ោងទឹក តែងតែត្រូវបានប្រើប្រាស់ដើម្បីលេង និងលាបពណ៌គ្នាទៅវិញទៅមក នរណាក៏ដោយ និងទីណាក៏ដោយ គេមិនសូវប្រកាន់ទេ ។

ជាញឹកញាប់ ក្រុមមនុស្សយកស្គរ និងឧបករណ៍ភ្លេងផ្សេងទៀត រាំច្រើនពីកន្លែងមួយទៅកន្លែងមួយ ។ ពេញមួយថ្ងៃ ប្រជាជនឥណ្ឌាទៅលេងគ្រួសារ ហើយមិត្តភ័ក្តិ និងអ្នកធ្លាប់ជាសត្រូវផងដែរ មកជុំគ្នាដើម្បីជជែកគ្នាលេង ទទួលទានអាហារ និងភេសជ្ជៈ ជុំគ្នាប្រកបភាពរីករាយ និងភាតរភាព ។

សម្រាប់និស្សិតអន្តរជាតិ នៅប្រទេសឥណ្ឌាវិញ ក្នុងថ្ងៃនេះ នៅបរិវេណសាកលវិទ្យាល័យខ្លះ ត្រូវបានបិទទ្វាររបង ការពារអ្នកស្រុកចូលទៅលេង នាំរំខានដល់ពួកគេ ។ ប៉ុន្តែក៏មាននិស្សិតបរទេសជាច្រើននិយមចូលលេងសប្បាយលាបពណ៌គ្នា ក្នុងចំណោមពួកគេ ឬជាមួយនិស្សិតឥណ្ឌាទូទៅផងដែរ ។ វាជាបទពិសោធន៍នៅឥណ្ឌាមួយ ដែលនិស្សិតបរទេសគួរសាកល្បង ៕

© រក្សាសិទ្ធិដោយលោកវិទូ
Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-75362984321405252252023-03-07T13:16:00.015+05:302023-03-13T12:41:40.287+05:30សំស្ក្រឹតវិទូជួបសំស្ក្រឹតវិទូនៅដែនកុរុ

នៅគណនីហ្វេសប៊ុក ព្រះមហា ហ៊ុំ សុទ្ធា បានបង្ហោះរូបថតជាមួយសាស្ត្រាចារ្យ បណ្ឌិត ឧបេន្ទ្រ វ៉ាវ អមដោយរូបភាពសៀវសំស្ក្រឹតជាងម្ភៃក្បាល ។

លោកវិទូ | ថ្ងៃ ៣᧱៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ៧ មីនា ២០២៣

ពឹងព្រាងស្វាងជ្រះព្រះសុរិយាថ្ងៃនេះ សំស្ក្រឹតវិទូខ្មែរបានជួបនឹងសំស្ក្រឹតវិទូឥណ្ឌា នាដែនកុរុ ឬកុរុរដ្ឋ ដែលជាឈ្មោះសម័យពុទ្ធកាលរបស់ទីក្រុងញូវដែល្លី ។ តាមធម្មតា អ្នកប្រមឹកជួបគ្នាតែងបន្សល់នូវកំប៉ុងប៊ីយ៉ាឬដបស្រា រីឯអ្នកប្រាជ្ញមានប្រាជ្ញាបន្សល់នូវទ្រឹស្តី បណ្ដុះនិស្ស័យដល់មហាជន ។ តើជាទ្រឹស្តីអ្វីទៅ?

ព្រះតេជគុណ មហា ហ៊ុំ សុទ្ធា សាស្ត្រាចារ្យសំស្ក្រឹត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទីក្រុងភ្នំពេញ បានជួបសំណេះសំណាលជាមួយលោកសាស្ត្រាចារ្យ ឧបេន្ទ្រ រ៉ាវ នៃសាកលវិទ្យាល័យហ្សាវ៉ាឡាលនេហ៍រូ ទីក្រុងញូវដែល្លី នៅវត្តកុរុរដ្ឋខេមរារាម ហៅវត្តខ្មែរញូវដែល្លី ។ «អរុណោទ័យសួស្តីធម្មមហាមិត្រនិងប្រិយមិត្រជាទីស្រឡាញ់» ជាប្រយោគស្វាគមន៍របស់ព្រះមហា ចំពោះអ្នកតាមដានគណនីហ្វេសប៊ុករបស់ព្រះអង្គ ។

ក្រោយជំនួបនេះ ព្រះមហាបានបន្សល់ទុកជ្រុងមួយនៃគំនិតដែលថា «មានតែអ្នកប្រមឹកស្រាទេ ទើបបានដឹងថា ការស្រវឹងមានសភាពដូចម្ដេច» ក្រោយបានសំណេះសំណាលជាមួយលោកសាស្ត្រាចារ្យឥណ្ឌាខាងលើ ។ ដើម្បីសបញ្ជាក់ពីអត្ថន័យនៃគំនិតនេះ ព្រះមហាបន្ថែមគាថាសំស្ក្រឹតមួយគាថាយ៉ាងដូច្នេះថា៖

गुणी गुणं वेत्ति न वेत्ति निर्गुणो,
बली बलं वेत्ति न वेत्ति निर्बल: ।
पिको वसन्तस्य गुणं न वायस:
करी च सिंहस्य बलं न मूषक: ॥

[គុណិ គុណម វេត្តិ ន វេត្តិ និគ៌ុណោ,

ពាលិ ពាលម វេត្តិ ន វេត្តិ និព៌លៈ ។

បិកោ វសន្តស្យ គុណម ន វាយសៈ

កវិ ចា សិម្ហស្យ ពលម ន មូសកៈ ៕]

(លោកវិទូប្រែជាអក្សរខ្មែរ)

មានសេចក្តីសម្រាយជាខេមរភាសាថា៖

«មានតែមនុស្សអ្នកមានគុណតម្លៃទេ ទើបស្គាល់នូវគុណតម្លៃ, មនុស្សដែលគ្មានគុណតម្លៃ មិនស្គាល់ទេ។ មានតែមនុស្សអ្នកមានកម្លាំងទេ ទើបស្គាល់នូវកម្លាំង, មនុស្សដែលគ្មានកម្លាំង មិនស្គាល់ទេ ។ មានតែសត្វតាវ៉ៅទេ ទើបស្គាល់នូវគុណតម្លៃនៃវសន្តរដូវកាល សត្វក្អែកមិនស្គាល់ទេ ។ មានតែសត្វដំរីទេ ទើបស្គាល់នូវកម្លាំងរបស់សត្វសីហៈ សត្វកណ្ដុរ មិនស្គាល់ទេ ៕» (ចាកសុភាសិត)

ព្រះមហាបានពន្យល់ខ្លឹមសារនៃគាថាសំស្ក្រឹតនេះយ៉ាងដូច្នេះថា៖

«មនុស្សយើងម្នាក់ៗ មិនមែនចេះតែអាចដឹងនូវរឿងរ៉ាវគ្រប់បែបយ៉ាងក្នុងលោកទាំងអស់បានទេ ។ យើងអាចដឹងនូវរឿងរ៉ាវខ្លះៗបានត្រឹមតែតាមរយៈចំណេះ ជំនាញ និងបទពិសោធន៍ទាំងឡាយ ដែលយើងធ្លាប់បានឆ្លងកាត់មកតែប៉ុណ្ណោះ ។ ជាក់ស្ដែង ជាងមាស ទើបស្គាល់នូវប្រភេទនៃមាស និងតម្លៃរបស់វា, យើងមិនមែនជាជាងមាស ធ្វើម្ដេចនឹងដឹងបានទៅហ៎។ ម្យ៉ាងទៀត មានតែពួកបញ្ញវន្តទេ ដែលគេស្គាល់អំពីបញ្ញវន្តដូចគ្នា ៕»

ព្រះមហាឧត្តមវិរិយោ ហ៊ុំ សុទ្ធា ជាបញ្ញវតន្តសង្ឃមួយអង្គ ដែលមានចំណេះដឹងជ្រៅជ្រះខាងសំស្ក្រឹត ហើយបានរៀបរៀងជាសៀវភៅមួយចំនួនទៀតផង ដើម្បីទុកជាក្បួនខ្នាត សម្រាប់សមណនិស្សិតសិក្សាសៀវជ្រាវផ្នែកនេះ ។ កាលពីចុងឆ្នាំ២០២២កន្លងទៅ ព្រះមហាបានសម្ភោធសៀវភៅក្បួនវេយ្យាករណ៍សំស្ក្រឹត «ប្រវេសិកា» ដែលព្រះអង្គបានរៀបរៀង ។

ពេលនេះព្រះអង្គកំពុងមានវត្តមាននៅជម្ពូទ្វីប ក្នុងដំណើរធម្មយាត្រាតាមពុទ្ធបូជនីយដ្ឋាននានា នៅប្រទេសឥណ្ឌា និងនេប៉ាល់ ហើយកំពុងស្នាក់នៅវត្តកុរុរដ្ឋខេមរារាម ជាយទីក្រុងញូវដែល្លី ។

ដោយឡែកសាស្ត្រាចារ្យ ឧបេន្ទ្រ រ៉ាវ ជាសំស្ក្រឹតវិទូដ៏លេចធ្លោមួយរូប នៅប្រទេសឥណ្ឌាផងដែរ ។ លោកសាស្ត្រាចារ្យបានតែងនិពន្ធសៀវភៅសំស្ក្រឹតជាងម្ភៃក្បាល មាន «ពុទ្ធស្តុតិះ» (ជាកំណាព្យសំស្ក្រឹតស្តីពីព្រះពុទ្ធជាម្ចាស់ អបដោយខេមរភាសា) ជាដើម ។

គាត់មានឯកទេសខាងអក្សរសាស្ត្រសំស្ក្រឹត បាលី កំណាព្យ និងអក្សរសាស្ត្រពុទ្ធសាសនាសម័យដើម ។ នាមរបស់លោកសាស្ត្រាចារ្យមិនជាថ្មីទេ សម្រាប់សមណនិស្សិតនៅពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា ។ គាត់ធ្លាប់បង្រៀនសំស្ក្រឹតនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្នុងនាមជា ICCR Chair នៃរដ្ឋាភិបាលឥណ្ឌា ក្នុងកំឡុងឆ្នាំ២០១៦ ៕

© រក្សាសិទ្ធិដោយលោកវិទូ

Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-89092827196960135302023-03-07T10:12:00.008+05:302023-08-10T08:26:21.677+05:30ចិនកំពុងបំផ្លាញអត្តសញ្ញាណ ភាសា និងវប្បធម៌ទីបេត៍៖ របាយការណ៍ អ.ស.ប.

ព្រះសង្ឃឡាម៉ានិមន្តទទួលចង្ហាន់នៅវត្តខ្មែរពារាណសី ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ៣᧱៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ៧ មីនា ២០២៣

សារព័ត៌មានទីបេត៍បានរាយការណ៍ថា របាយការណ៍របស់អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅមុនថ្ងៃទិវាភាសាអន្តរជាតិនៅថ្ងៃទី២១ ខែកុម្ភៈបានបកបង្ហាញពីស្ថានភាពពិតនៃការគៀបសង្កត់លើជនជាតិទីបេត៍ ដែលអនុវត្តដោយបក្សកុម្មុយនិស្តចិន ក្នុងទម្រង់នៃការរំលាយអត្តសញ្ញាណទីបេត៍ដោយបង្ខិតបង្ខំ ទៅក្នុងអត្តសញ្ញាណជនជាតិហាន-ចិន ។

របាយការណ៍របស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅទីក្រុងហ្សឺណែវ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៣ និយាយអំពីកុមារទីបេត៍មួយលាននាក់ ដែលត្រូវបានអាជ្ញាធរចិនបំបែកចេញពីគ្រួសាររបស់ពួកគេ ហើយដាក់នៅក្នុងសាលាបង្រៀនដែលគ្រប់គ្រងដោយរដ្ឋាភិបាល ។

អ្នកជំនាញបាននិយាយនៅក្នុងរបាយការណ៍របស់ពួកគេថា «យើងមានការព្រួយបារម្ភចំពោះអ្វីដែលមើលទៅដូចជាគោលនយោបាយនៃរំលាយអត្តសញ្ញាណទីបេត៍ដោយបង្ខិតបង្ខំ ទៅក្នុងជនជាតិហាន-ចិនដែលជាជនជាតិភាគច្រើន តាមរយៈសកម្មភាពគៀបសង្កត់ជាបន្តបន្ទាប់ប្រឆាំងនឹងស្ថាប័នអប់រំសាសនា និងភាសាទីបេត៍» ។

អាជ្ញាធរចិននៅទីបេត៍កំពុងប្រើប្រាស់ប្រព័ន្ធសិក្សាតាមលំនៅឋាន ជាឧបាយកលដើម្បីរំលាយប្រជាជនទីបេត៍ ទាំងវប្បធម៌ សាសនា និងភាសា ជាមួយនឹងអត្តសញ្ញាណជនជាតិហាន ។

អ្នកជំនាញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមានការរំខានយ៉ាងខ្លាំង ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប្រព័ន្ធសាលារៀនលំនៅដ្ឋានសម្រាប់កុមារទីបេត៍ហាក់ដូចជាដើរតួជាកម្មវិធីខ្នាតធំចាំបាច់ ដែលមានបំណងបញ្ចូលជនជាតិទីបេត៍ ទៅក្នុងវប្បធម៌ហានភាគច្រើន ដែលផ្ទុយនឹងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ» ។

របាយការណ៍របស់អ្នកជំនាញបង្ហាញថា ការផ្សព្វផ្សាយសាលារៀនលំនៅដ្ឋានទាំងនេះនៅទីបេត៍ គឺជាផ្នែកមួយនៃការឃុបឃិតរបស់ចិន ដើម្បីបំផ្លាញអត្តសញ្ញាណ និងវប្បធម៌ទីបេត៍ ។ សាលារៀនលំនៅដ្ឋានបែបនេះបានរីកដុះដាលនៅក្នុង និងក្រៅតំបន់ស្វយ័តទីបេត៍ ដោយភាគច្រើននៃកុមារទីបេត៍កំពុងសិក្សានៅទីនោះ ។ ហើយចំនួនរបស់ពួកគេកំពុងកើនឡើង ។

មេដឹកនាំកុម្មុយនិស្តចិនមានបំណងចង់បំផ្លាញវប្បធម៌ និងភាសារបស់ជនជាតិទីបេត៍ និងរបៀបរស់នៅរបស់ប្រជាជនទីបេត៍ ព្រោះពួកគេគិតថា នោះជាមធ្យោបាយតែមួយគត់ដែលប្រជាជនទីបេត៍អាចផ្តាច់ចេញពីជំនឿដ៏ជ្រាលជ្រៅរបស់ពួកគេលើព្រះពុទ្ធសាសនា ។ សារព័ត៌មាន Tibetan Press បានរាយការណ៍ថា សម្រាប់មេដឹកនាំចិនដែលមិនចេះអត់ធ្មត់ ជំនឿសាសនាគ្រប់ប្រភេទគឺទុកដូចជាក្រមាក្រហមនិងគោជល់ ។

ព្រះពុទ្ធសាសនាគឺមិនអាចបំបែកចេញពីភាសា វប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនទីបេត៍ឡើយ ។ សញ្ញាសម្គាល់នៃព្រះពុទ្ធសាសនា ក្នុងមាគ៌ាជីវិតរបស់ទីបេត៍គឺត្រូវបានគេសម្គាល់បាន តាំងពីកំណើតរហូតដល់ស្លាប់របស់បុគ្គលម្នាក់ៗ ។ ពេលកូនកើតមក ឪពុកម្តាយធ្វើពិធីប្រសូតដោយធ្វើចង្ហាន់ដល់ព្រះសម្មាសម្ពុទ្ធ និងព្រះសង្ឃ និងចែកអាហារដល់ជនក្រីក្រ ។ សង្ឃឡាម៉ាត្រូវបាននិមន្តឲ្យធ្វើពិធីសាសនានៅផ្ទះដែលកូននោះកើតមក ។ ជាធម្មតា កូនទី២ក្នុងគ្រួសារតែងបញ្ជូនទៅបួសជាព្រះសង្ឃ ។

នៅពេលដែលកងទ័ពចិនបានឈ្លានពានទីបេត៍ក្នុងឆ្នាំ១៩៥០ ពួកគេបានមើលឃើញថា ព្រះពុទ្ធសាសនាជាកម្លាំងបង្រួបបង្រួមប្រជាជនទីបេត៍ទាំងអស់ ហើយសម្តេចសង្ឃដាឡៃឡាម៉ាគឺជានិមិត្តសញ្ញានៃការរួបរួមនេះ ។ មេដឹកនាំចិនបានរុះរើសាសនាព្រះពុទ្ធជាប្រព័ន្ធ ដោយកំណត់គោលដៅលើព្រះសង្ឃ មិនខុសអាជ្ញាធរវៀតណាមធ្វើចំពោះប្រជាជនខ្មែរក្រោមប៉ុន្មានទេ ។

វត្តអារាមមួយចំនួនធំនៅទីបេត្រូវបានបំផ្លាញទាំងស្រុង ។ សម្តេចសង្ឃ ដាឡៃ ឡាម៉ា បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាក្នុងឆ្នាំ១៩៥៩ រួមជាមួយនឹងជនជាតិទីបេត៍មួយចំនួនធំ ។ សារព័ត៌មាន Tibetan Press បានរាយការណ៍ថា រហូតមកដល់ពេលថ្មីៗនេះ ព្រះសង្ឃប្រហែល ១៥០ អង្គនៅទីបេត៍ត្រូវបានដុតខ្លួនឯង ដើម្បីសម្ដែងការតវ៉ាប្រឆាំងនឹងការវាយប្រហារលើសាសនារបស់ខ្លួន ។

ការបំផ្លាញ និងលុបបំបាត់ការប្រតិបត្តិពិសេសដោយឡែកនៃព្រះពុទ្ធសាសនាទីបេត៍ គឺជាចំណុចសំខាន់នៃគោលនយោបាយរបស់រដ្ឋាភិបាលចិន ក្នុងការលុបបំបាត់ការតស៊ូរបស់ជនជាតិទីបេត៍ ចំពោះការគ្រប់គ្រងរបស់ខ្លួន ។ គ្រប់ទិដ្ឋភាពទាំងអស់នៃពុទ្ធសាសនាទីបេត៍ គឺជាកម្មវត្ថុនៃការជ្រៀតជ្រែករបស់រដ្ឋ ។

ដោយបានបរាជ័យក្នុងការបំបែកប្រជាជនទីបេត៍ឲ្យឆ្ងាយពីជំនឿព្រះពុទ្ធសាសនា បន្ទាប់ពីជាង ៧០ ឆ្នាំនៃការកាន់កាប់ទីបេត៍ដោយខុសច្បាប់ ចិនកុកងឺនៃបក្សកុម្មុយនិស្តចិន មានគំនិតបម្លែងព្រះពុទ្ធសាសនាឲ្យទៅជាលក្ខណៈចិន ។ ចេតនាពិតប្រាកដនៅពីក្រោយគំនិតនេះ គឺចង់ជ្រៀតជ្រែកក្នុងដំណើរការជ្រើសរើសសម្តេចសង្ឃ ដាឡៃ ឡាម៉ា បន្ទាប់ និងចាប់បង្ខំប្រជាជនទីបេត៍ ឲ្យទទួលយក ដាឡៃ ឡាម៉ា តាមជម្រើសរបស់ពួកគេ (ចិន) ៕

© រក្សាសិទ្ធិដោយលោកវិទូ
Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-65928916878996648982023-03-05T13:39:00.007+05:302023-03-05T14:48:32.619+05:30អតីតមន្ត្រីការទូតជប៉ុនធ្លាប់បួសក្នុងសម័យសង្គមរាស្ត្រនិយមរយៈពេល ៧ ខែនៅវត្តឧណ្ណាលោម

លោក កាត្សឹហ៊ីរ៉ូ ស៊ីណូហារ៉ា និងព្រះតេជគុណបណ្ឌិត យ៉ន សេងយៀត ។ រូបភាព៖ yon.sengyeath

លោកវិទូ | ថ្ងៃ ១᧮៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ៥ មីនា ២០២៣

កន្លងមកយើងធ្លាប់បានដឹងថា មានជនជាតិបរទេសដូចជា បារាំង អាមេរិកាំង និងអូស្ត្រាលី មានសទ្ធាជ្រះថ្លាចូលសាងផ្នួសបួស ក្នុងសម្នាក់ព្រះពុទ្ធសាសនាខ្មែរ នាសម័យសង្គមរាស្ត្រនិយម ។ ឥឡូវនេះយើងដឹងបន្ថែមទៀតថា ជនជាតិជប៉ុនមួយរូបដែលជាមន្ត្រីការទូតផង ក៏ធ្លាប់បានសាងផ្នួសនៅកម្ពុជរដ្ឋដែរ ។

ព័ត៌មាននេះបានលេចឡើង ក្រោយព្រះតេជគុណបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានបង្ហោះរូបភាពជាមួយជនជាតិជប៉ុនរូបនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលកំពុងនៅភូមិរំដួល ដែលជាអាហារដ្ឋានខ្មែរ ដើម្បីកសិករខ្មែរ នៅម្តុំភូមិកោះក្របីជាយក្រុងភ្នំពេញ ។

កាលពីព្រឹកថ្ងៃអាទិត្យនេះ ព្រះអង្គបានរាប់រៀបនៅក្នុងការបង្ហោះនោះថា «លោក Katsuhiro Shinohara [កាត្សឹហ៊ីរ៉ូ ស៊ីណូហារ៉ា] ជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចាប់ពីឆ្នាំ ២០០៧-២០០៩ គឺធ្លាប់សាងផ្នួសនៅក្នុងព័ទ្ធសីមាវត្តឧណ្ណាលោមចាប់ពីឆ្នាំ (១៩៦៨-១៩៦៩) ដោយមានព្រះសាសនមុនី កឹម តូ ជាព្រះឧបជ្ឈាយ៍ ។ លោកមាននាមបញ្ញត្តិថា«ធម្មរក្ខិតោ» គង់នៅកុដិលេខ៤២ ជាមួយព្រះមហាថេរៈ កឹម តូ» ។ លោកបានគង់នៅវត្តឧណ្ណាលោមនោះអស់រយៈពេល ៧ ខែ មុនពេលលាចាកសិក្ខាបទវិញ ។

តាមអ្វីដែលលោកវិទូទទួលបាន លោក ស៊ីណូហារ៉ា មានប្រវត្តិផ្សារភ្ជាប់នឹងប្រទេសកម្ពុជាដែលមានរយៈពេលជាង ៤០ ឆ្នាំមកហើយ ។ ដំបូងលោកបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៦៧ ក្នុងនាមជាអ្នកការទូតជប៉ុន ហើយបានចំណាយពេល ២ ឆ្នាំដំបូងរបស់លោកនៅទីក្រុងភ្នំពេញ ។ ក្នុងរយៈពេលនោះ គាត់បានបួសអស់រយៈពេល ៧ ខែ ដើម្បីស្រាវជ្រាវភាសានិងវប្បធម៌ខ្មែរ មុនពេលទទួលបានតំណែងជាមន្រ្តីលេខាធិការ នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ។

ក្រោយសន្ធិសញ្ញាទីក្រុងបារីសដែលនាំសន្តិភាពឲ្យប្រទេសកម្ពុជា លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងតួនាទីជាមន្រ្តីកុងស៊ុលជាន់ខ្ពស់នៅស្ថានទូតជប៉ុននៅកម្ពុជារយៈពេល ៣ ឆ្នាំចំនួនពីរដង (ពីឆ្នាំ ១៩៩១-១៩៩៤ និង ២០០១-២០០៤) ។ហើយនៅទីបំផុត លោកក៏បានធ្វើជាឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ ២០០៧ ដល់២០០៩ ។

លោកធ្លាប់បានបម្រើការជានាយកឯករាជ្យនិងជាសមាជិកគណៈកម្មាធិការ នៃធានាគារស្ថាបនា ។ ហើយបច្ចុប្បន្ន លោកនៅតែស្នេហាជាប់ចិត្តនឹងប្រជាជនកម្ពុជា ដោយបម្រើការជាអនុប្រធានអន្ដរជាតិនៃអង្គការមិនមែនរដ្ឋាភិបាល «មូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា» (CIESF) របស់ជប៉ុន និងបម្រើការជាប្រធានតំណាងការិយាល័យនៃអង្គការនេះប្រចាំប្រទេសកម្ពុជា នៅរាជធានីភ្នំពេញ ។ ក្រៅពីនេះ លោកក៏ជាអនុប្រធានក្រុមប្រឹក្សានាយក នៃសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI) ផងដែរ ។

បច្ចុប្បន្ន លោកមានជន្មាយុប្រមាណ ៧៩ ឆ្នាំហើយ ហើយអាចនិយាយបានថា លោកជាព្រឹទ្ធាចារ្យមួយរូប ដែលស្គាល់កម្ពុជានិងប្រជាជនកម្ពុជាច្បាស់លាស់ តាមរយៈបទពិសោធន៍ផ្ទាល់របស់គាត់ ។

គួររំឭកផងដែរថា ព្រះពុទ្ធសាសនានៅកម្ពុជរដ្ឋមានសេចក្តីចម្រើនរុងរឿង គួរជាទីមោទនភាពក្រៃលែង នាសម័យសង្គមរាស្ត្រនិយម ដោយសារការពង្រឹងវិស័យពុទ្ធិកសិក្សាជាចម្បង ។ សម្ដេចព្រះសង្ឃរាជ ជួន ណាត និងសម្ដេចព្រះពោធិវ័ង្ស ហួត តាត បានខឹតខំប្រឹងអស់កម្លាំងកាយចិត្ត ដើម្បីធ្វើឲ្យព្រះពុទ្ធសាសនាខ្មែរ រីកចម្រើនគួរជាទីជ្រះថ្លានៃពុទ្ធបរិស័ទ ទាំងក្នុងនិងក្រៅប្រទេស ។

បន្ថែមលើនេះគឺព្រះរាជសាសនូបត្ថម្ភក៍ (Royal Patronage) របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា និងការទូតវប្បធម៌ពុទ្ធសាសនា (Buddhist Diplomacy) របស់ព្រះអង្គ ដែលបានញ៉ាំងឲ្យពន្លឺពុទ្ធចក្រ ឲ្យចែងចាំងលើឆាកអន្តរជាតិ ។ តួយ៉ាង ព្រះអង្គបានឧបត្ថម្ភការរៀបចំបុណ្យទទួលព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុ (១៩៥២) ការកសាងពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ (១៩៥៤) បុណ្យពាក់កណ្ដាលពុទ្ធសាសនា (១៩៥៧) និងជាពិសេស សន្និសីទពុទ្ធសាសនាអន្តរជាតិលើកទី៦ នៃពុទ្ធិកសមាគមពិភពលោក (១៩៦១) ៕

© រក្សាសិទ្ធិដោយលោកវិទូ
Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-158725989769257932023-03-03T20:06:00.009+05:302023-03-06T12:07:07.165+05:30បញ្ជីនិក្ខេបបទថ្នាក់បណ្ឌិតអំពីប្រទេសកម្ពុជានៅសាកលវិទ្យាល័យនានានៅប្រទេសឥណ្ឌា

និក្ខេបបទថ្នាក់បណ្ឌិតរបស់បណ្ឌិត សំ បេ, ១៩៧៨ ។

លោកវិទូ | ថ្ងៃ ៦᧬៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ៣ មីនា ២០២៣

ដើម្បីសម្រួលដល់ការសិក្សាស្រាវជ្រាវរបស់សមណនិស្សិត-ខ្មែរ និងបញ្ញវន្តអ្នកស្រាវជ្រាវទាំងឡាយ និងដើម្បីជាការលើកកម្ពស់ដល់ការសិក្សាស្រាវជ្រាវផង កុំឲ្យជាន់គ្នាផង យើងខ្ញុំព្រះករុណាសូមប្រមូលចំណងជើងនិក្ខេបបទនិងសារណាទាំងឡាយ ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា របស់សមណនិស្សិត-និស្សិតខ្មែរ នៅសាកលវិទ្យាលស័យនានា នៅប្រទេសឥណ្ឌា តាំងពីអតីតកាលរៀងមក ។

តែគួរឲ្យសោកស្ដាយ យើងខ្ញុំរកពុំ[ទាន់]ឃើញ នូវនិក្ខេបបទខ្លះរបស់សមណនិស្សិតខ្មែរ ដែលធ្លាប់ដឹងថាធ្លាប់បានបញ្ចប់ថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យឥណ្ឌា ។ ដូច្នេះសូមទុកចន្លោះមានបង្ហាញខាងក្រោមនោះសិនចុះ ហើយនឹងបំពេញចន្លោះនោះនៅថ្ងៃក្រោយ ។

សូមបញ្ជាក់ថា ដើម្បីរក្សាសិទ្ធិរបស់អ្នកនិពន្ធ និងសិទ្ធិរបស់សាកលវិទ្យាល័យ ដូច្នេះមិនមាននិក្ខេបបទឬសារណាពេញលេញណាមួយ ត្រូវបានចែករំលែកជាសាធារណៈនៅទីនេះទេ ។ ដើម្បីទទួលបានឯកសារស្រាវជ្រាវទាំងនេះ លោកអ្នកត្រូវស្វែងរកតាមរយៈសាកលវិទ្យាល័យដែលពាក់ព័ន្ធ ឬតាមរយៈស្ថាប័នបន្ទុកឯកសារអនឡាញ ដែលអាចចូលទៅប្រើបាន តាមរយៈការប្រើប្រព័ន្ធអ៊ីនធើណេតរបស់សាកលវិទ្យាល័យរបស់លោកអ្នក ដែលបានជាវឬសហការជាមួយស្ថាប័នបន្ទុកឯកសារទាំងនោះ ។

Khath Bunthorn (2022), Small States and Regionalism: ASEAN as a Factor in Cambodia's Foreign Policy, 1999-2017, Ph.D. Thesis, New Delhi: Jawaharlal Nehru University.

«ចុល្លរដ្ឋនិងតំបន់និយម : អាស៊ានជាកត្តាមួយក្នុងគោលនយោបាយការបរទេសរបស់កម្ពុជា, ១៩៩៩-២០១៧»

Hun Chanden (2020), A Study Of Economic Ethics Its Nature And Issues With Special Reference To Buddhism, Ph.D. Thesis, Allahabad: University of Allahabad.

«ការសិក្សាក្រមសីលធម៌សេដ្ឋកិច្ច : ធម្មជាតិ និងចំណោទបញ្ហារបស់វា ដោយយោងតាមពុទ្ធសាសនា»

Chanarob Songkram (2020), A Comparative Study of Primary Education System of India and Cambodia, Ph.D. Thesis, Varanasi: Banaras Hindu University.

«ការសិក្សាប្រៀបធៀបប្រព័ន្ធអប់រំកម្រិតបឋមសិក្សារបស់ប្រទេសឥណ្ឌានិងកម្ពុជា»

Lun Chamnan (2018), The Leadership of Prime Minister Hun Sen : A Study of National Development in Cambodia from 1979 to 2015, Ph.D. Thesis, Varanasi: Banaras Hindu University.

«ភាភជាអ្នកដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន : ការសិក្សាពីការអភិវឌ្ឍជាតិនៅប្រទេសកម្ពុជា ពីឆ្នាំ១៩៧៩ ដល់ ២០១៥»

Chan Dary (2018), Khmer Buddhism and Its Contribution to Peace in Contemporary Cambodia, Ph.D. Thesis, New Delhi: University of Delhi.

«ពុទ្ធសាសនាខ្មែរ និងវិភាគទាន ចំពោះសន្តិភាព នៅប្រទេសកម្ពុជាក្នុងសហសម័យនេះ»

Khy Sovanratana (2016), Contours of the Reconstruction of Buddhist Education in Cambodia after the Fall of The Khmer Rouge, Ph.D. Thesis, New Delhi: University of Delhi.

«ដំណើរការស្ថាបនាឡើងវិញ នៃពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា បន្ទាប់ពីការដួលរលំទៅ នៃរបបខ្មែរក្រហម»

Sombo Panhna (2014), Sociological Study of Slum Dwellers in Cambodia : with Special Reference to Phnom Penh city, Ph.D. Thesis, Varanasi: Banaras Hindu University.

«ការសិក្សាបែនសង្គមវិទ្យា នៃអ្នករស់នៅទីជម្រកកខ្វក់ នៅប្រទេសកម្ពុជា : ដោយយោងទៅលើករណីពិសេសនៅទីក្រុងភ្នំពេញ»

Sem Pech (2010), पालिवंस साहित्चस्य इतिहासिकं साक्कटिकंच अज्झयनं, Ph.D. Thesis, Varanasi: Sampurnanand Sanskrit Vishwavidyalaya.

«អជ្ឈាយនៈ៖ រឿងរ៉ាវប្រវត្តិសាស្ត្រនៃបាលីវង្ស»?

Nhem Kimteng (2009), Buddhist Values and Development of Cambodian Society, Ph.D. Thesis, New Delhi: University of Delhi.

«គុណតម្លៃព្រះពុទ្ធសាសនា និងការអភិវឌ្ឍនៃសង្គមខ្មែរ»

Hok Savann (2002), Flesh-Eating and Animal Rights in Buddhism, Ph.D. Thesis, New Delhi: University of Delhi.

«ការបរិភោគសាច់និងសិទ្ធិសត្វ ក្នុងព្រះពុទ្ធសាសនា»

Sam Be (1978), The Impact of Buddhism on Cambodian Social Life, Ph.D. Thesis, Poona: University of Poona.

«ឥទ្ធិពលព្រះពុទ្ធសាសនា លើជីវភាពសង្គមខ្មែរ»

Lay Kry (1978?)... [តាមប្រភពច្បាស់ការណ៍ថា គាត់រៀនមិនបានចប់បណ្ឌិតទេ ដោយសារខ្មែរក្រហមឡើងកាន់អំណាច ឆ្នាំ១៩៧៥]

ឡាយ គ្រី

Mok Sophal (1978?)..., Bodh Gaya: Magadh University.

ម៉ុក សុផល

Kong Chhean (1975), A study of Buddhist political thought With special reference to Pali canonical literature, Ph.D. Thesis, Varanasi: Banaras Hindu University.

«ការសិក្សាពីទស្សនៈនយោបាយពុទ្ធសាសនា ដោយយោងទៅតាមអក្សរសាស្ត្រនៃបិដកបាលី»

Tor Ann (1969)...? Varanasi: Sampurnanand Sanskrit Vishwavidyalaya.

តោ អាន

Va Yav (1969?)...? Rajgir: Nava Nalanda Mahavihara.

វ៉ា យ៉ាវ

Ly Kim Long (1967), Cultural Relation between India and Cambodia from the First to the Thirteen Century AD, Ph.D. Thesis/Book, Vanaras: Banaras Hindu University.

«ទំនាក់ទំនងវប្បធម៌ រវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជា ពីសតវត្សរ៍ទី ១ ដល់សតវត្សរទី ១៣ នៃគ្រិស្តសករាជ»

សោធគង្គា

ដើម្បីជាប្រទីបដល់អ្នកសិក្សាស្រាវជ្រាវ និងសមណនិស្សិត-និស្សិតទូទៅ សូមបង្ហាញផ្លូវដែលអាចទៅស្រាវជ្រាវរាវរកនិក្ខេបបទខាងលើបានខ្លះ ។ ស្ថាប័នផ្ទុកឯកសារនិក្ខេបបទអនឡាញធំជាងគេហើយសាធារណៈ នៅប្រទេសឥណ្ឌាគឺ សោធគង្គា ឬ ShodhGanga ។ វាផ្ទុកនិក្ខេបបទចំនួនជាង ៤៤ ម៉ឺនចំណងជើង ដែលសហការផ្ដល់ដោយសាកលវិទ្យាល័យជិត ៧០០ ។ ជាអ្នកសិក្សាស្រាវនៅប្រទសឥណ្ឌាត្រូវស្គាល់វា និងប្រើវាឲ្យអស់ប្រយោជន៍ ។

ក្រៅពីសមណនិស្សិត-និស្សិតខ្មែរ ក៏នៅមាននិស្សិតឥណ្ឌានិងបរទេសមួយចំនួនបានសរសេរនិក្ខេប ទាក់ទងនឹងប្រទេសកម្ពុជាផងដែរ ។ ដើម្បីរកនិក្ខេបបទណាមួយ សូមវាយនៅក្នុងប្រអប់ស្រាវជ្រាវ (Search) ដោយប្រើពាក្យគន្លឹះ ឈ្មោះអ្នកនិពន្ធ ឬចំណងជើងទាំងមូលក៏បាន ។ សូមរីករាយនឹងការស្រាវជ្រាវនៅទីនោះចុះ ៕

© រក្សាសិទ្ធិដោយលោកវិទូ

Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-56039181528602644112023-03-01T11:30:00.026+05:302023-03-07T00:58:41.285+05:30ហេតុផល ៥ យ៉ាងនេះដែលសមណនិស្សិតគួរប្រញាប់ដាក់ពាក្យអាហារូបករណ៍ឥណ្ឌា

សមណនិស្សិត-និស្សិតខ្មែរ ទៅនមស្ការថ្វាយបង្គំព្រះមហាពោធិចេតិយ នៅពុទ្ធគយា ទីព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹង (២០២២) ។ រូបភាព៖ លោកវិទូ/ភិក្ខុ យេន សុខនេ

លោកវិទូ | ថ្ងៃ ៤᧪៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ០១ មីនា ២០២៣

រដ្ឋាភិបាលឥណ្ឌាបានសម្រេច តំឡើងចំនួនអាហារូបករណ៍សម្រាប់សមណនិស្សិត-និស្សិតខ្មែរ ពី ៣០ ទៅ ៥០ ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ នេះតទៅ តាមរយៈស្ថាប័នក្រុមប្រឹក្សាឥណ្ឌាដើម្បីទំនាក់ទំនងវប្បធម៌ ហៅកាត់ថា ICCR ។ ខណៈនេះការទទួលពាក្យអាហារូបករណ៍តាមប្រព័ន្ធអនឡាញចាប់បើកហើយ ។ សូមចូលមើលទៅនៅទីនេះ ។

ដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំសមណនិស្សិត-និស្សិតខ្មែរពុំបានពេញចំនួនអាហារូបករណ៍ ដែលរដ្ឋាភិបាលឥណ្ឌាដែលផ្ដល់ឲ្យនិស្សិតខ្មែរ ដើម្បីបន្តការសិក្សាវិជ្ជាជាន់ខ្ពស់នៅជម្ពូទ្វីបប្រទេសឥណ្ឌា ដែលធ្វើឲ្យបាត់បង់ឱកាសក្នុងការអភិវឌ្ឍធនធានព្រះសង្ឃបន្ថែមទៀត លោកវិទូសូមជម្រុញទឹកចិត្តសមណនិស្សិតគ្រប់អង្គជាពិសេស ដែលបានបញ្ចប់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប/ថ្នាក់ទី១២) ហើយ ព្យាយាមដាក់ពាក្យយកអាហារូបករណ៍នេះឲ្យបានច្រើនអង្គ ។ អត្ថបទនេះដូចជាលម្អៀងទៅខាងព្រះសង្ឃ តែនិស្សិតទូទៅអាចឈ្វេងយល់បាន ។

តើហេតុផលអ្វីខ្លះ ដែលសមណនិស្សិតខ្មែរគួរព្យាយាមដាក់ពាក្យទៅបន្តការសិក្សានៅប្រទេសឥណ្ឌា? តើប្រទេសឥណ្ឌាមានអ្វីសំខាន់សម្រាប់សមណនិស្សិតខ្មែរ ជាងបណ្ដាប្រទេសនានា?

១. ការជ្រើសរើសមុខវិជ្ជាដោយសេរី៖ សមណនិស្សិតទៅរៀននៅប្រទេសដទៃ ដូចជាស្រីលង្កា ភូមា ថៃ សិង្ហបុរី តៃវ៉ាន់ជាដើម ភាគច្រើននិយមរៀនវិជ្ជាពុទ្ធសាសនា ។ តែនៅប្រទេសឥណ្ឌានេះវិញ មានមុខវិជ្ជាសព្វគ្រប់ និងគ្រប់កម្រិតសិក្សា ដែលសមណនិស្សិតយើងអាចជ្រើសរើសបានដោយសេរី ដូចជាច្បាប់ សង្គម សេដ្ឋកិច្ច នយោបាយ ទេសចរណ៍ ។ល។ ក្រៅពីមុខវិជ្ជាបាលីសំស្ក្រឹតឬពុទ្ធសាសនា ទោះជាព្រះសង្ឃក៏រៀនបាន មិនខុសទាស់អ្វីពីសម្នាក់សាកលវិទ្យាល័យឡើយ ។

២. ការប្រកួតប្រជែងតិច៖ ព្រះសង្ឃសមណនិស្សិតមិនងាយនឹងប្រកួតប្រជែងយកអាហារូបករណ៍ ទៅសិក្សានៅប្រទេសដូចជាកូរ៉េចិនជប៉ុនបារាំងអូស្ត្រាលីសហរដ្ឋអាមេរិកបានទេ ព្រោះមានការប្រកួតប្រជែងតឹងតែងខ្លាំង ព្រោះមានបេក្ខជនក៏ច្រើន ហើយចំនួនអាហារូបរណ៍ក៏តិច ។ ដោយឡែក អាហារូបករណ៍ឥណ្ឌានៅពុំសូវតឹងតែងនៅឡើយ ដោយសារអ្នកដាក់ពាក្យជានិស្សិតធម្មតាមានចំនួនតិច ព្រោះពួកគេភាគច្រើនសុបិនទៅប្រទេសដែលរៀបរាប់ខាងដើមនោះ ។ អាហារូបករណ៍ឥណ្ឌាមានលក្ខណៈទូលំទូលាយជាង ជាពិសេសសម្រាប់សមណនិស្សិតនេះឯង ។ ដូច្នេះ នេះមិនមែនជាឱកាសមាសសម្រាប់សមណនិស្សិតទេឬ?

ម្យ៉ាងទៀត លក្ខខណ្ឌអាហារូបករណ៍មិនតម្រូវឲ្យមានសញ្ញាបត្របញ្ជាក់ពីកម្រិតជំនាញភាសាអង់គ្លេស (IELTS) ទេ មិនដូចជាអាហារូបករណ៍ទៅប្រទេសផ្សេងឡើយ ។ តែសមណនិស្សិតត្រូវចេះភាសាអង់គ្លេសអាចនិយាយស្ដាប់គ្នាបាន និងអាចរំពឹងថានឹងរៀនទាន់គេក្នុងថ្នាក់ ព្រោះភាសាអង់គ្លេសជាភាសាប្រើប្រាស់នៅក្នុងថ្នាក់រៀន តែសាកលវិទ្យាល័យខ្លះក៏លាយភាសាហិណ្ឌីខ្លះដែរ ។ សមណនិស្សិតត្រូវចេះជ្រើសរើសសាកលវិទ្យាល័យឲ្យបានត្រឹមត្រូវផងដែរ ។

៣. ទេសចរណ៍គ្រប់រដូវ៖ ឥណ្ឌាជាប្រទេសមានភាពចម្រុះ ទាំងពូជសាសន៍ សាសនា ភាសា វប្បធម៌ តំបន់ និងអាកាសធាតុ ដែលអំណោយផលដល់វិស័យទេសចរណ៍ ។ តំបន់ភ្នំ តំបន់មាត់សមុទ្រ តំបន់វាលខ្សាច់ តំបន់ធ្លាក់ព្រិល តំបន់ប្រវត្តិសាស្ត្រពុទ្ធសាសនាជាដើម មាននៅប្រទេសឥណ្ឌាទាំងអស់ ។

ICCR តែងរៀបចំដំណើរទេសចរណ៍ សម្រាប់និស្សិតអាហារូបករណ៍ ទៅកាន់ទីរមណីយដ្ឋានទាំងនោះ យ៉ាចហោចពីរដងក្នុងមួយឆ្នាំគឺ ទេសចរណ៍រដូវត្រជាក់ (Winter Camp) និងទេសចរណ៍រដូវក្ដៅ (Summer Camp) ។ ជាទូទៅ និស្សិតដែលបានទៅធ្វើដំណើរកម្សាន្តតាមរយៈកម្មវិធីនេះ នឹងទទួលបានបទពិសោធន៍ល្អគួរជាទីចងចាំជាក់ជាពុំខាន ។

៤. ដែនដីពុទ្ធភូមិ៖ ឥណ្ឌាជាជម្ពូទ្វីបជាទីត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធជាង២៦០០ឆ្នាំកន្លងទៅ ។ ព្រះបាទធម្មាសោកជារាជសាសនូបត្ថម្ភកដ៏មុះមុតបានកសាងសសរស្តម្ភ ទុកជាគ្រឿងសម្គាល់ពុទ្ធស្ថាននានា នៅរដ្ឋឧត្តរប្រទេស និងរដ្ឋពិហារ ប្រទេសឥណ្ឌា ដូចជាពុទ្ធគយាទីត្រាស់ដឹង សាន៌ាថ-ពារាណសីទីសម្ដែងធម្មចក្រ កុសិនារាទីចូលមហាបរិនិព្វាន រហូតដល់លុម្ពិនីទីប្រសូត (ប្រទេសនេប៉ាល់) ។ នេះមិនទាន់និយាយដល់ចំណងវប្បធម៌អារ្យធម៌ខ្មែរ-ឥណ្ឌា ដែលមានអាយុកាលរាប់សិបសតវត្សរ៍មកហើយនោះផង ។

ការធ្វើធម្មយាត្រា ឬកិរិយានមស្ការបូជាថ្វាយបង្គំ ចំពោះពុទ្ធបូជនីយដ្ឋានទាំងនោះឈ្មោះថា ជាមហាកុសលដ៏ធំធេងសម្រាប់ពុទ្ធបរិស័ទទូទាំងសកលលោក ។ ដូច្នេះ សមណនិស្សិតទាំងអស់ដែលសិក្សានៅប្រទេសឥណ្ឌាភាគច្រើននឹងទទួលបានឱកាសទៅនមស្ការនៅទីពុទ្ធស្ថានទាំងនោះដោយងាយ ដោយសេចក្តីជ្រះថ្លា មិនចំណាយប្រាក់ច្រើនឡើយ ។ ហ៊ានធានាថា សម្រាប់សមណនិស្សិតខ្មែរ គ្មានកន្លែងណាសប្បាយរៀនសូត្រជាងនៅប្រទេសឥណ្ឌាឡើយ ។

សំខាន់ផងដែរ សមណនិស្សិតនឹងទទួលបានបទពិសោធន៍ ក្នុងការរាប់អានជាមួយព្រះសង្ឃសមណនិស្សិតដូនជីអន្តរជាតិចម្រុះជាតិសាសន៍ ពីបណ្ដាប្រទេសកាន់ពុទ្ធសាសនាជាច្រើននៅទ្វីបអាស៊ី ដូចជា ថៃ ឡាវ ភូមា វៀតណាម ស្រីលង្កា នេប៉ាល់ ភូតាន ទីបេត៍ ។ល។ ព្រមទាំងស្គាល់ប្រពៃណីវប្បធម៌ពុទ្ធសាសនាអន្តរជាតិ បានសឹងគ្រប់ប្រទេស ដោយនៅត្រឹមតែប្រទេសឥណ្ឌានេះ ។ ជាឧទាហរណ៍ សំពត់ចីវរពណ៌ក្រហមឈាមជ្រូករបស់សង្ឃឡាម៉ាពីតំបន់ទីបេត៍ ជាសម្រស់ផ្នែកវប្បធម៌ពុទ្ធសាសនាមួយសម្រាប់ជម្ពូទ្វីបផងដែរ ។

៥. ឱកាសទៅកាន់ប្រទេសទី៣៖ ជាពិសេសជាងនេះទៅទៀត អតីតសមណនិស្សិតខ្មែរនៅឥណ្ឌាច្រើនអង្គណាស់ ដែលមានឱកាសបានទៅលេងឬទៅរស់នៅប្រទេសទី៣ ដូចជាសហរដ្ឋអាមេរិក បារាំង អូស្ត្រាលី ជាដើម ។ ការសិក្សានៅកម្រិតសាកលវិទ្យាល័យនៅឥណ្ឌាជាទន់ដ៏សំខាន់ និងជាលក្ខខណ្ឌសន្សំពិន្ទុ សម្រាប់ទៅកាន់ប្រទេសទី៣ តាមសេចក្តីប្រាថ្នាដែលខ្លួនមាន ។ រយៈពេលដប់ឆ្នាំចុងក្រោយនេះ មានមិនតិចជាង ២០ ទៅ ៣០ អង្គទេ ដែលបានទៅកាន់ប្រទេសទី៣ ជាពិសេស សហរដ្ឋអាមេរិក នៅកំឡុងពេលកំពុងសិក្សានៅប្រទេសឥណ្ឌា ឬក្រោយបញ្ចប់ការសិក្សាពីទីនោះ ។

មានមូលហេតុមួយចំនួនដែលអំណោយផលល្អ៖ ទី១ រៀននៅឥណ្ឌាបង្ហាញពីកម្រិតសិក្សាខ្ពស់ ទទួលស្គាល់ជាអន្តរជាតិ (នៅអាមេរិក និងអូស្ត្រាលីជាដើម) ។ ទី២ អនុវត្តប្រើប្រាស់ភាសាអង់គ្លេសបានប្រសើរឡើង ។ ទី៣ ស្គាល់តាក់ទិកក្នុងការធ្វើដំណើរបរទេស ។ ទី៤ ឱកាសបានស្គាល់ញោមញាតិនៅប្រទេសជឿនលឿន ដោយសារពួកគាត់តែងអញ្ជើញទៅធ្វើធម្មយាត្រានៅប្រទេសឥណ្ឌា ជារៀងរាល់ឆ្នាំ ។ ពួកគាត់ទាំងនេះហើយជាអ្នកធានាព្រះសង្ឃ ទៅរស់នៅឬបម្រើការនៅវត្តអារាមខ្មែរនៅប្រទេសទី៣នោះ ។

ម្យ៉ាងទៀត ក្រៅពីប្រាក់អាហារូបរកណ៍ល្មមសមរម្យ សម្រាប់ចំណាយក្នុងការរស់នៅប្រចាំថ្ងៃ សមណនិស្សិតនឹងទទួលបានបច្ច័យបួនខ្លះៗទៀត ពីក្រុមធម្មយាត្រាខ្មែរឬបរទេសពីបណ្ដាប្រទេសកាន់ពុទ្ធសាសនានា នារដូវធម្មយាត្រា ក្នុងកំឡុងខែតុលា ដល់ខែមីនា ជារៀងរាល់ឆ្នាំ ។ ដូច្នេះ តាមបទពិសោធន៍កន្លងមក សមណនិស្សិតអាហារូបករណ៍ពុំសូវជាមានបញ្ហារឿងបច្ច័យបួនច្រើនឡើយ ។ តែសមណនិស្សិតឯកជនមានការខ្វះខាតច្រើនដែរ ។ ទោះយ៉ាងណា វត្តអារាមខ្មែរយើងមានស្ទើរគ្រប់កន្លែងនៅប្រទេសឥណ្ឌា បើមានបញ្ហាអ្វី អាចរត់ទៅពឹងវត្តបាន ។

ជាចុងក្រោយ សូមលើកយកសក្ខីកម្មមួយមកបញ្ជាក់ អំពីកិត្តិស័ព្ទរបស់ជម្ពូទ្វីបដែលគេប្រសិទ្ធនាមថា «អតុល្យភារ័ត» ។ កាលពីឆ្នាំ២០០៣ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសាធារណរដ្ឋឥណ្ឌា លោក រ៉ូបឺត ប្លែកវីល បានពោលថា៖

ឥណ្ឌាជាប្រទេសសង្គមពហុវប្បធម៌មួយ ដែលបង្កើតឡើងដោយមន្តអាគមប្រជាធិបតេយ្យ នីតិរដ្ឋ សេរីភាពបុគ្គល ទំនាក់ទំនងសហគមន៍ និងពហុជំនឿនៃសាសនាផ្សេងៗ ។ ដែនដីអីក៏សម្បូរប្រាជ្ញាម្ល៉េះទេ! ខ្ញុំមិនប្រកាន់ទេ បើខ្ញុំកើតបាន១០ជាតិទៀត ដើម្បីស្រាវជ្រាវនូវប្រាជ្ញារបស់ឥណ្ឌា ។

[ប្រែសម្រួលជាខេមរភាសាដោយព្រះតេជព្រះគុណ យុន ប៊ុនយ៉ុម សមណនិស្សិតថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យព្រះគោតមពុទ្ធ (GBU) ទីក្រុងណយអ៊ីដា រដ្ឋឧត្តរប្រទេស ។]

© រក្សាសិទ្ធិដោយលោកវិទូ
Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-84689789621102832612023-03-01T03:30:00.019+05:302023-03-10T19:02:30.448+05:30អនុវត្ត ៤ យ៉ាងនេះ ដើម្បីការពារសុវត្ថិភាពគណនីហ្វេសប៊ុករបស់លោកអ្នក

រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៤᧪៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ០១ មីនា ២០២៣

ដោយមើលឃើញថា ទំព័រ/គណនីហ្វេសប៊ុកល្បីៗមានអ្នកតាមដានច្រើន តែងតែត្រូវបានពួកចោរអនឡាញ (hackers) លួចប្លន់យកទៅគ្រប់គ្រងជាច្រើនករណីមកហើយ ។ តួយ៉ាង ទំព័រហ្វេសប៊ុករបស់ព្រះតេជគុណ ចាន់ សុជន របស់ព្រះតេជគុណ ហាក់ សៀងហៃ និងរបស់ព្រះគ្រូ សាន សុជា ជាដើមសុទ្ធតែធ្លាប់ត្រូវបានជនអានាមិកលួចយកទៅគ្រប់គ្រង ដោយយកមកវិញបានខ្លះមិនបានខ្លះ ។

ហ្វេសប៊ុកបានក្លាយជាផ្នែកដ៏សំខាន់មួយ សម្រាប់ជីវភាពប្រចាំថ្ងៃរបស់យើងទៅហើយ ។ វាមានផ្ទុកព័ត៌មានផ្ទាល់ខ្លួនយើងជាច្រើនរាប់សិបឆ្នាំ ។ បើបាត់បង់វាទៅ គឺស្មើនឹងបាត់បង់កំណត់ត្រាប្រចាំថ្ងៃ អនុស្សាវរីយ៍ និងទិន្នន័យរបស់យើង រាប់សិបឆ្នាំដូច្នេះដែរ ។ ដើម្បីការពារសុវត្ថិភាពទំព័រ/គណនីហ្វេសប៊ុក ត្រូវអនុវត្តលក្ខខណ្ឌ ៤ យ៉ាងខាងក្រោមនេះ៖

(១) សាមីខ្លួនត្រូវប្រើលេខសម្ងាត់ខ្លាំង ដែលមានលក្ខណៈដូច្នេះ៖ Jelly22fi$h (មានអក្សរធំ-តូច-លេខ-សញ្ញាពិសេស) និងចាប់ពី ៨ ខ្ទង់ឡើងទៅ ។ ហាមដាច់ខាតការយកលេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឈ្មោះ ឬពាក្យជាភាសាអង់គ្លេស ទៅប្រើជាលេខសម្ងាត់ ព្រោះពួកចោរលួចគណនីអនឡាញងាយនឹងរាវរកវាឃើញ ។

(២) ត្រូវកំណត់ការចូលទៅប្រើប្រាស់គណនី ដោយប្រើកត្តាសុវត្ថិភាពស្ទួនឬពីរដង (Two-factor authentication) គឺត្រូវបំពេញលេខសម្ងាត់ (password) ផង និងលេខកូដ ៦ ខ្ទង់ផង ដែលបានមកពីកម្មវិធីកត្តាសុវត្ថិភាពស្ទួនខាងលើ ដែលត្រូវបានបញ្ចូលលើទូរស័ព្ទដៃរបស់លោកអ្នក ។ បើមិនចេះ ត្រូវរកអ្នកជំនាញធ្វើឲ្យ ។ ចំណុចនេះសំខាន់ណាស់ ជាការបន្ថែមសុវត្ថិភាពលើលេខសម្ងាត់ ។ ស្ទើរគ្រប់គណនីអនឡាញទូទៅ មានកត្តាសុវត្ថិភាពស្ទួននេះទាំងអស់ ។

(៣) បើទំព័រ/គណនីហ្វេសប៊ុកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សូមដាក់ពាក្យយក «សញ្ញាធីកពណ៌ខៀវ» ពីក្រុមហ៊ុនហ្វេសប៊ុក ដោយការដាក់ឯកសារដែលគេត្រូវការមួយចំនួន ដើម្បីបញ្ជាក់ពីអត្តសញ្ញាណម្ចាស់គណនី ។ ចំណុចនេះមិនសូវចាំបាច់ទេ តែបើធ្វើបានក៏ល្អ ។

(៤) គួរតែបំពេញអាសយដ្ឋានអ៊ីម៉ែល និងលេខទូរស័ព្ទទៅក្នុងគណនីរបស់យើង ហើយកំណត់ឯកជនភាពឲ្យមើលឃើញតែខ្លួនឯងបានហើយ ។ អាសយដ្ឋានអ៊ីម៉ែលនិងលេខទូរស័ព្ទត្រូវការចាំបាច់ នៅពេលដែលយើងភ្លេចលេខសម្ងាត់ ឬបាត់បង់ទូរស័ព្ទដៃ ដើម្បីស្នើសុំបង្កើតលេខសម្ងាត់ថ្មី និងចូលទៅគ្រប់គ្រងគណនីដូចដើមវិញ ។ ហើយការកំណត់ឯកជនភាពឲ្យមើលឃើញតែខ្លួនឯងនេះ គឺដើម្បីកាត់បន្ថយហានិភ័យពីក្រុមចោរលួចគណនីអនឡាញ ។

ចំណាំ៖ បើយើងអនុវត្ត ៤ ចំណុចខាងលើហើយ ពួកចោរលួចគណនីនៅមានល្បិចមួយទៀត គឺពួកផ្ញើតំណភ្ជាប់ ឬ លីង អង់គ្លេសថា Hyperlink ដែលជាទូទៅមានពណ៌ខៀវ ទៅកាន់អ៊ីម៉ែល ឬសារហ្វេសប៊ុក ឲ្យយើងចុចលើតំណភ្ជាប់នោះ ។ ជាលទ្ធផល ពួកគេនឹងចូលគ្រប់គ្រងគណនីរបស់យើងដោយស្វ័យប្រវត្តិ ។

ដើម្បីបញ្ចុះបញ្ចូលយើងឲ្យចុចលើតំណភ្ជាប់នោះ ពួកគេនឹងនិយាយបែបបំភ័យយើងថា គណនីហ្វេសប៊ុករបស់យើងមានបញ្ហា ដូចជាថា យើងរំលោភច្បាប់ ឬលក្ខខណ្ឌប្រើប្រាស់របស់ក្រុមហ៊ុនហ្វេសប៊ុកជាដើម ។ល។ ហើយតម្រូវឲ្យយើងចុចលើតំណភ្ជាប់នោះជាបន្ទាន់ ដើម្បីរក្សាគណនីរបស់យើង ពុំនោះទេ យើងនឹងបាត់បង់គណនី ឬគណនីនឹងត្រូវគេលុបចោលដោយស្វ័យប្រវត្តិ ក្នុងរយៈពេល ១២ ឬ ២៤ ម៉ោងជាដើម ។ សារនោះភាគច្រើនមានលក្ខណៈបែបនេះ ឬប្រហាក់ប្រហែលនេះ៖

"Your page will be disabled because someone has reported you for not complying with the terms of service. If you believe your account was reported by mistake, re-verify your account to avoid getting banned. Confirm your account here:" [hyperlink] ... If you do not confirm within 12 hours, our system will automatically delete your page/account.

បច្ចុប្បន្ន ពួកចោរលួចគណនីច្រើនប្រើវិធីនេះ ដើម្បីចូលទៅគ្រប់គ្រងគណនីរបស់យើង ។ ដូច្នេះ យើងមិនត្រូវចុចលើតំណភ្ជាប់ដែលយើងមិនស្គាល់ប្រភពជាដាច់ខាត ។ ក្រុមហ៊ុនហ្វេសប៊ុកមិនដែលផ្ញើសារជាលក្ខណៈគម្រាម ឬបំភ័យដូច្នោះឡើយ ។ បើសង្ស័យត្រូវសាកសួរអ្នកជុំវិញ មុនពេលសម្រេចចិត្តធ្វើតាមសារដែលគេផ្ញើមកនោះ ៕

© រក្សាសិទ្ធិដោយលោកវិទូ
Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-83808445600693285432023-03-01T00:42:00.019+05:302023-03-09T23:14:15.849+05:30ទំព័រហ្វេសប៊ុកល្បីឈ្មោះទាំង១៥របស់ព្រះសង្ឃខ្មែរដែលមានអ្នកតាមដានច្រើនជាងគេក្នុងឆ្នាំ២០២៣

រូបភាពទំព័រហ្វេសប៊ុក/គណនីហ្វេសប៊ុករបស់ព្រះសង្ឃខ្មែរល្បីឈ្មោះទាំង១៥អង្គ នាឆ្នាំ២០២៣។ រូបភាពពីហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៤᧪៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ០១ មីនា ២០២៣

ការផ្សាព្វផ្សាយព្រះធម៌បានឈានដល់ដំណាក់កាលទី៤ ឬ Buddhist Propagation 4.0 គឺការធ្វើឲ្យមានការទទួលបានព្រះធម៌ជាសកល ដែលមានវិវឌ្ឍនាការពីដំណាក់កាលមុនៗ គឺការសូត្រចាំមាត់ (ទី១) ការចារជាគម្ពីរដីកា (ទី២) និងការធ្វើគម្ពីរដីកាឲ្យជាឌីជីថល (ទី៣) ។ នៅក្នុងសម័យកាលនេះ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យកាល គឺជារឿងចាំបាច់ (ទី៤) ។

បណ្ដាញទំនាក់ទំនងសង្គមកំពុងតែពេញនិយាយ សម្រាប់មនុស្សទូទៅគ្រប់មជ្ឈដ្ឋាន ។ ធម្មទូតធម្មកថិក ឬអ្នកផ្សព្វផ្សាយព្រះធម៌ត្រូវតែដើរឲ្យទាន់នូវរលកនៃបម្លាស់ប្តូរឬបម្រែបម្រួលទំនាក់ទំនងសង្គម ពីទំនាក់ទំនងផ្ទាល់ (face-to-face communication) ទៅជាទំនាក់ទំនងប្រយោលតាមអនឡាញ (online communication) ។ បើប្រជាជនគេដើរទៅមុខ ហើយព្រះសង្ឃបែរជាដើរថយក្រោយទៅ២៥០០ឆ្នាំមុន ស្ថាប័នសាសនាប្រាកដជាត្រូវនៅឯកោ និងនៅដាច់ដោយឡែកពីសង្គមជាក់ជាមិនខាន ។

ម្យ៉ាងទៀត វាហួសសម័យទៅហើយដែលសួរថា តើព្រះសង្ឃគួរប្រើប្រាស់បណ្ដាញសង្គមឬអត់ ។ សំណួរដែលត្រឹមត្រូវហើយទាន់សភាពការណ៍គឺគួរតែសួរថា តើព្រះសង្ឃគួរប្រើប្រាស់បណ្ដាញសង្គមបែបណាឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការផ្សព្វផ្សាយព្រះធម៌ ។ ការសួរថា ព្រះសង្ឃគួរតែប្រើរបស់ទំនើបឬទេ ក៏ដូចជាហួសសម័យដែរ ។ របស់របរគ្រាន់តែជាគ្រឿងប្រើប្រាស់ជួយសម្រួលដល់ការរស់នៅ និងកិច្ចការងារផ្សេងៗដែលត្រូវការរបស់អស់ទាំងនោះ ។ នៅប្រទេសជឿនលឿន សម្បត្តិត្រឹមទូរស័ព្ទអាយហ្វូន (iPhone) ភ្នែកពីរភ្នែកបី គ្មាននរណាទៅចាប់អារម្មណ៍ទេ ។

ផ្ទុយទៅវិញ នៅប្រទេសដែលមានប្រជាជននៅមានជីវភាពនៅមានកម្រិតដូចកម្ពុជា គេតែងតែវាយតម្លៃមនុស្សទៅលើរបស់ប្រើប្រាស់ខាងក្រៅ ។ ក្នុងកាលៈទេសៈបែបនេះ អ្នកបួសត្រូវប្រើវាប្រកបដោយសតិសម្បជញ្ញៈ មិនសម្ញែងមិនលុះក្នុងអំណាចនៃតណ្ហាក្រាស់ពេក ។ ដូច្នេះ ព្រះឧបជ្ឈាយ៍ឬពហុស្សូតទាំងឡាយមិនគួររិះគន់លោក ដោយសារការប្រើប្រាស់បណ្ដាញសង្គមឬសម្ភារទំនើបទេ គួរតែជួយអប់រំលោកឲ្យប្រើប្រាស់យ៉ាងណាឲ្យបានសមរម្យជាសមណភេទ និងបានជាប្រយោជន៍ដល់ព្រះពុទ្ធសាសនានិងពុទ្ធបរិស័ទ ។

តាមការតាមដានការប្រើប្រាស់បណ្ដាញសង្គមគឺហ្វេសប៊ុក លោកវិទូសង្កេតឃើញថា ព្រះសង្ឃធម្មកថិក និងព្រះសង្ឃធ្វើការងារសង្គមជាច្រើនបានប្រើប្រាស់វា ដើម្បីផ្សព្វផ្សាយសកម្មភាព និងធ្វើសកម្មភាពសាសនាផ្សេងៗ តាមរយៈការឡាយផ្ទាល់ជាធម្មសាកច្ឆា និងការបង្ហោះវីដេអូ រូបភាពឯកសារ និងអត្ថបទមានប្រយោជន៍ផ្សេងៗ ។ តាមការត្រួតពិនិត្យលើចំនួនអ្នកតាមដាន (followings) លើទំព័រហ្វេសប៊ុក (pages) ឬគណនីហ្វេសប៊ុក លោកវិទូសូមធ្វើការជ្រើសរើសពិសេសនូវព្រះសង្ឃល្បីៗចំនួន ១៥ អង្គដែលមានប្រជាប្រិយភាពជាងគេ ក្នុងឆ្នាំ២០២៣នេះ ។

សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០កន្លងទៅ លោកវិទូបានធ្វើការចុះផ្សាយរឿងនេះរួចមកហើយ ដោយមានព្រះសង្ឃល្បីៗចំនួន១៣ អង្គត្រូវបានជ្រើសរើស ។ ក្នុងនោះ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ស្ថិតនៅលំដាប់ទី១ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ទី២ ព្រះធម្មវិជ្ជា ជួន កក្កដា (មុនីបាលោ) ទី៣ ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី ទី៤ និងព្រះភិក្ខុ លួន សុវ៉ាត ទី៥ ។ល។

ដោយឡែក នៅលើកនេះ ព្រះភិក្ខុធម្មាលង្ការោ ចាន់ សុជន ដែលធ្លាប់នៅលំដាប់ទី៧ (មានអ្នកតាមដានចំនួន ១,៧ សែននាក់) មិនមានឈ្មោះទៀតទេ ដោយសារទំព័រហ្វេសប៊ុក (https://www.facebook.com/ContentMarketingInstitute66/) របស់ព្រះអង្គត្រូវបានជនខិលខូចប្លន់យកទៅគ្រប់គ្រងបាត់ទៅហើយ ។ ម្យ៉ាងទៀត ព្រះភិក្ខុអត្តគារវតោ ឡុង សុភាព បានលាចាកសិក្ខាបទទៅហើយ ដូច្នេះក៏លែងមានឈ្មោះនៅក្នុងទីនេះដែរ ។

ដូច្នេះសូមព្រះតេជព្រះគុណញាតិញោមបងប្អូនតាមដានទាំងអស់ ថាតើលោកមានអ្នកតាមដានប៉ុន្មាននាក់ និងថាតើលោកធ្វើសកម្មភាពអ្វីខ្លះនៅលើបណ្ដាញសង្គមហ្វេសប៊ុក គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៣នេះ និងបើធៀបនឹងឆ្នាំ២០២០កន្លងទៅ ។

លក្ខខណ្ឌជ្រើសរើស

១. ទំព័រហ្វេសប៊ុក ឬគណនីហ្វេសប៊ុក (យកមួយណាដែលមានចំនួនអ្នកតាមដានច្រើនជាង) ចំនួនអ្នកតាមដានចាប់ពី ៣,៥ ម៉ឺននាក់ឡើងទៅ ដោយមិនគិតពីចំនួនអ្នកចូលចិត្តទេ ។ ២. ជ្រើសរើសតែចំនួន ១៥ អង្គទេ ហើយមានទំព័រហ្វេសប៊ុក ឬគណនីហ្វេសប៊ុក ដែលមិនធ្លាប់ឬកំពុងផ្សាយពាណិជ្ជកម្ម (boost page) ។ ៣. សកម្មភាពនៅលើទំព័រ/គណនីហ្វេសប៊ុក ត្រូវឆ្លុះបញ្ចាំងពីសកម្មជាក់ស្ដែងរបស់សាមីខ្លួន មិនចែករំលែកការចុះផ្សាយផ្សាយរបស់អ្នកដទៃលើសពីរបស់ខ្លួនផ្ទាល់ ។ ៤. ផ្សព្វផ្សាយព្រះធម៌អប់រំតាមបែបពុទ្ធសាសនា និងតាមធម៌វិន័យសមរម្យ ។

ទំព័រ/គណនីហ្វេសប៊ុកព្រះសង្ឃមានអ្នកតាមដានច្រើនជាងគេទាំង១៥ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣

០១. ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព
https://www.facebook.com/kousopheapcam

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ ព្រះអង្គមានអ្នកតាមដានចំនួន៖ ៤,១ លាននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ជាចំនួនដែលច្រើនជាងគេបំផុតទី១ដដែល ហើយមានកំណើនទ្វេដង បើធៀបនឹងឆ្នាំ២០២០ (២,១ លាននាក់) ។ ពិសេសជាងនេះគឺ ទំព័រហ្វេសប៊ុករបស់ព្រះអង្គមានភ្ជាប់ដោយសញ្ញាគូសធីកពណ៌ខៀវផង ដែលបញ្ជាក់ថាជាទំព័រហ្វេសប៊ុកផ្លូវការទទួលស្គាល់អត្តសញ្ញាណម្ចាស់គណនីដោយក្រុមហ៊ុនហ្វេសប៊ុក ។

ព្រះអង្គជាព្រះធម្មកថិក គង់នៅវត្តនិគ្រោធវ័ន (គល់ទទឹង) ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជាពិសេស ព្រះអង្គជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ឯកទេសផ្នែកគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ ចរិយាវិទ្យា និងបណ្តុះគុណធម៌ និងជាអ្នកនិពន្ធសៀវភៅអប់រំចិត្តផងដែរ (ឧ. «មាគ៌ាជីវិត៖ សាងខ្លួនដើម្បីសុភមង្គល» ២០០៦) ។ ហើយកាលពីខែសីហា ឆ្នាំ២០២២កន្លងទៅ ព្រះអង្គបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ។

តាមរយៈចំនួនអ្នកតាមដាននិងអ្នកចូលចិត្តសបញ្ជាក់ឲ្យឃើញថា ព្រះអង្គជាធម្មតារាហ្វេសប៊ុកដ៏ពេញនិយមបំផុត ក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ។ នៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គគ្រូមានធម្មរសសម្បូរបែប ។ ទំព័រហ្វេសប៊ុករបស់ព្រះអង្គគ្រូមានការបង្ហោះផ្សព្វផ្សាយព្រះធម៌អប់រំផ្លូវចិត្ត និងដំណោះស្រាយវិបត្តិសង្គម ប្រកបដោយខ្លឹមសារខ្លីៗងាយយល់ចូលចិត្តសម្រាប់ជនានុជនទាំងឡាយគ្រប់កម្រិត ។ ក្នុងចំណោមវីដេអូទាំងអស់ វីដេអូពំនោលអប់រំខ្លីៗជាទីពេញនិយមជាងគេ មានអ្នកចូលមើលក្បែរលាននាក់ អ្នកចូលចិត្តរាប់ម៉ឺននាក់ អ្នកចែករំលែកបន្តដល់ម៉ឺននាក់ សម្រាប់វីដេអូដែលបានបង្ហោះចាប់ពីមួយឬពីរអាទិត្យឡើងទៅ និងវីដេអូរឿងអប់រំខ្លីក៏មានអ្នកទស្សនាដល់ថ្នាក់លាននាក់ដែរ ។

ក្រៅពីនេះព្រះអង្គក៏បានចែករំលែកវីដេអូសន្ទនាធម៌តាមកម្មវិធីវិទ្យុនិងទូរទស្សន៍ផងដែរ ។ បន្ថែមលើនេះ ទំព័រហ្វេសប៊ុករបស់ព្រះអង្គគ្រូតែងធ្វើការផ្សាយផ្ទាល់នូវសកម្មភាពក្នុងវត្តគល់ទទឹង មានកិច្ចវត្តព្រឹកល្ងាចរបស់ព្រះសង្ឃជាដើម ។ ពុទ្ធបរិស័ទច្រើនណាស់ដែលជ្រះថ្លានិងយល់ចូលចិត្ត ចំពោះការផ្សព្វផ្សាយព្រះធម៌របស់ព្រះអង្គគ្រូ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនេះ ។

ក្រៅពីការបង្ហោះវីដេអូនិងការផ្សាយផ្ទាល់ ព្រះអង្គគ្រូតែបង្ហោះគំនិតឬទស្សនៈខ្លីៗជាពាក្យស្លោកឬភាសិតប្រកបដោយអត្ថន័យអប់រំ ដូចជា «ជីវិតខ្ញុំជួបទុក្ខច្រើនម្ល៉េះ ត្រឹមត្រូវហើយ ជីវិតមានទុក្ខអ៊ីចឹងឯង គ្មាននរណាជៀសរួចទេ ។ គេជួបរឿងគេ យើងជួបរឿងយើង មិនដូចគ្នាទេ កុំប្រៀបធៀបគ្នាអី ។ ប្រឹងដោះឲ្យអស់ពីសមត្ថភាពទៅ កុំត្អូញពេកអី ត្អូញទៅបានតែកើតទុក្ខថែម ។» ម្យ៉ាងទៀត គោលបំណងនៃការបង្កើតទំព័រហ្វេសប៊ុកនេះត្រូវបានបង្ហាញនៅទីនេះដែរគឺ «ចែករំលែកបញ្ញាញាណដើម្បីសេចក្តីសុខក្នុងជីវិត» ។ ព្រះអង្គគ្រូមានគេហទំព័រផ្ទាល់ខ្លួន៖ https://kousopheap.org ៕

០២. ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
https://www.facebook.com/sansocheafb

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ព្រះអង្គគ្រូមានអ្នកតាមដានចំនួន៖ ១,១ លាននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី២ដដែល ហើយមានកំណើនជិត ២ សែននាក់ បើធៀបនឹងឆ្នាំ២០២០ (៩,២២ សែននាក់) ។ ជាពិសេសផងដែរ ទំព័រហ្វេសប៊ុករបស់ព្រះអង្គក៏មានសញ្ញាគូសធីកពណ៌ខៀវ ដែលជាសញ្ញាបញ្ជាក់ថា ក្រុមហ៊ុនហ្វេសប៊ុកទទួលស្គាល់អត្តសញ្ញាណម្ចាស់គណនីជាផ្លូវការ (២០២៣) ។

ព្រះអង្គគ្រូជាស្ថាបនិកវត្តមណីរតនារាម ខេត្តពោធិ៍សាត់ ។ ព្រះអង្គគ្រូធ្លាប់ធ្វើជាគ្រូក្របខណ្ខរដ្ឋ នៅសាលាពុទ្ធិកបឋមសិក្សា នៅខេត្តពោធិ៍សាត់ និងក្រោយមកជាធម្មាចារ្យបង្រៀនព្រះអភិធម្ម ដ៏មានកិត្តិស័ព្ទល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ថែមទាំងជាអ្នករៀបរៀងសៀវភៅជាច្រើនក្បាលទៀតផង ។ សៀវភៅចុងក្រោយរបស់ព្រះអង្គគ្រូគឺ «មេរៀនចេតសិក និង ចិត្ត អបដោយវីដេអូ» (២០២០) ជាឧបករណ៍ជំនួយរៀនព្រះអភិធម្ម ។ ព្រះអង្គគ្រូជាព្រះប្រធានសមាគមធម្មកថិកកម្ពុជា តែពេលនេះសមាគមនេះពុំសូវមានសកម្មភាពប៉ុន្មានទេ ។ បច្ចុប្បន្នព្រះអង្គគ្រូគង់នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី នាវត្តសមណគោតមារាម ។

ទំព័រហ្វេសប៊ុករបស់ព្រះអង្គគ្រូក៏សកម្មណាស់ដែរ ។ វីដេអូពេលកំពុងឡាយផ្ទាល់មានអ្នកចូលមើលរាប់ពាន់នាក់ ហើយក្រោយពេលឡាយមានអ្នកមើលរាប់ម៉ឺននាក់ និងចែករំលែកបន្តរាប់ពាន់នាក់ មិនគិតដល់អ្នកចម្លងយកទៅផ្សាយបន្តរាប់មិនអស់ផង ។ ព្រះអង្គគ្រូពុំឃើញមានធ្វើវីដេអូខ្លីៗទេ ភាគច្រើនជាវីដេអូវែងៗជាមធ្យមរយៈពេលកន្លះម៉ោងទៅមួយម៉ោង ។

ព្រះអង្គគ្រូតែងតែពន្យល់ឲ្យបរិស័ទមានមនសិការស្នេហាជាតិ និងឲ្យលះបង់ជំនឿគ្មានហេតុផលផ្សេងផងដែរ ។ ពុទ្ធបរិស័ទខ្មែរជុំវិញពិភពលោកទទួលបានប្រយោជន៍ ពីការផ្សព្វផ្សាយព្រះធម៌តាមបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះអង្គគ្រូ ។ ព្រះអង្គគ្រូប្រហែលជាអ្នកជម្រុញទឹកចិត្តឲ្យបង្កើតក្រុម «យុវជន និងព្រះធម៌» ក្នុងការធ្វើឲ្យយុវជនមានទម្លាប់ពិភាក្សាធម៌អាទ៌ផ្សេងៗ ។

ព្រឹត្តិការណ៍សំខាន់ជាងគេរបស់ព្រះអង្គ សម្រាប់ដើមឆ្នាំ២០២៣ថ្មីនេះគឺ ព្រះអង្គបាននិមន្តជួបជាមួយសម្ដេចប៉ាប ដែលជាមេសាសនាគ្រិស្តនិកាយកាតូលិក នៅទីក្រុងរ៉ូម រួមដំណើរដោយលោក គួច ម៉េងលី និងអ្នកឯទៀត ដើម្បីពិភាក្សាគ្នាលើប្រធានបទទាក់ទងនឹងបញ្ហាបរិស្ថាន ។ ព្រះអង្គគ្រូមានគេហទំព័រផ្ទាល់ខ្លួន៖ http://www.sansochea.org ។

០៣. ព្រះធម្មវិជ្ជា ជួន កក្កដា (មុនីបាលោ)
https://www.facebook.com/chounkakada07

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ ព្រះអង្គមានអ្នកតាមដានចំនួន៖ ៥,៧៣ សែននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី៣ដដែល ហើយមានចំនួនកើនឡើងជិត ២ សែននាក់ បើធៀបនឹងឆ្នាំ២០២០ (៣,៩៥ សែននាក់) ។

ព្រះធម្មវិជ្ជា ជួនកក្កដា ជាព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះវិន័យធរ និងជានាយកពុទ្ធិកបឋមសិក្សាវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ។ ព្រះអង្គក៏ជាព្រះធម្មកថិកមានឈ្មោះល្បីមួយអង្គផងដែរ ។ នៅទំព័រហ្វេសប៊ុករបស់ព្រះអង្គត្រង់ Intro ដែលមានន័យថា ការណែនាំឲ្យស្គាល់ មានដាក់ថា «ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យព្រះស?» ដែលទំនងជាប្រយោគមិនពេញរបស់ «ព្រឹទ្ធបុរសរងនៃ[ពុទ្ធិក]សាកលវិទ្យាល័យព្រះសហនុរាជ» ។

ទំព័រហ្វេសប៊ុករបស់ព្រះអង្គជាទីពេញនិយមសម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទ ដែលតាមដានព្រះអង្គ ដែលមានចំនួនជាង ៥,៧៣ សែននាក់នោះ ។ ភាគច្រើនទំព័រហ្វេសប៊ុកនេះបង្ហោះពីសកម្មភាពរបស់ព្រះអង្គ ដូចជាការសម្ដែងធម្មទេសនាតាមកម្មវិធីបុណ្យ ការផ្ដល់ឱវាទភិក្ខុសាមណេរក្នុងវត្ត សកម្មភាពភិក្ខុសាមណេរក្នុងវត្ត និងការទទួលទេយ្យទានពីញាតិញោមពុទ្ធបរិស័ទ ។ល។ ព្រះអង្គតែងបង្ហោះវីដេអូអប់រំខ្លីៗអំពី «លំហាត់ជីវិត» ជាប្រចាំ ។ ក្រៅពីការចិញ្ចឹមឧបត្ថម្ភព្រះសង្ឃគង់រៀនសូត្រជាច្រើនអង្គក្នុងវត្ត ព្រះអង្គតែងបរិច្ចាគទេយ្យទានដល់ស្មូមយាចក និងជនទីទល់ក្រជានិច្ចកាលផងដែរ ។

០៤. ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី
https://www.facebook.com/phunpheakdey2017

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ ព្រះគ្រូធម្មាចារ្យមានអ្នកតាមដានចំនួន៖ ២,០១ សែននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី៤ដដែល ហើយមានចំនួនកើនឡើង ៥,៨ ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២០ (១,៥២ សែននាក់) ។

ព្រះគ្រូធម្មាចារ្យគង់នៅវត្តបទុមវតី រាជធានីភ្នំពេញ ដោយនិមន្តមកពីខេត្តតាកែវ ។ យើងសង្កេតឃើញថា បច្ចុប្បន្ន ព្រះអង្គមានងារពេញថា ព្រះសច្ចរង្សី សាស្ត្រាចារ្យ ផុន ភក្តី ។ ដូច្នេះមានន័យថា ព្រះអង្គមានសមណសក្តិជា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាសាស្ត្រាចារ្យផង ។ បើសង្កេតឲ្យកាន់តែជ្រៅទៀតទើបដឹងថា ព្រះអង្គជាប្រធានកម្មវិធី ជីវិត និងព្រះធម៌ និងជាសាស្ត្រាចារ្យផ្នែកច្បាប់និងទស្សនវិជ្ជា (ប្រហែលនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍) ។

ទំព័រហ្វេសប៊ុករបស់ព្រះគ្រូធម្មាចារ្យហាក់ពុំសូវសកម្មប៉ុន្មានទេ ។ ទំព័រហ្វេសប៊ុកនេះមានអ្នកតាមនិងចូលចិត្តច្រើន តែហាក់ដូចជាមិនមែនកាន់ដោយព្រះសង្ឃសាមីខ្លួន និងមានតំណគេហទំព័រមិនដំណើរការ (lsopheap.com) ។ ទោះយ៉ាងណា វីដេអូធម្មទេសនាដែលត្រូវបានចែករំលែកឬបង្ហោះលើទំព័រហ្វេសប៊ុកមានអ្នកទស្សនាដល់ថ្នាក់ម៉ឺននាក់ ការចូលចិត្តនិងចែករំលែកបន្តមានច្រើនជាមធ្យម ។ ព្រះគ្រូធម្មាចារ្យមានព្រះនាមល្បីក្នុងចំណោមសិស្សានុសិស្ស តាមរយៈកម្មវិធីអប់រំសីលធម៌ផ្សេងៗនៅតាមសាលារៀន ។ ព្រះអង្គក៏ជាវាគ្មិនមួយរូប ក្នុងចំណោមវាគ្មិនល្បីៗ នៅប្រទេសកម្ពុជាផងដែរ ។

០៥. ព្រះភិក្ខុ លួន សុវ៉ាត
https://www.facebook.com/sovathluon

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ព្រះអង្គមានអ្នកតាមដានចំនួន៖ ១,៨៣ សែននាក់ ស្ថិតនៅលំដាប់ទី៥ដដែល ហើយមានចំនួនកើនឡើង បើធៀបនឹងឆ្នាំ២០២០ (១,៥០ សែននាក់) ។

កាលពីឆ្នាំ ២០១២ ព្រះភិក្ខុ លួន សុវ៉ាត បានទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្សអន្តរជាតិឈ្មោះ Martin Ennels Award ដ៏ល្បីល្បាញ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។

តាមការត្រួតពិនិត្យទំព័ររបស់លោកឃើញថា កាលនៅស្រុកខ្មែរ សកម្មភាពភាគច្រើនក្នុងមួយរយៈចុងក្រោយនេះគឺផ្តោតលើការអភិវឌ្ឍសង្គមដូចជាការកសាងផ្លូវថ្នល់ ការដាំដើមឈើ ការកសាងកុដិសាលា ការកសាងពាងទឹក ការកសាងបន្ទប់ទឹកនិងបង្គន់អនាម័យ នៅក្នុងវត្តស្លែង នៅខេត្តសៀមរាប ជាស្រុកកំណើតរបស់ព្រះអង្គ ដោយការរៃអង្គាសប្រាក់ពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ។

ព្រះអង្គធ្លាប់ធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មានសង្គមយ៉ាងសកម្មផងដែរ ។ តែកាលពីកំឡុងខែកក្កដា ឆ្នាំ២០២០ ព្រះអង្គលួន សុវ៉ាត បានភៀសព្រះកាយទៅប្រទេសស្វីស សុំសិទ្ធិជ្រកកោន ខណៈមានការចោទប្រកាន់រឿងរំលោភសេពសន្ថវៈ ។ ព្រះអង្គគង់នៅទីនោះរហូតដល់បច្ចុប្បន្ន ។

០៦. ព្រះមហាវិមលធម្ម ពិន សែម សិវីសុវណ្ណោ

https://www.facebook.com/profile.php?id=100053882592036

ទំព័រហ្វេសប៊ុក «ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ» ទើបតែត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ។ ក្នុងរយៈពេលពីរឆ្នាំ ទំព័រហ្វេសប៊ុករបស់ព្រះអង្គមានអ្នកតាមដានរហូតដល់ទៅ ១,៤៣ សែននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី៦ថ្មី ។ ទំព័រហ្វេសប៊ុករបស់ព្រះអង្គមិនត្រូវបានចុះផ្សាយទេ កាលពីលើកមុន នាឆ្នាំ២០២០ ។

ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម បានឧបសម្ប័ទជាភិក្ខុក្នុងឆ្នាំ១៩៨០ នៅជុំរុំភៀសខ្លួន នៅជាយដែនខ្មែរ-ថៃ និងត្រូវបានសម្ដេចព្រះ នរោត្តម សីហនុ ព្រះរាជទានសមណស័ក្តិជា «ព្រះមហាវិមលធម្ម» ជាព្រះរាជាគណៈថ្នាក់ទោ ក្នុងឆ្នាំ១៩៩៣ ។

ព្រះអង្គធ្លាប់បួសក្នុងព្រះពុទ្ធសាសនា ក្នុងសម័យសង្គមរាស្ត្រនិយម តែត្រូវបានខ្មែរក្រហមបង្ខំឲ្យសឹក ក្នុងឆ្នាំ១៩៧៥ ។ បច្ចុប្បន្ន ព្រះអង្គជាឧត្ដមប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាសង្ឃ និងជាព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប ។ ព្រះអង្គត្រូវបានព្រះសង្ឃនិងពុទ្ធបរិស័ទ គោរពជ្រះថ្លាថាជាព្រះសង្ឃចាស់ទុំ និងមានចំណេះដឹងជ្រៅជ្រះជាគំរូល្អមួយព្រះអង្គ នៅប្រទេសកម្ពុជាបច្ចុប្បន្ន ដែលសមលក្ខណៈជាបណ្ឌិតតាមន័យក្នុងព្រះពុទ្ធសាសនាដោយពិត ។

ព្រះវិមលធម្មមានសកម្មស្ទើរជាប់មិនដាច់ ដូចជាការសម្ដែងធម្មទេសនា តាមកម្មវិធីបុណ្យទាននានា និងការនិមន្តធ្វើជាវាគ្មិន ក្នុងកម្មវិធីអប់រំផ្សេងៗតាមបែបព្រះពុទ្ធសាសនា ។ កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ ព្រះវិមលធម្មបាននិមន្តទៅប្រទានធម្មទេសនា នៅទឹកដីកម្ពុជាក្រោមទៀតផង ។

០៧. ព្រះគ្រូចុល្លនាគវិជ្ជា ឆន ម៉ៅមេត្តា (មេត្តារក្ខិតោ)
https://www.facebook.com/ven.chhanmaometta

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ព្រះគ្រូមានអ្នកតាមដានចំនួន៖ ១,២២ សែននាក់ ត្រឹមខែមីនា ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី៧ថ្មី មានចំនួនកើនឡើងជាង ៨,៣ ម៉ឺននាក់ (កើនឡើងជាងត្រៃដង) បើធៀបនឹងឆ្នាំ២០២០ (៣,៨៦ ម៉ឺននាក់) ។

ព្រះអង្គនៅវត្តឯឡការាម (ពពែក្រោម) រាជធានីភ្នំពេញ ។ ព្រះគ្រូជាព្រះប្រធានអង្គការមេត្តា ដែលធ្វើសកម្មភាពសប្បុរសធម៌ផ្សេងៗ មានការចែកទានដល់ជនទីទល់ក្រនិងជនចាស់ជរាគ្មានទីពឹងជាដើម និងជាអគ្គនាយកវិទ្យុមេត្តា FM 96.70 MHz ។

នៅទំព័រហ្វេសប៊ុករបស់ព្រះគ្រូ ភាគច្រើនជាការចែករំលែកខ្សែវីដេអូធម្មទេសនាពីបណ្ដាញយូធូប និងការផ្សាយផ្ទាល់ពីស្ថានីយវិទ្យុមេត្តា FM 96.70 MHz និងការផ្សាយផ្ទាល់ធម្មទេសនាតាមកម្មវិធីបុណ្យផ្សេងៗ ។

០៨. ព្រះតេជគុណ ប៊ុត ប៊ុនតិញ

https://www.facebook.com/butbuntenh

គណនីហ្វេសប៊ុករបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានអ្នកតាមដានចំនួន៖ ១,១៥ សែននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី៨ថ្មី ។ គណនីហ្វេសប៊ុករបស់ព្រះអង្គមិនត្រូវបានចុះផ្សាយទេ កាលពីលើកមុន នាឆ្នាំ២០២០ ។

ជាអ្នកខេត្តសៀមរាប ព្រះអង្គជាអតីតសមណនិស្សិតពីប្រទេសឥណ្ឌា (២០០៦-២០០៩) ហើយធ្លាប់ធ្វើជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាព្រះសង្ឃមួយអង្គ ដែលមានឈ្មោះល្បីតាមបណ្តាញសង្គមហ្វេសប៊ុក និងជាព្រះសង្ឃដែលសកម្មក្នុងរឿងនយោបាយនិងសង្គម ។ ព្រះអង្គជាស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដែលតែងតែតវ៉ារកយុត្តិធម៌នៅខាងមុខតុលាការ ទាមទារការគោរពសិទ្ធិមនុស្ស និងបង្កើតយុទ្ធនាការការពារព្រៃឈើជាដើម ដែលលែងដំណើរការទៀតហើយនាពេលនេះ ក្រោយអវត្តមានរបស់ព្រះអង្គ ។

បច្ចុប្បន្ន ព្រះអង្គភៀសខ្លួន សុំសិទ្ធិជ្រោកកោន នៅសហរដ្ឋអាមេរិក ហើយបានបង្កើតវត្តមួយដាក់ឈ្មោះថា វត្តភ្នំសិរី នៅក្រុងឡូវែល រដ្ឋម៉ាស្សាឈូស៊ែត ។

០៩. ព្រះធម្មវិបស្សនា ម៉ុន សាយ
https://www.facebook.com/MunSay.Radio

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ព្រះអង្គមានអ្នកតាមដានចំនួន៖ ១,០៥ សែននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី៩ថ្មី ធ្លាក់ទី៦ តែកើនចំនួនជាង ១,៦ ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២០ (៨,៨ ម៉ឺននាក់) ។

ព្រះធម្មវិបស្សនា ម៉ុន សាយ ជាព្រះរាជាគណៈថ្នាក់ចត្វា ជាព្រះធម្មកថិក ជាអនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គនាយកវិទ្យុសំឡេងព្រះធម៌ FM102.70MHz វិទ្យុព្រះពុទ្ធសាសនាទូទាំងប្រទេស ។ ព្រះអង្គក៏ជាមគ្គទេសក៍ដឹកនាំធម្មយាត្រាទៅកាន់ដែនដីពុទ្ធភូមិ ប្រទេសឥណ្ឌា-នេប៉ាល់ ភូមា និងស្រីលង្កាផងដែរ ។ ក្រៅពីនេះ ព្រះអង្គក៏ជាប្រធានគ្រប់គ្រង ពុទ្ធមណ្ឌលអន្តរជាតិកម្ពុជា-ស្រីលង្កាផងដែរ ។

ទំព័រហ្វេសប៊ុករបស់ព្រះអង្គមានអ្នកតាមដានច្រើន និងមានសកម្មភាពជាប្រចាំ ។ សកម្មភាពលើទំព័រហ្វេសប៊ុកភាគច្រើនគឺការផ្សាយផ្ទាល់ធម្មទេសនារបស់ព្រះអង្គតាមកម្មវិធីបុណ្យនានា និងការផ្សាយផ្ទាល់នូវការផ្សាយរបស់វិទ្យុសំឡេងព្រះធម៌ ពីវត្តថាន់ រាជធានីភ្នំពេញ ។ យើងឃើញមានការបង្ហោះវីដេអូសកម្មភាពមនុស្សធម៌ ចែកទេយ្យទានដល់ជនទីទាល់ក្រតាមនិគមជនបទជាញឹកញាប់ផងដែរ ។

១០. ភិក្ខុ មេត្តាបាលោ ឡន សាឡុង

https://www.facebook.com/MATABALOU

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ព្រះអង្គមានអ្នកតាមដានចំនួន៖ ១ សែននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី១០ថ្មី ។ ទំព័រហ្វេសប៊ុករបស់ព្រះអង្គមិនត្រូវបានចុះផ្សាយទេ កាលពីលើកមុន នាឆ្នាំ២០២០ ។

ក្នុងវ័យជាយុវសមណៈ ភិក្ខុ ឡន សាឡុងជាគ្រូបង្រៀនព្រះអភិធម្ម នៅវត្តមណីរតនារាម ខេត្តពោធិ៍សាត់ និងបានរៀបរៀងសៀវភៅមេរៀនព្រះអភិធម្មមួយចំនួនដូចជា «មេសូធ្យព្រះអភិធម្ម» ២០២១ និង «សិក្សាព្រះអភិធម្មថ្នាក់ដំបូង» ២០២២ ជាដើម ។ ដូច្នេះ ព្រះអង្គជាសិស្សគណផ្ទាល់របស់ព្រះគ្រូវជិរប្បញ្ញោ សាន សុជា ។

ទំព័រហ្វេសប៊ុករបស់ព្រះអង្គមានអ្នកតាមដានច្រើន តែពុំសូវមានអ្នកចែករំលែកបន្តច្រើនប៉ុន្មានទេ ។ ទំព័រហ្វេសប៊ុកព្រះអង្គមានសារថា «ផេកនេះបង្កើតឡើងគឺដើម្បីផ្សព្វផ្សាយចំណេះដឹង អត្ថបទអប់រំ និងមេរៀនព្រះធម៌» ។

១១. ព្រះសង្ឃាភិរ័ត ភិន វុទ្ធី (ភទ្ទបិណ្ឌិតោ)
https://www.facebook.com/PhinVouthy

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ព្រះអង្គមានអ្នកតាមដានចំនួន៖ ៩,៤ ម៉ឺននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី១១ដដែល មានចំនួនកើនឡើងច្រើនគួរឲ្យកត់សម្គាល់គឺជាង ៧ ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២០ (២,២៩ ម៉ឺននាក់) ។

ព្រះសង្ឃាភិរ័ត ភិន វុទ្ធី ជាព្រះរាជាគណៈថ្នាក់កិត្តិយស (តាមនាមខាងដើម) ជាព្រះគ្រូចៅអធិការវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ និងជាថ្នាក់ដឹកនាំស្ថានីយ៍វិទ្យុពន្លឺត្រៃរតន៍ (តាកែវ ត្បូងឃ្មុំ និងព្រះសីហនុ) ដែលមានព្រះធម្មវិជ្ជា ជួន កក្កដា ជាសហធម្មិក ។ ព្រះអង្គធ្លាប់មានវត្តមាននៅវត្តខ្មែរសាមគ្គីសន្តិការាម រដ្ឋម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាម៉េរិក ។ តែបើយោងតាមទំព័រហ្វេសប៊ុករបស់ព្រះអង្គ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ព្រះអង្គបានផ្លាស់ទីតាំង ទៅគង់នៅទីក្រុងបាងកក ប្រទេសថៃ ។ តែប៉ុន្មានថ្ងៃមុននោះ (២៤ កុម្ភៈ) ព្រះអង្គបានបង្ហោះវីដេអូមួយ ដោយមានសេចក្តីរៀបរាប់ថា «ញាតិញោមគាត់ប្រគេនភេសជ្ជៈទុកឆាន់ នៅកម្ពុជាក្រោម» ។

វីដេអូសកម្មភាពនៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គ គឺភាគច្រើនជាការផ្សាយផ្ទាល់នូវធម្មទេសនាតាមកម្មវិធីបុណ្យនានា និងការផ្សាយផ្ទាល់របស់វិទ្យុពន្លឺត្រៃរតន៍ ។ ព្រះអង្គត្រូវបាននិមន្តឲ្យចូលជាវាគ្មិនក្នុងនាទី៖ ទស្សនព្រះពុទ្ធសាសនា និងសង្គម ប្រធានបទ៖ កម្មក្កិលេស (សិង្គាលកសូត្រ) (១១ ឧសភា ២០២០) និងប្រធានបទ៖ គុណវិបត្តិនៃការដើរខុសកាលរឿយៗ (សិង្គាលកសូត្រ) (២៥ ឧសភា ២០២០) របស់ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាម៉េរិក ។

១២. ព្រះភិក្ខុធម្មសេនា ហាក់ សៀងហៃ
https://www.facebook.com/reahul.komar

បង្កើតគណនីហ្វេសប៊ុកនៅខែកុម្ភៈ ឆ្នាំ២០០៩ ព្រះអង្គមានអ្នកតាមដានចំនួន៖ ៩ ម៉ឺននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី១២ថ្មី ។ កាលពីការចុះផ្សាយឆ្នាំ២០២០ ទំព័រហ្វេសប៊ុក «ហាក់ សៀងហៃ» ត្រូវបានជ្រើសរើស ហើយស្ថិតនៅលំដាប់ទី១៣ចុងក្រោយគេ ដោយមានអ្នកតាមដានជាង ១,៥ ម៉ឺននាក់ នាកាលនោះ ។

ជាអ្នកស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ព្រះអង្គជាអតីតសមណនិស្សិតពីប្រទេសភូមា និងស្រីលង្កា ។ បច្ចុប្បន្ន ព្រះអង្គជាស្ថាបនិកនិងប្រធានអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ហៅកាត់ថា ពអក ដែលមានទីតាំង៖ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ព្រះអង្គមានសមណសក្តិជា ព្រះបញ្ញាមុនីញាណ ព្រះរាជាគណៈថ្នាក់កិត្តិយស ។

ព្រះអង្គសកម្មច្រើននៅលើបណ្ដាញសង្គម ដោយឃើញមានការបង្ហោះចែករំលែកជាប់ស្ទើររាល់ថ្ងៃ ប៉ុន្តែភាគច្រើនព្រះអង្គចែករំលែកការបង្ហោះរបស់ទំព័រហ្វេសប៊ុកអង្គការពអក ដែលមានអ្នកតាមដានរហូតចំនួនជាង ១,១ លាននាក់ ។ ព្រះអង្គក៏មានប្រជាប្រិយណាស់ដែរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលព្រះតេជព្រះគុណញាតិញោមបងប្អូនតែងតាមដាន ដែលភាគច្រើននៅទំព័រហ្វេសប៊ុករបស់អង្គការពអក ។ ដូច្នេះសកម្មរបស់ពអកបង្ហាញពីសកម្មរបស់ព្រះអង្គផ្ទាល់ តាមរយៈការអប់រំសីលធម៌ប្អូនៗសិស្សានុសិស្ស និងការផ្ដល់អំណោយទានសង្គ្រោះដល់ជនទីទាល់ក្រនិងជនចាស់ជរាជាដើម ។

ក្នុងវ័យ ៣០ ក្រាស់ ព្រះអង្គជាព្រះសង្ឃខ្មែរដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញផងដែរ ហើយបានបង្រៀនធម៌ជាភាសាអង់គ្លេស ដល់ព្រះសង្ឃក្នុងវត្ត និងឡាយផ្ទាល់តាមហ្វេសប៊ុកទៀតផងតាមរយៈកម្មវិធី «ព្រះធម៌អង់គ្លេស» ឬ Dhamma in English ។ ប៉ុន្តែយើងសង្កេតឃើញថា សកម្មភាពបង្រៀននេះត្រូវបានផ្អាក ឬថាមិនសូវសកម្មដូចមុនទៀតទេ ។ តែព្រះអង្គសកម្មជាងមុន ក្នុងការនិមន្តចូលរួម ក្នុងកម្មវិធីសន្និសីទឬសិក្ខាសាលាពុទ្ធសាសនាអន្តរជាតិនានា លើពិភពលោក ។

ព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់មួយ ឬថាជាឆ្នាំមានរាសីឡើងខ្លាំងសម្រាប់ព្រះអង្គគឺថា ព្រះអង្គត្រូវបានតែងតាំងជាទីប្រឹក្សានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ។ ហើយប៉ុន្មានសប្ដាហ៍ក្រោយមក ព្រះអង្គបានទទួលអំណោយជារថយន្តទំនើបម៉ាក Mazda CX-9 មួយគ្រឿងពីរាជការខ្មែរ ដើម្បីសម្រួលដល់ការងាររបស់ព្រះអង្គ ។ តែការណ៍នេះក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើល ក្នុងចំណោមមហាជនមិនតិចដែរ ។

១៣. ព្រះមហា ចារ សំសារ៉ូន សន្តិបាលភិក្ខុ

https://www.facebook.com/Jaasaroun7

បង្កើតទំព័រហ្វេសប៊ុក នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ព្រះអង្គមានអ្នកតាមដានចំនួន៖ ៥,៨០ ម៉ឺននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី១៣ថ្មី ។ ទំព័រហ្វេសប៊ុករបស់ព្រះអង្គមិនត្រូវបានចុះផ្សាយទេ កាលពីលើកមុន នាឆ្នាំ២០២០ ។

គង់នៅខេត្តបាត់ដំបង ព្រះមហាចារ សំសារ៉ូន ជាអនុប្រធានការិយាល័យស្រាវជ្រាវ និង ផ្សព្វផ្សាយ និងជាសាស្ត្រាចារ្យនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តបាត់ដំបង ។ កាលពីឆ្នាំ២០២១ ព្រះអង្គបានដកស្រង់រៀបរៀងសៀវភៅប្រកបដោយអត្ថន័យមួយក្បាលគឺ «ព្រះគុណម៉ែ» ។

ទំព័រហ្វេសប៊ុករបស់ព្រះអង្គ ដែលមានសារថា «ផ្សព្វផ្សាយព្រះធម៌ ដើម្បីសេចក្តីសុខស្ងប់», ឆ្លុះបញ្ចាំងពីសកម្មភាពរបស់ព្រះអង្គ ក្នុងនាមជាគណៈគ្រប់គ្រងអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា (ពអក) ។ ព្រះមហាសំសារ៉ូនមានចំណេះដឹងវោហារបកស្រាយធម៌អប់រំកុមារនិងយុវជន គួរឲ្យជ្រះថ្លា ។

១៤. ព្រះតេជព្រះគុណ បណ្ឌិត ហុក សាវណ្ណ
https://www.facebook.com/venhoksavann.phd

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ ព្រះតេជព្រះគុណបណ្ឌិតមានអ្នកតាមដានចំនួន៖ ៣,៨ ម៉ឺននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី១៤ ថ្មី ធ្លាក់ពីទី១០ មានចំនួនកើនឡើងប្រមាណ ៥ ពាន់នាក់ បើធៀបនឹងឆ្នាំ២០២០ (៣,២ ម៉ឺននាក់) ។

ព្រះតេជព្រះគុណបណ្ឌិត ហុក សាវណ្ណជាអតីតសមណនិស្សិតថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យដែល្លី ប្រទេសឥណ្ឌា ។ ព្រះអង្គបានកសាងវត្តខ្មែរកាណាដា នៅទីក្រុងម៉ុងរេអាល់ និងបានបើកសាលាបង្រៀនអក្សរសាស្ត្រជាតិ សិល្បៈខ្មែរ ដល់កុមារា-កុមារី ជាច្រើនឆ្នាំ ក្នុងគោលដៅបណ្ដុះបណ្ដាល «ទំពាំងស្នងឫស្សី» ឲ្យមានឧត្តមគតិរក្សាតម្លៃជាតិមាតុភូមិ ។ ព្រះតេជព្រះគុណបណ្ឌិតគង់នៅទីនោះជាអចិន្ត្រៃយ៍ ។ នៅទីនោះព្រះអង្គបានរៀបរៀងសៀវភៅធម៌ជាច្រើនក្បាលទៀតផង ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រះតេជព្រះគុណបណ្ឌិតធ្លាប់សរសេរជាអត្ថបទវិភាគព្រះធម៌និងបញ្ហាសង្គមនិងនយោបាយ នៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គជាប្រចាំ ។ ប៉ុន្តែបច្ចុប្បន្ន ព្រះតេជព្រះគុណបណ្ឌិតបានធ្វើការផ្សាយផ្ទាល់ប្រចាំថ្ងៃតែម្ដង ដើម្បីស្របតាមនិន្នាការអ្នកប្រើប្រាស់ ។ ព្រះតេជព្រះគុណបណ្ឌិតបានតែងនិពន្ធនិងរៀបចំថតចម្រៀងព្រះពុទ្ធសាសនាបានជាច្រើនបទផងដែរ ។ ព្រះតេជព្រះគុណបណ្ឌិតមានគេហទំព័រផ្ទាល់ខ្លួន៖ http://www.hoksavann.org ។

១៥. ព្រះវិបុលវេទី ពេញ វិបុល (ឥន្ទធម្មញាណ)
https://www.facebook.com/VibolPenh.PUC

បង្កើតទំព័រហ្វេសប៊ុកនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ព្រះអង្គមានអ្នកតាមដានចំនួន៖ ៣,៧ ម៉ឺននាក់ ត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលំដាប់ទី១៥ថ្មី ធ្លាក់ពីទី១២ តែមានចំនួនកើនឡើងជាង ១,៥ ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២០ (២,១៨ ម៉ឺននាក់) ។

ព្រះអង្គជាព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរគណរាជធានីភ្នំពេញ គង់នៅវត្តបទុមវតី ។ ព្រះអង្គជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជាសាកលវិទ្យាល័យឯកជនដ៏ល្បីល្បាញមួយ និងជាអនុប្រធានផ្នែកពុទ្ធិកមធ្យមសិក្សានៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ រាជធានីភ្នំពេញ ។ ហើយកាលពីខែសីហា ឆ្នាំ២០២២កន្លងទៅ ព្រះអង្គបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងពេលជាមួយគ្នានឹងព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាពដែរ ។

តាមការពិនិត្យទំព័រហ្វេសប៊ុក ព្រះអង្គមិនសូវជាសកម្មប៉ុន្មានដែរទេ ។ ភាគច្រើនព្រះអង្គចុះផ្សាយវីដេអូអប់រំចិត្តខ្លីៗ ដែលសម្ដែងក្នុងកម្មវិធីបុណ្យទាន ឬជាវាគ្មិនតាមកម្មវិធីសាធារណៈនានា ។ ព្រះអង្គក៏ជាវាគ្មិនមានប្រជាប្រិយមួយរូបផងដែរ ក្នុងចំណោមបញ្ញវន្តសង្ឃខ្មែរ ៕

© រក្សាសិទ្ធិដោយលោកវិទូ

Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-42689080870695131142023-02-27T00:51:00.006+05:302023-02-27T22:38:54.812+05:30អ្នកធម្មយាត្រាកូរ៉េខាងត្បូង ១០៨ នាក់ធ្វើធម្មយាត្រាចម្ងាយជាង ១១០០ គីឡូម៉ែត្រនៅប្រទេសឥណ្ឌា

គណៈប្រតិភូអ្នកធ្វើធម្មយាត្រាពុទ្ធសាសនានិកាយ Jogye Order ធ្វើពិធីមួយនៅទីក្រុងសេអ៊ូល មុនពេលចេញដំណើរទៅកាន់ប្រទេសឥណ្ឌា។ រូបភាព៖ koreabizwire.com

លោកវិទូ | ថ្ងៃ ២᧨៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ២៧ កុម្ភៈ ២០២៣

ជាលើកដំបូង ប្រទេសឥណ្ឌាទទួលស្វាគមន៍ អ្នកធ្វើធម្មយាត្រាពុទ្ធសាសនិកចំនួន ១០៨ នាក់មកពីកូរ៉េខាងត្បូង ខណៈដែលប្រទេសទាំងពីរប្រារព្ធខួប ៥០ ឆ្នាំនៃទំនាក់ទំនងការទូត ។ ធម្មយាត្រាដែលរៀបចំដោយសមាគម Sangwol Society នឹងធ្វើដំណើរចម្ងាយជាង ១១០០ គីឡូម៉ែត្រ និងទស្សនាពុទ្ធស្ថាននៅរដ្ឋឧត្តរប្រទេស និងរដ្ឋពិហារ ក្នុងប្រទេសឥណ្ឌា មុនពេលធ្វើដំណើរទៅកាន់ប្រទេសនេប៉ាល់ ។

ធម្មយាត្រានេះមានគោលបំណងបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌា និងកូរ៉េខាងត្បូង ក៏ដូចជាជួយឲ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍នៃការបង្រៀនរបស់ព្រះពុទ្ធ និងដើរតាមគន្លងព្រះបាទរបស់ព្រះអង្គ កាលដែលទ្រង់គង់ធរមាននៅឡើង ។ សេចក្តីប្រកាសព័ត៌មានលម្អិតអំពីរឿងនេះ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Apurva Chandra មានប្រសាសន៍ថា វាជាចក្ខុវិស័យរបស់នាយករដ្ឋមន្ត្រី នរេន្ទ្រ មោទី ក្នុងការផ្សព្វផ្សាយដំណើរទេសចរណ៍ព្រះពុទ្ធសាសនា នៅប្រទេសឥណ្ឌាទៅកាន់ពិភពលោក ។

លោក Chang Jae-bok ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំប្រទេសឥណ្ឌាបានមានប្រសាសន៍ថា ឆ្នាំ២០២៣ គឺជាឆ្នាំពិសេសសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយកូរ៉េខាងត្បូងបានប្តេជ្ញាចិត្តចំពោះភាពជោគជ័យរបស់ប្រទេសឥណ្ឌា ក្នុងនាមជាប្រធានក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២០ (G20) ។ លោកបានបន្ថែមថា ការបង្រៀនតាមបែបពុទ្ធសាសនាស្របតាមបាវចនារបស់ប្រធាន G20 របស់ប្រទេសឥណ្ឌាគឺ «ផែនដីមួយ គ្រួសារមួយ អនាគតមួយ» ។

ឯកអគ្គរដ្ឋទូតបាននិយាយថា ទំនាក់ទំនងសាសនារវាងឥណ្ឌា និងកូរ៉េខាងត្បូង ជំរុញឲ្យមានមនោសញ្ចេតនាខ្លាំង និងបង្កើតសុច្ឆន្ទៈដ៏ធំធេង ដែលជំរុញទំនាក់ទំនងទ្វេភាគី ។ ដំណើរធម្មយាត្រានេះបានចាប់ផ្តើមនៅថ្ងៃទី ៩ ខែកុម្ភៈ និងនឹងបញ្ចប់នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ ។ ធម្មយាត្រាដែលរួមមានព្រះសង្ឃទាំងផងនឹងទៅគោរពបូជា នៅទីសក្ការៈសំខាន់ៗចំនួនប្រាំបី នឹងស្រង់បទពិសោធន៍ពីព្រះពុទ្ធសាសនា និងវប្បធម៌ឥណ្ឌា ហើយនឹងមានការជួបពិភាក្សាទ្វេភាគីរវាងមេដឹកនាំសាសនា និងសន្ដិបាតបួងសួងដើម្បីសន្តិភាពពិភពលោក ។

ពុទ្ធសាសនាជាប្រភពនៃការតភ្ជាប់ក្នុងតំបន់នៅអាស៊ី

គិតត្រឹមថ្ងៃនេះ នៅទូទាំងពិភពលោក បណ្តាប្រទេសអាស៊ីមានចំនួនជិត ៩៧ ភាគរយនៃចំនួនប្រជាជនកាន់ព្រះពុទ្ធសាសនា ។ ប្រទេសប្រមាណ ១៤ មានច្រើនជាង ៥០ ភាគរយនៃចំនួនប្រជាជនរបស់ខ្លួន គោរពបូជាព្រះពុទ្ធសាសនា ។ ហើយប្រទេសចំនួនប្រាំពីរក្នុងចំណោមប្រទេសទាំងនេះមានពលរដ្ឋចំនួន ៩០ ភាគរយកាន់ព្រះពុទ្ធសាសនា ជាសាសនាចម្បងរបស់ពួកគេ ។

ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ប្រទេសមួយចំនួន រួមមានអាស៊ីកណ្តាល ប៊ូតាន នេប៉ាល់ ទីបេ ម៉ុងហ្គោលី ស្រីលង្កា និងប្រទេសមួយចំនួនក្នុងតំបន់ន័រឌីកផងដែរ ។

ប្លុកដែលមានប្រជាជនច្រើនជាងគេបំផុតដែលព្រះពុទ្ធសាសនាគ្រប់គ្រងជាសាសនា និងវប្បធម៌ចម្បងរបស់ពួកគេគឺតំបន់អាស៊ីអាគ្នេយ៍ដែលប្រទេសមួយចំនួនដូចជា កម្ពុជា ថៃ ឡាវ និងភូមា ព្រមទាំងប្រទេសផ្សេងទៀតដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង ដែលបង្កើតបានជាប្លុកដែលមានប្រជាជនព្រះពុទ្ធសាសនាដ៏សំខាន់ ៕

© រក្សាសិទ្ធិដោយលោកវិទូ
Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-54401824024695264122023-02-26T00:41:00.012+05:302023-03-22T00:38:40.005+05:30៥០ អាហារូបករណ៍រដ្ឋាភិបាលឥណ្ឌា សម្រាប់សមណនិស្សិត-និស្សិតខ្មែរ ២០២៣-២៤, បើកហើយ!

លោកវិទូ | ថ្ងៃ ១᧧៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ២៦ កុម្ភៈ ២០២៣

អាហារូបករណ៍ ICCR គឺជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្តិស័ព្ទ ដែលផ្ដល់ដោយរដ្ឋាភិបាលឥណ្ឌាសម្រាប់សមណនិស្សិត-និស្សិតខ្មែរ ។ អាហារូបករណ៍នេះផ្ដល់ឱកាសសិក្សា ដល់សមណនិស្សិត-និស្សិតខ្មែរ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យល្បីៗ នៅប្រទេសឥណ្ឌា ។

ស្ថានទូតឥណ្ឌាធ្លាប់បានបញ្ជាក់ថា ចំនួនអាហារូបករណ៍ សម្រាប់និស្សិត-សមណនិស្សិតកម្ពុជា ត្រូវបានបង្កើន ពី ៣០ ទៅ ៥០ នាក់ ចាប់ពីឆ្នាំសិក្សានេះតទៅ ដែលជាសមិទ្ធផលមួយ ដើម្បីពង្រឹងបន្ថែមនូវទំនាក់នងការទូតទ្វេរវាងប្រទេសទាំងពីរ គម្រប់ឆ្នាំទី៧០ ។

ចាប់ផ្ដើមទទួលពាក្យអាហារូបករណ៍តាមប្រព័ន្ធអនឡាញ ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ។

ដើម្បីដាក់ពាក្យអាហារូបករណ៍ និងសិក្សាពីព័ត៌មានបន្ថែម៖ http://a2ascholarships.iccr.gov.in/

សូមចូលទៅបង្កើតគណនីរួចដាក់ពាក្យនៅឯ: https://iccr.gov.in/app/

© រក្សាសិទ្ធិដោយលោកវិទូ

Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-81706344948949381662023-01-18T21:24:00.001+05:302023-01-18T21:24:22.729+05:30វត្តខ្មែរនៅកម្ពុជាក្រោម នៅតែព្យាយាមរក្សាវប្បធម៌និងប្រពៃណីខ្មែរសម្រាប់អ្នកជំនាន់ក្រោយ
លោកវិទូ | ថ្ងៃ ៤᧼២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១៨ មករា ២០២២

VOD Khmer: ក្រុមអ្នករៀបចំកម្មវិធីបុណ្យបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរក្រោមដែលមានចំនួនប្រមាណជាកន្លះលាននាក់បានមកចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីមួយ នៅក្នុងខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម សម្រាប់រយៈពេលបីថ្ងៃ កាលពីចុងខែធ្នូកន្លងទៅ ។

© រក្សាសិទ្ធិដោយលោកវិទូ

Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-68616020585745450212023-01-17T10:13:00.000+05:302023-01-17T10:13:04.183+05:30សម្ដេចព្រះសុមេធាធិបតី ហួត តាត៖ កុំស្ដាប់ពាក្យប្រៀនប្រដៅមនុស្សពាលមនុស្សអាក្រក់ឲ្យសោះ
លោកវិទូ | ថ្ងៃ ៣᧻២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១៧ មករា ២០២៣

ក្នុងធម្មទេសនាអំពីអានិសង្សនៃការស្ដាប់រឿងវេស្សន្តរជាតក សម្ដេចព្រះសុមេធាធិបតី ហួត តាត វជិរប្បញ្ញោ បានសម្ដែងថា «កុំស្ដាប់ពាក្យប្រៀនប្រដៅមនុស្សពាលមនុស្សអាក្រក់ឲ្យសោះ» ។

© រក្សាសិទ្ធិដោយលោកវិទូ
Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-85009335449747816922023-01-16T10:05:00.006+05:302023-01-16T12:28:51.670+05:30ក្រុមធម្មយាត្រាខ្មែរជូនអំណោយភួយដល់ប្រជាជនឥណ្ឌា នៅវត្តខ្មែររាជគ្រឹះ
លោកវិទូ | ថ្ងៃ ២᧺២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១៦ មករា ២០២៣

ដោយយល់ឃើញពីសេចក្តីទុក្ខលំបាកដោយសារអាកាសធាតុត្រជាក់ខ្លាំងនៅប្រទេសឥណ្ឌា ធម្មយាត្រាដឹកនាំដោយលោកគ្រូ ព្រះចរិយាសោភ័ណ ឈាង ឆយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះធម្មចក្កកវិវង្ស បណ្ឌិត សែម ប៉ិច នៅវត្តខែ្មររាជគ្រឹះ បានចែកភួយចំនួន១០០ ជូនដល់ប្រជាជនឥណ្ឌា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ។

© រក្សាសិទ្ធិដោយលោកវិទូ

Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-56020250828327293982023-01-16T08:22:00.004+05:302023-01-16T08:31:29.130+05:30បុណ្យផ្កាប្រាក់ដើម្បីឧបត្ថម្ភសមណនិស្សិតខ្មែរក្រោមនៅប្រទេសថៃ

ព្រះសង្ឃ និងជនភៀសខ្លួនខ្មែរក្រោម ប្រមូលផ្តុំគ្នានៅប្រទេសថៃ ប្រារព្ធខួបបាត់បង់ទឹកដីកម្ពុជាក្រោម។

លោកវិទូ | ថ្ងៃ ២᧺២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១៦ មករា ២០២៣

សមណនិស្សិតខ្មែរក្រោម ដែលកំពុងសិក្សានៅប្រទេសថៃ ធ្វើបុណ្យផ្កាប្រាក់សាមគ្គីរៃអង្គាសបច្ច័យ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃសិក្សា ដើម្បីកសាងធនធានមនុស្សអភិវឌ្ឍន៍សង្គម។ ពិធីបុណ្យនេះ មានពលរដ្ឋខ្មែរក្រោម និងពលករខ្មែរប្រមាណ ៥០ នាក់ ចូលរួមប្រគេនចង្ហាន់និងបច្ច័យចំពោះព្រះសង្ឃ១០អង្គ ដោយមានការសម្ដែងរបាំប្រពៃណីរបស់កុមារខ្មែរក្រោម។

ការធ្វើបុណ្យនេះដោយសារព្រះសង្ឃខ្មែរក្រោមកំពុងសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសថៃ ខ្វះថវិកាសម្រាប់បង់ថ្លៃសាលា។ ពិធីនេះធ្វើនៅវត្តមួយក្នុង ខេត្តណៈខនប៉ៈធុម (Nakhon Pathum) ដើម្បីប្រមូលបច្ច័យឧបត្ថម្ភដល់ព្រះសង្ឃខ្មែរ និងព្រះសង្ឃខ្មែរក្រោមរៀនសូត្រ។

ប្រធានសមាគមជនភៀសខ្លួនខ្មែរក្រោមប្រចាំប្រទេសថៃ លោក ឡឹម កែវសំណាង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែមករា ថា លោកបានប្រមូលជនភៀសខ្លួនខ្មែរក្រោម និងពលករខ្មែរទៅចូលរួមបុណ្យផ្កាប្រាក់ ដើម្បីប្រមូលប្រាក់ប្រគេនព្រះសង្ឃ។ លោកយល់ឃើញថា ពលរដ្ឋខ្មែរទោះទៅដល់ទីណាក៏មិនភ្លេចធ្វើបុណ្យជាមួយព្រះសង្ឃ ដោយសារខ្មែរគោរពតាមព្រះពុទ្ធសាសនា ហើយព្រះសង្ឃខ្មែរសិក្សានៅប្រទេសថៃខ្វះបច្ច័យបង់ថ្លៃសាលា ទើបលោកបបួលពលករខ្មែរ និងពលរដ្ឋខ្មែរក្រោមទៅផ្គត់ផ្គង់ព្រះសង្ឃ៖

«បាទហ្នឹងហើយ លោកធ្វើផ្ដើមបុណ្យផ្កាឡើងដើម្បីប្រមូលបច្ច័យ។ (ព្រះសង្ឃ)នៅខ្វះខាតថវិកាដល់ការសិក្សាព្រះសង្ឃមានចំនួនច្រើនអង្គដែរ។ ព្រះសង្ឃមកសិក្សាមានការខ្វះខាត ហើយលោកយកថវិកាដើម្បីសិក្សាបន្ត រៀនសូត្របន្ត»។

ស្រដៀងគ្នានេះដែរ ពលករខ្មែរម្នាក់ កំពុងធ្វើការនៅប្រទេសថៃជាង១០ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ លោកស្រី ពេជ្រ សួន ថ្លែងក្នុងទឹកមុខញញឹមថា លោកស្រីតែងចូលរួមធ្វើបុណ្យជាមួយសមាគមជនភៀសខ្លួនខ្មែរក្រោម ដោយសារខ្មែរក្រោមក៏ជាខ្មែរដូចគ្នា។ លោកស្រីបន្តថា លោកស្រីចង់ឃើញធនធានមនុស្សរបស់ខ្មែរមានច្រើន ដើម្បីកសាងសង្គមឲ្យរីកចម្រើន៖

«យល់ឃើញថាល្អ! មានអីទេតាមមើល សប្បាយចិត្តម៉ងបានធ្វើបុណ្យ ចូល! ចូលឲ្យតែប្រាប់ ចូលតែរហូតហ្នឹង សប្បាយចិត្តសុំចែកបុណ្យឲ្យបានស្មើៗគ្នាណា»។

ក្នុងពិធីបុណ្យផ្កានេះ ពុទ្ធបរិស័ទខ្មែរបានប្រគេនចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃ ហើយស្ដាប់ព្រះសង្ឃសូត្រធម៌ និងពិសាអាហារសាមគ្គី មើលការសម្ដែងរបាំប្រពៃណីរបស់កុមារខ្មែរក្រោម។

ពលរដ្ឋខ្មែរនៅប្រទេសថៃឃើញព្រះសង្ឃខ្មែរខិតខំរៀនសូត្រទាំងផ្លូវលោក ទាំងផ្លូវធម៌ ទើបពួកគាត់ប្រឹងប្រែងឧបត្ថម្ភដល់ព្រះសង្ឃ ទោះជាមានជីវភាពមិនធូរធារក៏ដោយ ក៏មិនបោះបង់ចោលព្រះសង្ឃដែរ។

ព្រះប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមប្រចាំប្រទេសថៃ ភិក្ខុ ចៅ សុខឌៀប មានថេរដីកាថា ក្រុមរបស់ព្រះអង្គតែងផ្ដល់អាហារូបករណ៍ដល់សមណសិស្សដែលចូលមកសិក្សានៅប្រទេសថៃឆ្នាំដំបូង និងសិស្សដែលខ្វះថវិកាបង់ថ្លៃសាលា។ ព្រះអង្គកត់សម្គាល់ថា ការសិក្សារបស់ព្រះសង្ឃខ្មែរ និងព្រះសង្ឃខ្មែរក្រោមជឿនលឿន ព្រោះមានព្រះសង្ឃរៀនថ្នាក់អនុបណ្ឌិត និងបណ្ឌិតច្រើន ឆ្នាំនេះទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យមហាចូឡាលុងកនរាជវិទ្យាល័យ (Mahachulalongkornrajavidyalaya University) ជិត១០អង្គ៖

«ការរីកចម្រើនគឺមានការរីកចម្រើនហើយ ព្រោះពីដើម! ពីដើមមកយើងឃើញថាព្រះសង្ឃខ្មែរក្រោមយើងរៀនបានត្រឹមបរិញ្ញាបត្រទេ តែបច្ចុប្បន្នហ្នឹងយើងមានដល់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតហ្នឹងហើយ។ មានការរៀនតាំងពីថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីដើមមកតែបរិញ្ញាបត្រ រៀនចប់បរិញ្ញាបត្រហើយគឺចប់ហើយទៅស្រុកជួយវត្តជួយអ៊ីចឹងទៅណា ឬអ្នកខ្លះក៏សឹកអ៊ីចឹងទៅ ដល់ពេលបច្ចុប្បន្នហ្នឹងយើងឃើញហើយ អនុបណ្ឌិតក៏កើនឡើងច្រើន»។

របាយការណ៍របស់សមាគមព្រះសង្ឃខ្មែរក្រោមនៅប្រទេសថៃ ឲ្យដឹងថា មានព្រះសង្ឃខ្មែរក្រោម កំពុងសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសថៃជិតពីររយ (២០០) អង្គ ក្នុងនោះមានមហាវិទ្យាល័យមហាចូឡាលុងកនរាជវិទ្យាល័យ(Mahachulalongkornrajavidyalaya University) និងមហាវិទ្យាល័យមហាម្កុដរាជវិទ្យាល័យ (Mahamakudrajavidyalaya University) ជាដើម៕

អត្ថបទដោយ សុជីវី វិទ្យុអាស៊ីសេរី ។

© រក្សាសិទ្ធិដោយលោកវិទូ
Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0tag:blogger.com,1999:blog-4627610213629257742.post-87269786017094063892023-01-13T10:42:00.011+05:302023-01-18T16:04:36.928+05:30បង្កើនចំនួនអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌា ICCR ពី ៣០ ទៅ ៥០ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤តទៅ

ទីស្នាក់ការកណ្ដាលរបស់ក្រុមប្រឹក្សាឥណ្ឌាដើម្បីទំនាក់ទំនងវប្បធម៌ (ICCR) នៅរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ៦᧷២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១៣ មករា ២០២៣

នៅថ្ងៃនេះ ស្ថានទូតសាធារណរដ្ឋឥណ្ឌា ប្រចាំរាជធានីភ្នំពេញ បានចុះផ្សាយពីការបង្កើនចំនួនអាហារូបករណ៍ ICCR របស់រដ្ឋាភិបាលឥណ្ឌា សម្រាប់និស្សិត-សមណនិស្សិតកម្ពុជា ទៅសិក្សាគ្រប់កម្រិតនៃមុខវិជ្ជាផ្សេងៗ នៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ។

ក្រៅពីលក្ខខណ្ឌនានាសម្រាប់ទទួលបានអាហារូបករណ៍នេះ ស្ថានទូតឥណ្ឌាបានបញ្ជាក់ផងដែរ អំពីការបង្កើនចំនួនអាហារូបករណ៍ សម្រាប់និស្សិត-សមណនិស្សិតកម្ពុជា ពី ៣០ ទៅ ៥០ នាក់ ចាប់ពីឆ្នាំនេះតទៅ ដែលជាសមិទ្ធផលមួយ ក្រោយទស្សនកិច្ចផ្លូវការរបស់អនុប្រធានាធិបតីឥណ្ឌា មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងពេលកម្ពុជាធ្វើជាប្រធានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំកន្លង ដើម្បីពង្រឹងបន្ថែមនូវទំនាក់នងការទូតរវាងប្រទេសទាំងពីរ គម្រប់ឆ្នាំទី៧០ ។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ស្ថានទូតឥណ្ឌាបានថ្លែងថា៖

សូមជម្រាបថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមអនុប្រធានាធិបតីឥណ្ឌា មកកាន់ប្រទេសកម្ពុជា ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ នៅរាជធានីភ្នំពេញ, ក្រសួងកិច្ចការបរទេស រដ្ឋាភិបាលឥណ្ឌាបានប្រកាសបង្កើនអាហារូបករណ៍ពី៣០ដល់៥០នាក់ សម្រាប់និស្សិតកម្ពុជា ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ ។

អាហារូបករណ៍ឥណ្ឌាសម្រាប់សមណនិស្សិត-និស្សិតកម្ពុជានេះ មានតាំងពីទសវត្សរ៍ឆ្នាំ១៩៥០ មកម៉្លេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ក៏ដូចជាដើម្បីពង្រឹងទំនាក់ទំនងវប្បធម៌និងការអប់រំរវាងប្រទេសទាំងពីរ ។ ទាំងព្រះសង្ឃ និងនិស្សិតទូទៅ អាចដាក់ពាក្យសុំអាហារូបករណ៍ ICCR បានដូចគ្នា និងមានអាទិភាពស្មើគ្នា មិនប្រកាន់ឡើយ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានលក្ខខណ្ឌសមស្របតាមតម្រូវការអាហារូបករណ៍ សូមចូលទៅតាមរយៈវិបផតថល Admission to Alumni (A2A)៖ http://a2ascholarships.iccr.gov.in/ សម្រាប់ព័ត៌មានអំពីគម្រោងអាហារូបករណ៍ ការណែនាំ បញ្ជីសាកលវិទ្យាល័យ/វិទ្យាស្ថាន គោលការណ៍ណែនាំ ហិរញ្ញវត្ថុ និងលក្ខខណ្ឌផ្សេងៗ ជាដើម ៕

*សូមអធ្យាស្រ័យ នេះជាដំណឹងពីការប្រកាសជាផ្លូវការ នូវការបង្កើនចំនួនអារូបករណ៍ឥណ្ឌាសម្រាប់កម្ពុជា ពី ៣០ ទៅ ៥០ កន្លែង ហើយមិនមែនជាដំណឹងបើកទទួលពាក្យអាហារូបករណ៍ទេ ។

© រក្សាសិទ្ធិដោយលោកវិទូ
Nhean Samporhttp://www.blogger.com/profile/11765626357844686088noreply@blogger.com0